Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Monday 10 February 2014

Soldier_illegal logging in Kg.Thom

រថយន្ត​០១​គ្រឿង​ផ្ទុក​ឈើទាល​លើ​ក្រញូង​ក្រោម​ត្រូវ​បាន​សមត្ថកិច្ច​ចាប់បាន​

ថ្ងៃ ច័ន្ទ ទី10 កុម្ភៈ ឆ្នាំ2014 ម៉ោង10:36   ផ្នែក: សន្តិសុខ និង សង្គម    ដោយ:
T-02-10-14-l-full
កំពង់ធំ ៖ រថយន្ត​ដឹកឈើ​ទាល​និង​បង្កប់​ឈើ​ក្រញូង ០១​គ្រឿង ត្រូវ​បាន សមត្ថកិច្ច​ចំរុះ ស្ទាក់​ចាប់បាន​កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១ ៤ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ ត្រង់​មុខ​ស្នាក់​ការ​សង្កាត់ រដ្ឋបាល​ព្រៃឈើ​តាំង ក្រសាំង ស្ថិត ភូមិ​កកោះ ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ។
រថយន្ត​នេះ ម៉ាក ហ៊ីយ៉ាន់ដាយ ចំណុះ​២.៥​តោន ពណ៌​ត្រៃ​អ៊ី ពាក់ស្លាក​លេខ​ខេមរភូមិន្ទ ០២ ៨០ ៩៦។
សមត្ថកិច្ច ​ចំរុះ ឈរជើង​នៅ​ស្នាក់​សង្កាត់​រដ្ឋបាល​ព្រៃឈើ តាំងក្រសាំង ដែល​បាន បង្ក្រាប រថយន្ត​ដឹកឈើ​នេះ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា បន្ទាប់ពី​មាន​សេចក្ដី​រាយ និង​កំណត់​មុខសញ្ញា​បាន​ច្បាស់​ហើយ សមត្ថកិច្ច​ក៏​ឃាត់​រថយន្ត​ខាងលើ​នេះ ហើយ​ធ្វើ ការ​ត្រួតពិនិត្យ​ក៏​ឃើញ​ក្នុង​រថយន្ត​នេះ មាន​ផ្ទុក​ឈើទាល​ពេញ​ត្រឹម​ទ្រុង ហើយ​មាន ឈើ​ក្រញូង​បង្កប់​ពីក្រោម​ប្រភេទ​ឈើប្រណិត។
សមត្ថកិច្ច ​នេះ​បាន​បន្ត​ថា ឈើ​នៅក្នុង​រថយន្ត​នេះ​មិនទាន់​ដឹង​ថា មាន​ប៉ុន្មាន​នោះ ទេ ព្រោះថា​សមត្ថកិច្ច​ពុំបាន​រើ​រាប់​នៅ​ទី​នេះ​ទេ គឺ​បញ្ជូន​ទៅ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​កំពង់ ថ្ម នៅក្នុង​ស្រុក​បារាយណ៍។
ប្រភព ​នេះ​បាន​បញ្ជាក់​ថា រថយន្ត​និង​ម្ចាស់​ឈើ​នេះ​ពុំ​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ដឹង​ពី​អត្តសញ្ញាណ ​ច្បាស់លាស់​នៅឡើយ ព្រោះថា​តៃកុង​និង​អ្នក​ជិះរថយន្ត​នេះ​ត្រូវ​បាន រត់គេច​ខ្លួន​រួច នៅពេល​បង្ក្រាប​នោះ។
ទាក់ទិន ​នឹង​ឈើ​ក្រញូង​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​និង​មន្ត្រី​រាជ​ខ្លះ និយាយ​ថា បច្ចុប្បន្ន​ឈើ​ក្រញូង​នេះ​នៅតែ​ធ្វើ​សកម្មភាព​ជាច្រើន​គ្រឿងក្នុង​០១​ថ្ងៃៗ ​ដោយ​ឈ្មួញ​ប្រើ​គ្រប់​មធ្យោបាយ ក្នុង​នោះ​ក៏​មាន​ករណី​ឈើ​ក្រញូង​ខ្លះ​ត្រូវ​បាន​រត់​ការ​និង​ជួញ​ដោយ​កង​ កំលាំង​នៅ​ខេត្តកំពង់ធំ​ផង​ដែរ។
ប្រភព​នេះ​បាន​បន្ត​ថា ឈើ​ក្រញូង​ដែល​ធ្វើ​ចរាចរ​នេះ​គឺ​មាន​តិចតួច​ណាស់​ដែល​
បង្ក្រាប​បាន ប៉ុន្តែ​សមត្ថកិច្ច​នៅតែ​បន្ត​និង​ព្យាយាម​បង្ក្រាប៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567