Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Wednesday 15 May 2013

លោក ឧកញ៉ា ហោ មេន អគ្គនាយក ក្រុមហ៊ុន ស៊ិនស៊ីមិកកូ (Sunsimexco)

រាជធានីភ្នំពេញះ ទូរទស្សន៍ ស៊េរីថ្មី ឆ្នាំ២០១៣ របស់ ក្រុមហ៊ុន ស៊ិនស៊ីមិកកូ ដាក់លក់នៅកម្ពុជា ។
លោក ហ្គីហាន លី ប្រធាន ក្រុមហ៊ុន ថៃសាំស៊ុង អេឡិច ត្រូនិច ប្រចាំ ប្រទេស កម្ពុជា និងឡាវបានថ្លែងថាសាំស៊ុង គឺ ជាក្រុមហ៊ុន ឈានមុខ គេលំដាប់ ពិភព លោក លើផ្នែក អេឡិច ត្រូនិច ដែល ទទួល បានចំណាត់ ថ្នាក់លេខ៩ផ្នែក ម៉ាក សញ្ញានិងចំណាត់ថ្នាក់លេខ១ លើការផលិតទូរទស្សន៍ ទូទាំងពិភពលោក រយៈ ពេល៧ឆ្នាំ ជាប់ៗគ្នា ។        ទូរទស្សន៍ ក្រុមហ៊ុន សាំស៊ុងស៊េរីថ្មី បានចេញ លក់ដួចជា ម៉ាក(SmartTV) ឆ្នាំ ២០១៣ ចំនួន៣ ម៉ូឌែល បថែ្ថមទៀត តាមរយៈ ក្រុមហ៊ុន ស៊ិនស៊ីមិក កូដាច់មុខ ចែកចាយ នៅកម្ពុជា ដោយផលិតផលនេះ កំពុងតែពេញ និយមនៅ លើ ទីផ្សារ ក្នុង ប្រទេស កម្ពុជា រយៈពេល ជាង២ឆ្នាំមកនេះ។ ហើយ ទូរទស្សន៍ទាំង៣ម៉ូ​ឌែល នេះមានSmart TVស៊េរី Fស៊េរី៧ និងស៊េរី ៨ លោក បន្តថា“ កាលពី ឆ្នាំ ២០១២ សាំស៊ុង បានលក់ទូរទស្សន៍ អស់ជាង១៣,៩លានគ្រឿង​មានន័យ ថា ជារៀងរាល់ ការលក់ចេញ ទូរទស្សន៍៣គ្រឿង នៅលើពិភពលោក ក្នុង នោះ មាន ទូរទស្សន៍ សាំស៊ុង មួយគ្រឿង ហើយ ត្រូវបានលក់ ចេញ” ។
ក្រុមហ៊ុនមាន ទំនុកចិត្តថា “អតិថិជនកម្ពុជា និង បច្ចេកវិទ្យា ចុង ក្រោយ ដែល ផ្តល់ជូន​ដោយ ក្រុមហ៊ុន សាំស៊ុង។​យើង​មាន ចំណែក ទីផ្សារ នៅកម្ពុជាច្រើន ជាង៤០%ត្រឹមត្រី​មាសទី១ ឆ្នាំ២០១៣ និងជាប់លេខ១ លើ ផ្នែក អក្រង់ ធំជាង​​   ​គេ 46”, 60”, 66” និង75” (តាមតួរលេខ GFK)” ។
លោក ឧកញ៉ា ហោ មេន អគ្គនាយក ក្រុមហ៊ុន ស៊ិនស៊ីមិកកូ (Sunsimexco) បានមាន ប្រសាសន៍ថា ផលិតផល សាំស៊ុង គឺ កំពុងពេញ និយម យ៉ាងខ្លាំង នៅលើទីផ្សារ ពិភពលោក ដែល នៅក្នុងនោះរួម ទាំង ទីផ្សារ កម្ពុជាផងដែរក្នុងនោះស៊ិនស៊ីមិកកូមានមោទនភាពជាខ្លាំង ដែលបាន ក្លាយ ជា ដៃគូ ចែកចាយ របស់សាំស៊ុង ។ ទូរទស្សន៍ Samsung បានផ្តល់ នូវ ជម្រើស ដ៏ឆ្លាតវៃ  តាមរយៈការបញ្ជា ដោយដៃ ការបញ្ជា ដោយ សំឡេង និង ប្រព័ន្ធ ចំណាំ ផ្ទៃមុខ មនុស្សជាដើម ។ អ្នកប្រើប្រាស់ ក៏អាច បិទ បើក ទូរទស្សន៍ ឬ ដំណើរការ កម្មវិធី ឬក៏ស្វែងរក អានព័ត៌មាន នៅលើ អ៊ីនធឺណិត ដោយ មិន ចាំ បាច់ ប្រើតេឡេ បញ្ជា ដែរ មិនតែប៉ុណ្ណោះ វាក៏មានប្រព័ន្ធធ្វើឱ្យថ្មីជារៀងរាល់​​ ឆ្នាំ (Smart Evolution) តាមរយៈការតម្លើង ឧបករណ៍វិវត្តន៍ របស់សាំស៊ុង (Upgrade TV to newest Series) ទៀតផង ៕
S3781 S3782 S3783 S3776

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567