ដោយ Zsombor Peter - February 3, 2014
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសារភាពកំហុសរបស់ខ្លួនជាលើកដំបូង ក្នុងកិច្ចការពារផលប្រយោជន៍ប្រជាជន ៤.០០០គ្រួសារ ដែលបានបាត់បង់ដីធ្លីដោយសារតែគម្រោង មួយក្រោមគម្រោងថវិកាចំនួន១៤៣លានដុល្លារ ដែលខ្លួនកំពុងតែផ្ដល់ឲ្យដើម្បីស្ដារឡើង វិញនូវប្រព័ន្ធផ្លូវដែកដ៏ទ្រុឌទ្រោម ក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃសុក្រ ធនាគារ ADB បានឲ្យដឹងថា ខ្លួននឹងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតផែនការមួយក្នុងរយៈពេល៦០ ថ្ងៃ ដើម្បីអនុវត្តន៍គម្រោងនេះឲ្យស្របតាមគោល ការណ៍ការពារសុវត្ថិភាពរបស់ខ្លួនឲ្យបានពេញលេញ ពោលគឺការពារប្រជាជនដែលរងផលប៉ះពាល់ ដោយសារតែការងាររបស់ខ្លួនមិនឲ្យមានជីវភាព កាន់តែយ៉ាប់យ៉ឺន។
ធនាគារ ADB បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ ខ្លួនថា “ខណៈដែលជាង៩០ភាគរយនៃចំនួនគ្រួសារ ដែលរងផលប៉ះពាល់ ទទួលបានសំណង ហើយជាង៨០ភាគរយនៃចំនួនគ្រួសារដែលមាន សិទ្ធិផ្លាស់ទីលំនៅបានទទួលដីឡូដ៍របស់ ខ្លួននោះ ធនាគារ ADB ទទួលស្គាល់ថា សំណងដ៏សមរម្យ គឺជាបញ្ហាសម្រាប់ករណីមួយចំនួន”។
សេចក្ដីថ្លែងការណ៍របស់ធនាគារនេះមានខ្លឹមសារ បន្តទៀតថា “ការតាំងទីលំនៅថ្មី គឺជាដំណើរការមួយ ហើយធនាគារ ADB ដឹងច្បាស់ថា ដំណើរការនេះមិនទាន់បញ្ចប់នៅឡើយទេ ជាពិសេសការធានាថា គ្រួសារទាំងអស់ដែលរងផលប៉ះពាល់ទទួល បានសំណង និងជំនួយឲ្យសមស្របតាមគោលការណ៍របស់ ធនាគារ ADB”។
ធនាគារដដែលនេះបានលើកឡើងបន្តទៀតថា “ធនាគារ ADB ទទួលស្គាល់ថា ចំាបាច់ត្រូវមានការពង្រឹងកិច្ចការត្រួត ពិនិត្យគម្រោង ហើយកិច្ចពិគ្រោះយោបល់ជាមួយគ្រួសារដែលរងផល ប៉ះពាល់គួរតែត្រូវបានធ្វើឡើងឲ្យបានញឹក ញាប់ជាងមុន ដើម្បីធានាថា ទស្សនរបស់ពួកគាត់ត្រូវបានរំលេចកាន់តែ ច្បាស់នៅក្នុងដំណើរការតាំងទីលំនៅថ្មី”។
អង្គការសិទ្ធិលំនៅដ្ឋាននានាបាននិងកំពុង រិះគន់អស់រយៈពេលជាច្រើនឆ្នាំមកហើយថា គ្រួសារដែលបាត់បង់ដីធ្លី គឺដីទាំងអស់ដែលពួកគេមាន ដោយសារតែគម្រោងនេះ ក្នុងករណីមួយចំនួននោះ មិនទទួលបានប្រាក់សំណងត្រឹមត្រូវទេ ហើយទីតាំងលំនៅដ្ឋានថ្មី ដែលស្ថិតនៅតំបន់ឆ្ងាយៗ សម្រាប់ប្រជាជន ដែលត្រូវបានបណ្ដេញចេញនោះ ខ្វះទឹកប្រើប្រាស់ សាលារៀន និងឱកាសការងារ ដែលជាតម្រូវការចាំបាច់របស់ពួកគាត់។
នៅក្នុងរបាយការណ៍វាយតម្លៃផលប៉ះពាល់ដែល ធនាគារ ADB បានឧបត្ថម្ភឲ្យធ្វើក្នុងឆ្នាំ២០១២ និងបន្ទាប់មកបានព្យាយាមមិនផ្សាយរបាយការណ៍ នេះជាសាធារណៈនោះ អ្នកជំនាញផ្នែករៀបចំតាំងទីលំនៅថ្មីបាន លើកឡើងថា ប្រជាជនដែលត្រូវបានបណ្ដេញចេញកំពុងប្រឈមនឹង វិបត្តិបំណុលដោយសារតែគម្រោងនេះ។
ធនាគារ ADB និងអង្គការ អូសអេដ (AusAid) ដែលជាសេនាធិការផ្នែកជំនួយក្រៅប្រទេស របស់រដ្ឋាភិបាលអូស្ត្រាលី និងកំពុងតែផ្ដល់មូលនិធិដល់គម្រោងផ្លូវដែក នេះផងដែរនោះ បានផ្ដល់ជំនួយមួយចំណែកម្ដងៗ ទៅតាមផែនការដើមរបស់ខ្លួន ក្នុងការជួយប្រជាជនទាំងនោះ។ ក៏ប៉ុន្តែធនាគារ ADB និងអង្គការ AusAid មិនបានបង្ហាញការទទួលខុសត្រូវចំពោះប្រជាជន ដែលត្រូវបានបណ្ដេញចេញទេ ហើយបានដាក់បន្ទុកនេះទៅលើរដ្ឋាភិបាល ដែលទទួលខុសត្រូវជាផ្លូវការចំពោះទីតាំងលំនៅ ដ្ឋានថ្មីទាំងនោះ ក៏ប៉ុន្តែរដ្ឋាភិបាលបានចង្អុលដាក់ម្ចាស់ជំនួយ ទំាងនេះ។
គិតត្រឹមថ្ងៃសុក្រ សប្ដាហ៍មុន ម្ចាស់ជំនួយមិនបានទទួលយកការទទួលខុសត្រូវ ចំពោះស្ថានភាពលំបាកដែលប្រជាជនទាំងនោះ កំពុងប្រឈមមុខទេ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ធនាគារ ADB បានសារភាពថា ប្រជាជនជាច្រើនគ្រួសារនឹងទទួលបានសំណងមិនសម រម្យទេ មិនមានការពិគ្រោះយោបល់ឲ្យបានត្រឹមត្រូវ ជាមួយគ្រួសារដែលរងផលប៉ះពាល់ទេ ទីតាំងលំនៅដ្ឋានថ្មីមិនមានលក្ខណៈសមស្រប ឡើយ ដំណើរការនៃការប្ដឹងសារទុក្ខប្រព្រឹត្តទៅមិន សមស្របទេ មានការពន្យារពេលជួយប្រជាជនដែលត្រូវបាន បណ្ដេញចេញឲ្យមានមុខរបបចិញ្ចឹមជីវិត និងថា ការត្រួតពិនិត្យមានភាពទន់ខ្សោយ។
ការគិតឡើងវិញរបស់ធនាគារ ADB ធ្វើឡើងបន្ទាប់ពីក្រុមការងារពិនិត្យ ដំណើរការអនុវត្តន៍គម្រោងរបស់ធនាគារនេះបាន ពិនិត្យឡើងវិញនូវដំណើរការអនុវត្តន៍នេះ។ ធនាគារ ADB បានឲ្យដឹងថា ខ្លួននឹងចេញផ្សាយរបាយការណ៍ពេញលេញរបស់ ក្រុមការងារនេះយ៉ាងយូរនៅថ្ងៃសុក្រ។
លោក ដេវីត ព្រេត (David Pred) សហនាយកគ្រប់គ្រងនៅអង្គការអភិវឌ្ឍន៍អន្តរជាតិ ដើម្បីទាំងអស់គ្នា បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាភិបាលរបស់ ធនាគារ ADB នៅទីក្រុងម៉ានីល កាលពីសប្ដាហ៍មុន និងបានឃើញរបាយការណ៍នោះហើយលោកបានហៅ របាយការណ៍នោះថា ជារបាយការណ៍ពិនិត្យដំណើរការអនុវត្តន៍ “មិនអំណោយផលបំផុត” នៅក្នុងប្រវត្តិសាស្ត្រនៃប្រព័ន្ធគណនេយ្យភាពរបស់ ធនាគារ ADB ។
លោកបានមានប្រសាសន៍ថា “នៅពេលរបាយការណ៍នោះត្រូវបានចេញផ្សាយ… សាធារណជននឹងដឹងអំពីទំហំនៃកំហុសរបស់ធនាគារ ADB ដែលបានបណ្ដាលឲ្យប្រជាជនក្រីក្រជាច្រើន រងទុក្ខវេទនា។ សារដែលយើងបានឮពីនាយកប្រតិបត្តិនានា ដែលយើងបានជួបមានន័យច្បាស់លាស់ណាស់ ថា ធនាគារ ADB បានល្មើសគោលការណ៍របស់ខ្លួន ហើយត្រូវតែជំរុញឲ្យគម្រោងនេះត្រូវបាន អនុវត្តន៍យ៉ាងត្រឹមត្រូវឲ្យបានឆាប់តាម លទ្ធភាពដែលអាចធ្វើបាន”។
លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា (Equitable Cambodia) ដែលបានជួបពិភាក្សាជាមួយក្រុមប្រឹក្សា ភិបាលរបស់ធនាគារ ADB ផងដែរនោះបានលើកឡើងថា លោកសង្ឃឹមថា ធនាគារនេះមិនបង្កើតបទពិសោធន៍ដូចធនាគារ ពិភពលោក (World Bank) កាលពីពេលថ្មីៗនេះទេ។ កាលពីឆ្នាំ២០១១ ធនាគារនេះបានសារភាពថា គម្រោងមួយក្នុងចំណោមគម្រោងរបស់ខ្លួន ផ្ទាល់បានបណ្ដាលឲ្យប្រជាជនជាច្រើនពាន់នាក់ ត្រូវបានបណ្ដេញចេញ និងជួបការលំបាក ក៏ប៉ុន្តែធនាគារនេះបានបន្ទោសថា មានការខ្វះកិច្ចសហប្រតិបត្តិការពីរដ្ឋាភិបាល ដែលមិនអាចជួយប្រជាជនទាំងនោះបាន។ លោកមានប្រសាសន៍ថា “តាមមេរៀនសិក្សាពីធនាគារពិភពលោក យើងសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់នឹងធ្វើការជាមួយគ្នា ដើម្បីផ្ដល់ដំណោះស្រាយសមស្របដល់ប្រជាជន ទាំងនោះ”។
លោក ឃួន ព្រហ្មសារិទ្ធិ បានបាត់បង់លំនៅដ្ឋានរបស់លោកក្នុង រាជធានីភ្នំពេញដោយសារគម្រោងផ្លូវដែកនេះកាល ពីពីរឆ្នាំមុន និងបានទទួលដីទទេមួយកន្លែងនៅខណ្ឌមួយ ផ្សេងទៀតជាសំណង បូកនឹងប្រាក់ ចំនួន៧០០ដុល្លារ ដែលស្ទើរតែមិនគ្រប់គ្រាន់សម្រាប់រ៉ាប់រង ការចំណាយលើការរើលំនៅដ្ឋានរបស់លោកផង នោះ។ លោកបានខ្ចីប្រាក់គេចំនួន៦.០០០ដុល្លារ ដើម្បីសងលំនៅដ្ឋានថ្មីមួយខ្នងនៅលើដីនោះ ហើយលោកចង់ឲ្យធនាគារ ADB រ៉ាប់រង២.៦០០ដុល្លារដែលលោកនៅជំពាក់គេ។
លោក ព្រំ សារិទ្ធ បានប្រកបមុខរបរជាអ្នករត់ម៉ូតូឌុប បាននិយាយថា “ខ្ញុំមិនដឹងជាយក៧០០ដុល្លារទៅធ្វើ អ្វីទេ ដូច្នេះខ្ញុំត្រូវខ្ចីលុយពីធនាគារ និងអ្នកចងការ។ ខ្ញុំសង្ឃឹមថា ធនាគារ ADB មិនផ្ដល់សំណងសមរម្យឲ្យខ្ញុំ ទើបខ្ញុំអាចទូទាត់បំណុលបាន”។ លោកបានបន្ដថា “ធនាគារ ADB គួរតែជួយមិនត្រឹមតែខ្ញុំទេ ក៏គួរតែជួយប្រជាជនដទៃទៀតនៅក្នុងភូមិ នេះផងដែរ។ តើប្រជាជនដ៏ទៃ ដែលទទួលបានប្រាក់តែ៣០០ដុល្លារនោះអាច រស់នៅដោយរបៀបណាទៅ?”។
លោក អួន សុង អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្វែរសំណួរទាក់ទងនឹងផែនការសកម្មភាព ដែលមិនទាន់មានការអនុវន្តនេះទៅលោក ញៀន លាង អនុរដ្ឋលេខាធិការនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទោះបីជាយ៉ាងណាក៏ដោយលោក ញៀន លាង ដែលជាសមាជិកគណៈកម្មាធិការតាំងទីលំនៅថ្មី អន្តររដ្ឋាភិបាល មិនអាចទំនាក់ទងធ្វើសេចក្ដីអត្ថាធិប្បាយបាន ទេ។ គួរបញ្ជាក់ថា គណៈកម្មាធិការនេះបានពិភាក្សាគ្នាជុំវិញ ទីតាំងលំនៅដ្ឋានថ្មីសម្រាប់ប្រជាជនដែល ត្រូវបានបណ្ដេញចេញពីលំនៅដ្ឋានរបស់ខ្លួន។
ខណៈដែលការងារលើផ្លូវដែកនៅភាគខាងត្បូង ពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុបានបញ្ចប់ ទៅហើយនោះ ប្រាក់ចំនួន១៤២,៦លានដុល្លារ ដែលកាលពីដើមឡើយជាថវិការៀបចំសម្រាប់ គម្រោងនេះ ជាចំនួនទឹកប្រាក់មិនគ្រប់គ្រាន់សម្រាប់ ការជួសជុលកំណាត់ផ្លូវដែកនៅភាគខាងជើង ដែលមានចម្ងាយវែងជាងយ៉ាងខ្លាំងពីរាជធានី ភ្នំពេញ ទៅកាន់ព្រំដែនថៃនៅក្នុងក្រុងប៉ោយ ប៉ែតទេ។ ដើម្បីបញ្ចប់ការងារនេះ ចំាបាច់ត្រូវមានថវិកាសម្រាប់ប្រើប្រាស់យ៉ាង តិច៧៥លានដុល្លារបន្ថែមទៀត៕សុធា

No comments:
Post a Comment
Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567