(ថ្ងៃទី 19 កុម្ភៈ 2014, ម៉ោង 03:26:PM) | ដោយ: សេសាន
ខេត្តស្ទឹងត្រែង: ក្នុងប្រតិបត្តិការចុះចាប់ឈើកប់ដីមានតម្លៃរាប់សិបម៉ឺនដុល្លារក្នុងក្រុមហ៊ុនចិនមួយនៅស្រុកសេសានខេត្តស្ទឹងត្រែង សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើរកឃើញឈើចំនួន១០រណ្តៅគិតរត្រឹមថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៤។
រណ្តៅកប់ឈើចំនួនប្រាំពីរក្នុងចំណោមដប់ ត្រូវបានមេព្រៃអះអាងថា ប្រមូលបានឈើជាង៤០០ដុំ កំពុងធ្វើការដឹកញ្ជូនមកកាន់ស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើស្រែគរ-ក្បាលរមាសដើម្បីត្រួតពិនិត្យ។ ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដែលជំនាញចុះទៅចាប់ឈើនោះឈ្មោះ ហ្វ័រ យូ ក្រុប (កម្ពុជា) ស៊ីវហ្គេច អ៊ីនវេសមេនខូអិលធីឌី។
ពីដំបូងក្រុមហ៊ុននេះបានរងការចោទថាលួចប្រមូលឈើមានតម្លៃទៅកប់ក្នុងដីដើម្បីលាក់កំបាំងភ្នែកសមត្ថកិច្ចជំនាញ ប៉ុន្តែភាគីក្រុមហ៊ុនបានអះអាងថា ឈើទាំងអស់នោះគឺស្របច្បាប់ទេ ថែមទាំងបានបង់ពន្ធចូលរដ្ឋចំនួនពីរលើក អស់ទឹកប្រាក់ជាង៣០ម៉ឺនដុល្លាររួចមកហើយ។
ជំនាញរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលសហការជាមួយមេព្រៃខេត្ត រួមទាំងសមត្ថកិច្ចនគរបាល បានចុះទៅចាប់ឈើកាលពីថ្ងៃទី១៤កុម្ភៈរហូតមកទល់នឹងពេលនេះជិតមួយសប្តាណ៍ហើយ។ ឈើទាំងនោះគឺជាប្រភេទប្រណីតបេង ធ្នង់ នាងនួន និងឈើលេខ២ផ្ទឹក សុក្រំ ជាដើម៕T/c
CHRTF
Business and Investment Watch Project
We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567