Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Friday 21 February 2014

Rosewood_confiscated in Siem Reap

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្ទាក់​ចាប់ រថយន្តក្រុង​ដឹក​ឈើ​ក្រញូង​ចេញពី​ខេត្ត​សៀមរាប​

បន្ទាយមានជ័យ​:​ ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បន្ទាយមានជ័យ បាន​ស្ទាក់​ចាប់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​១​គ្រឿង​ដែល​លួច​បង្កប់​ដឹក​ឈើ​ ក្រញូង​ប្រុង​លោតឆ័ត្រ​ពី​សៀមរាប​កាត់​បន្ទាយមានជ័យ​ទៅ​ភ្នំពេញ​​កាលពី​ម៉ោង ​៦​និង​១៥​នាទី​ព្រឹក ថ្ងៃទី​២០ កុម្ភៈ ២០១៤ នៅ​លើ​ផ្លូវជាតិ​លេខ​៥ មុខ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។​
លោក​ជា ផល្លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បន្ទាយមានជ័យ អោយ​ដឹង​ថ្ងៃ​ទី​២០ កុម្ភៈ​ថា​: តាមពិត​មន្ត្រី​បាន​ព្យាយាម​ស្ទាក់​ឃាត់​រថយន្ត​នេះ តាំងពី​លើ​ផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​សាស្ត្រ​ខេត្ត​បន្ទាប់ពី​ដឹង​មុខសញ្ញា​។ ប៉ុន្តែ​អ្នកបើកបរ​ដែល​ដឹងខ្លួន​ថា បាន​លួច​ដឹកឈើ​ក្រញូង ពុំ​សហការ​និង​បើក​រត់​ទើប​មកដល់​ត្រង់​ការដ្ឋាន​ជួសជុល​ផ្លូវជាតិ​លេខ​៥ ទីតាំង​ដូចខាងលើ ទើប​មន្ត្រី​ស្ទាក់​ចាប់បាន​ដោយ​ជោគជ័យ​។​
រថយន្តក្រុង​ដឹក​អ្នកដំណើរ​នោះ​ម៉ាក​ហ៊ី​យន់​ដាយ លាប​ពណ៌​ក្រហម ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២B៩៤៤១​។​
ក្រោយ​នាំ​រថយន្ត​ទៅ​ការិយាល័យ​រដ្ឋបាល​ព្រៃឈើ​ខណ្ឌ​បន្ទាយមានជ័យ សមត្ថកិច្ច​ត្រួតពិនិត្យ ឆែកឆេរ​ឃើញ ឈើ​ក្រញូង​ផ្ទុក​នៅ​ផ្នែក​ខាងក្រោយ និង​ក្រោម​រថយន្ត ជា​ប្រភេទ ដុំ​និង​ជ្រុង​ចំនួន ៨៧​ដុំ ទម្ងន់​១.៥៣១​គ​-​ក្រ ស្មើនឹង ១,១៧៧០​ម​៣​។​
លោក​ជា ផល្លី បន្ត​ថា​: មុខសញ្ញា​ល្មើស​លួច​ដឹកជញ្ជូន​ឈើ​ក្រញូង​ពុំ​ងាយ​នឹង​ដឹង​ហើយ​បង្ក្រាប​ បានទេ​។ នេះ​ជា​លើក​ទី​១ ដែល រដ្ឋបាល​ព្រៃឈើ បង្ក្រាបបាន​ដោយ​គ្មាន​ការ​សហការ​ពី​កងកម្លាំង​ប៉ូលិស​ឬក៏​ប៉េអឹម​ នោះ​ទេ​គឺ​ធ្វើ​ដោយ​មេព្រៃ​ខ្លួនឯង​ផ្ទាល់​៕ នី នឿនDSC_3573DSC_3576DSC_3574

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567