Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Saturday 15 February 2014

Sok Thol_assistant Siem Reap governor_logging

លោក​ សុ​ខ​ ថុ​ល​ ជំ​នួ​យកា​រ​ចៅ​ហ្វាយ​ខេ​ត្ត​សៀ​ម​រាប​ បន្ថែម​មុ​ខ​រ​បរ​ប្រ​មូ​ល​ទិញឈើ​ខុស​ច្បាប់​ថ្នាក់​លើមិ​ន​អើ​ពើ​

​ខេត្តសៀមរាប ៖ កាលពី​ល្ងាច​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៤ មាន​រថយន្ត​១​គ្រឿង​ម៉ាក​ប៉ា​សារ៉ូ​ពាក់​ផ្លាកលេខ​១.​ឆ​.៨៨២៥.​ភព​២ បាន​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​ជាច្រើន​ដុំ​បាន​ទម្លាក់​លក់​ឲ្យ​លោកសុខ ថុល ដែលមាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​បន្ទាយ​ចាស់ ក្រុង​សៀមរាប ខេត្តសៀមរាប ។ លោក សុខ ថុល នាយករង​រដ្ឋបាល និង​ជា​ជំនួយការ​ចៅហ្វាយ​ខេត្តសៀមរាប លោក ឃឹម ប៊ុន​សុង ដែល​គេ​ដឹង​យ៉ាងច្បាស់​ថា​ជាម​នុស្ស​ជំនិត​របស់​អភិបាលខេត្ត​ផង​នោះ​ បច្ចុប្បន្ននេះ​បាន​ទិញ​ឈើ​ប្រណីតៗ​ដោយ​ខុសច្បាប់​គ្មាន​ន​ណា​ហ៊ាន​ប៉ះពាល់​ នោះឡើយ ហើយ​ កំ​ពុ​ង​តែ​​រុញច្រាន​ប្រជាប្រិយភាព​លោក ឃឹម ប៊ុន​សុង ឲ្យ​កាន់តែ​ធ្លាក់​ថែមទៀត ។​
 
​ពាក់ព័ន្ធ​ទៅនឹង​ការចោទប្រកាន់​រិះគន់​ពេញៗ មាត់​ពី​សំណាក់​ប្រជាពលរដ្ឋ​ទៅលើ​ជំនួយការ​ចៅហ្វាយ​ខេត្តសៀមរាប ដែក​គេ​និយាយថា​ជាម​ន្ត្រី​ជំ​និ​ត​របស់​អភិបាលខេត្ត​ផង​នោះ​លោក សុខ ថុល បាន​ឆ្លើយ​បដិសេធ​ចំពោះ​ព័ត៌មាន​នេះ​ថា​មិនបាន​ទិញ​ឈើ​នោះទេ​ហើយក៏​មិនមែន​ ផ្ទះ​លោក​ដែរ​។​
 
​ជុំវិញ​បញ្ហា​ខាងលើនេះ​ជំនួយការ​ចៅហ្វាយ​ខេត្តសៀមរាប​កំពុង​ទទួលរង​នូវ​ ការរិះគន់​ដោយ​ចំៗ​ថា កំពុងតែ​ទទួល​ទិញ​ឈើ​ប្រណីត​ដោយ​ ខុ​ស​ច្បា​ប់​​យ៉ាង​អនាធិបតេយ្យ​បំផុត​នៅ​ខណៈពេលដែល​សកម្មភាព​បទល្មើស​ ព្រៃឈើ​នៅ​សៀមរាប​បានកើត​មាន​យ៉ាង​ផុសផុល​នោះ​។ បើទោះបីជា​ ជំ​នួ​យ​ការ​ជាន់ខ្ពស់​រូប​នេះ​មិនបាន​ធ្វើការ​បកស្រាយ​ឲ្យ​បាន​ពិស្ដា​ យ៉ាងណាក្ដី ឬ​ឆ្លើយ​យករួចខ្លួន​ក៏ដោយ​ក៏​ម្ចាស់​ឈើ​បាន​និយាយថា ឈើ​នេះ​ប្រភេទ​ធ្ន​ង់​​ហើយ​អ្នកទិញ​ជា​លោក សុខ ថុល ។​
 
​គួ​បញ្ជាក់ថា​បច្ចុប្បន្ននេះ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​គ្រប់​ប្រភេទ​កំពុងតែ​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​បំផុត​មិន ​ត្រូវបាន​ អា​ជ្ញា​ធរ និង​សមត្ថកិច្ច​ពាក់​ធ្វើការ​បង្ក្រាប​នោះទេ​។ កត្តា​ទាំងនេះ​បានធ្វើ​ឲ្យ​ព្រៃឈើ​នៅក្នុង​សៀមរាប ទទួលរង​នូវ​កាប់បំផ្លាញ​យ៉ាង​រង្គាល​ពី​សំណាក់​ឈ្មួញ​​ទុច្ចរិត​មួយចំនួន​ ដែល​រកស៊ី​បទល្មើស​ផ្គើន​ទៅនឹង​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​
 
​គេ​នៅ​នឹក​ចាំ​ថា កាលពី​សម័យ​លោក សូ ភិរិន្ទ ជា​ចៅហ្វាយ​ខេត្តសៀមរាប​ក្នុងនោះ​មាន​លោក ម៉ឹង វុទ្ធី នាយរង​ខុ​ទ្ធ​ការ​រិ​យា​ល័យ​ហើយ​ជា​ជំ​នួ​យ​កា​រ​​ផង​នោះ បើទោះបីជា​ការដឹកនាំ​គ្រប់​គ្រង់​របស់លោក សូ ភិរិន្ទ នាពេល​មានការ​រិះគន់ និង​ការ​កោត​ស​សើ​លាយឡំ​គ្នារ​យ៉ាងណាក្ដី ។ ប៉ុន្តែ​ការ​ដឹ​ក​នាំ​រដ្ឋបាលខេត្ត​ជាមួយ​អ្នកកាសែត​និង​មន្ត្រី​ ថ្នាក់ក្រោម​នាពេល​កន្លងទៅ​នោះ​ឃើញថា លោក ម៉ឹង វុទ្ធី និង​លោក សូ ភិរិន្ទ មិនមាន​ប្រកាន់​បក្ខ​ពួក​និ​យម​នោះឡើយ ពោលគឺ​ពួកគាត់​ទាំងពី​នាក់​តែងតែមាន​ការទំនាក់ទំនង​ល្អ​ជាមួយ​អ្នកកាសែត​ រួមជាមួយ​មន្ត្រីក្រោមឱវាទ​ជានិច្ច​។​
 
​ប៉ុន្តែ​ស្របពេល​លោក សូ ភិរិន្ទ កំពុងតែ​មានការ​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រីរដ្ឋបាល​ថ្នាក់ក្រោម និង​ក្រុមអ្នកកាសែត​ដែលជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​ស​កម្មភាព​សង្គម​ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នោះ​នៅ​ខណៈ​ដែរ​លោក ម៉ឹង វុទ្ធី ក៏ត្រូវ​បាន​ផ្ទេ​ភារកិច្ច​ឲ្យ​ទៅកាន់​តំណែង​ជា​ចៅហ្វាយស្រុក​បន្ទាយស្រី ហើ​យ​​​អ្នក​ដែល​មក​ជំនួស​តំណែង​ជំនួយការ​លោក សូ ភិរិន្ទ គឺ​លោក សុខ ថុល បច្ចុប្បន្ននេះ ។ ចាប់ពី​ពេល​លោក សុខ ថុល បានមក​ជំនួស​លោក សូ ភិ​រិន្ទ នោះមក​ឃើញថា អតីត​ការដឹកនាំ​ចៅហ្វាយខេត្ត​បាន​ធ្លាក់កូដ​និង​មាន​បក្សពួកនិយម ដោយសា​តែ​ជំនួយការ​លោក សុខ ថុល គិតតែ​ពី​អែម​អ​ប ​ធ្វើ​ឲ្យ​មន្ត្រី​នៅក្នុង​សាលាខេត្ត​មានការ​អាក់អន់ចិត្ត​ចំពោះ​អភិបាល​ ខេត្តហើយ​អ្នកកាសែត​ក៏​មិន​ខុសពី​មន្ត្រី​សាលាខេត្ត​ដែរ​ពោល គឺ​ការ​ទំ​នា​ក់​ទំ​ន​ង​​ព័ត៌មាន​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​មិនដឹងថា លោក សុខ ថុល គាត់​មានគំនិត​អ្វី​ជាមួយ​អ្នកកាសែត​ទេ ចាប់ពីពេលនោះ​មក​អ្នកកាសែត​មិន​ហ៊ាន​ទៅ​​ក្បែរ​ចៅហ្វាយខេត្ត​ទេ​រហូតដល់​ សម័យ​លោក ឃឹម ប៊ុន​សុង នេះ​៕
11-2-2014 (1) 11-2-2014 (1)

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567