Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Monday 17 August 2009

Payment for timber export to Vietnam

តំបន់​ស​ព្រំដែន​រវាង​ខេត្ដរតនគិរី​និង​ខេត្ដ​យ៉ា​ឡាយ ក្លាយជា​កន្លែង​ស្ដុក​ឈើ​ប្រណីត​រាប់​ពាន់​ម៉ែត្រគូប​តំលៃ​រាប់​សិប​លាន$

ដោយ ៖ អប្សរា
ថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០០៩ ម៉ោង ០៩:៥៩
គំនរ​កំណាត់ឈើ​ប្រណីត​ដែល​រង់ចាំ​ធ្វើ​ប៉ា​ស្ព័​រ​ចូល​ប្រទេស​វៀតណាម
វីរជ័យ
គំនរ​កំណាត់ឈើ​ប្រណីត​ដែល​រង់ចាំ​ធ្វើ​ប៉ា​ស្ព័​រ​ចូល​ប្រទេស​វៀតណាម



ថ្ងៃនេះ​កោះសន្ដិភាព​សូម បង្ហាញ​ជូន​នូវ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​មួយ​កំពុង ស្ដុក​ទុក​ក្នុង​អ្វី​ដែល​ហៅ​ថា តំបន់​ស ស្ថិត​នៅ ភូមិ​ប៉ក់​ញ៉ៃ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ ខេត្ដ រតនគិរី ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ពី​ច្រក ទ្វារ​អន្ដរជាតិ​អូ​រយ៉ា​ដាវ ។ តំបន់​ស​នេះ​ស្ថិត​នៅ​ចំ​ព្រំដែន​កម្ពុជា​-​វៀតណាម រវាង​ស្រុក​អូ​រយ៉ា​ដាវ ខេត្ដ​រតន គិរី និង​ស្រុក​ដាក់​កឺ ខេត្ដ​យ៉ា​ឡាយ ប្រទេស វៀតណាម ។ប្រភេទ​ឈើ​ប្រណីត​មាន បេង នាងនួន ធ្នង់ និង​គ្រញូង រហូត​ដល់​រាប់​ពាន់​ម៉ែត្រគូប ដែល​ឈ្មួញ​ដឹក​ជញ្ជូន​យក​ទៅ​ស្ដុក​ទុក​នៅ​ក្នុង​ចំណុច​.​ស​ព្រំដែន​កម្ពុជា​ -​វៀតណាម ពិតជា បាន​បង្ហាញ​យ៉ាង ជាក់ស្ដែង​ថា មាន​ទំហំ​ធំ ធេង​ណាស់ ដែល​ឧក្រិដ្ឋកម្ម​ព្រៃឈើ​បាន​បង្ក ឡើង និង​ធ្វើ​ឱ្យ​ធនធានធម្មជាតិ​មាន​តំលៃ នេះ​វិនាស​ហិនហោច​នា​ពេល​ខាង​មុខ ។
ប្រការ​ដែល​គួរ​ចាប់អារម្មណ៍​នោះ គឺ ចំណូល​ពី​ធនធាន​ព្រៃឈើ​នេះ​មិនដឹង​ថា រដ្ឋ បាន​ទទួល​ប៉ុន្មាន​ឬ​ក៏​បាន​ត្រឹមតែ​ចូល​ហោប៉ៅ ក្រុម​មន្ដ្រី​ខិលខូច​ក្នុង​តំបន់​ឬ​យ៉ាងណា​នោះទេ ។ កំណាត់ឈើ​ប្រណីត​យ៉ាងច្រើន​សន្ធឹក សន្ធាប់​ដែល​ហូរ​ចូល​តំបន់​ស និង​ឆ្ពោះទៅ​រក ការ​ដឹក​ចូល​ជ្រៅ​ទៅ​ក្នុង​ប្រទេស​វៀតណាម នេះ​បាន​បង្កើត​ឱ្យ​មាន​ចំ​ង​ល់​ថា តើ​វា​ហូរ​ទៅ បែប​នេះ​តាម​របៀប​ណា? ដោយ​មិន​ចាំបាច់ ឆ្ងល់​នោះ គឺ​ការ​បង់ថ្លៃ​សេវា​តាម​ផ្លូវ​ឱ្យ​អាជ្ញា ធរ និង​សមត្ថកិច្ច​រហូត​ដល់​អ្នកមាន​តួនាទី​នៅ តាម​ច្រក​ទ្វារ​ព្រំដែន​សំរាប់​ការ​នាំ​ចេញ មិន ថា ច្រករបៀង ឬ​ច្រក​ផ្លូវត្រង់  ឬ​ច្រក​ទ្វារ អន្ដរជាតិ​ឡើយ និង​រហូត​ដល់​មន្ដ្រី​ដែល​មាន នាទី​ចល័ត​ទូ​ទាំង​តំបន់ ឬ​ថ្នាក់​លើស​នេះ​ទៀត ផង ទើប​មានការ​នាំ​ចេញ​យក​ទៅ​ស្ដុក​ដោយ រលូន​បែប​នេះ ។
ប្រភព​ពី​មន្ដ្រី​យោធា​ការពារ​ព្រំដែន​បាន ឱ្យ​ដឹង​ថា រយៈពេល​ជាង​បី​ខែ​ចុងឆ្នាំ​២០០៩ នេះ ក្រុម​ឈ្មួញ​បាន​សំរុក​ដឹកឈើ​ចូល​ដល់ ចំណុច​.​ស​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ណាស់ តាម​ច្រករបៀង​មួយ​ចំនួន​ដែល​អំណោយផល ដល់​អ្នក​ដឹក​ជញ្ជូន​តាម​ម៉ូតូ និង​តាម​ផ្លូវត្រង់ ដឹក​ជញ្ជូន​តាម​គោ​យន្ដ​ច្នៃ​នៅ​ពេល​យប់ ។ ប្រភព​ដដែល​និយាយ​ថា លស់​ថ្ងៃ​តិច​ណាស់ ដែល​មិនឃើញ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ចូល ចំណុច​.​ស​នោះ លើកលែងតែ​មាន​មន្ដ្រី​ធំ​មក ពី​ក្រសួង ឬ​មក​ពី​ភ្នំពេញ​ចុះ​មក​ដល់​ខេត្ដ ទើប មានការ​ផ្អាក​ដឹក​ជា​បណ្ដោះអាសន្ន ។
ថៅកែ ឈើ​ធំ​ៗ​ជា​ច្រើន​ដែល​ធ្លាប់​រកស៊ី​ដឹកឈើ​លក់ ឱ្យ​ឈ្មួញ​យួន​តាម​ខេត្ដក្រចេះ កំពង់ចាម និង ភ្នំពេញ បាន​នាំ​គ្នា​សំរុក​មក​កាន់​ខេត្ដរតនគិរី អស់ហើយ ព្រោះ​ខេត្ដ​នេះ​មាន​ភាព​ធូររលុង ហើយ​សំបូរ​ឈើ​ប្រណីត និង​នៅ​ជិត​ព្រំដែន ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន និង​រត់ការ សំរាប់​សេវា​តាម​ផ្លូវ ។ មន្ដ្រី​យោធា​ដដែល​បាន​បង្ហើប​ឱ្យ​ដឹង​ថា អ្នក​ដែល​រត់ការ​ផ្លូវ នាំ​ឈើ​ចេញ​បាន​ព្រលយ ពាក្យ​ប្រាប់​ថា រត់ការ​ឈើ​ប្រណីត​នាំ​ចេញ​ទៅ ប្រទេស​វៀតណាម គឺ​ក្នុង​មួយ​គោ​យន្ដ​ច្នៃ ចំណុះ​ពី​៧​ម៉ែត្រគូប​ទៅ​១០​ម៉ែត្រគូប ត្រូវ​បង់ សេវា​តាម​ផ្លូវ​អស់​រហូត​ដល់​១០.០០០​ដុល្លារ ទៅ​១៥.០០០​ដុល្លារ គឺ​ចាប់ពី​ថ្នាក់​ខេត្ដ រហូត ដល់​ច្រក​ទ្វារ​តាម​រយៈ​មន្ដ្រី​ជំនាញ​ដែល​ពាក់ ព័ន្ធ ។
បទឧក្រិដ្ឋ​នេះ​ពិតជា​មិន​អាច​ទប់ស្កាត់ បាន​ទេ ព្រោះ​លុយកាក់​ជា​បញ្ហា​ចំបង​ដែល មន្ដ្រី​ខិលខូច​នានា​តែង​ស្វាគមន៍ ដូច្នេះ​វា​ពិត ណាស់​ថា គ្មាន​ចំណូល​សំរាប់​រដ្ឋ​ឡើយ ខណៈ ដែល​ធនធាន​ព្រៃឈើ​កាន់តែ​វិនាស​ទៅ​ហើយ​នេះ ។ ប្រភព​មួយទៀត​បាន​បង្ហើប​ឱ្យ​ដឹង​ក្រៅ ផ្លូវការ​ថា ចំពោះ​ឈើ​ដែល​ដឹក​ជញ្ជូន​តាម គោ​យន្ដ​ច្នៃ​នេះ ក្នុង​មួយ​គ្រឿង​ត្រូវ​បង់ ១០.០០០​ដុល្លារ សំរាប់​មេ​ធំ ចំណែក​តាម ទីតាំង​សមត្ថកិច្ច​ប្រដាប់​អាវុធ​ត្រូវ​បង់​៥០០ ដុល្លារ ក្នុង​មួយ​ស្ថាប័ន និង​អាជ្ញាធរ​តាម លំដាប់ថ្នាក់​ក្រោម​ៗ​បង់​៣០០​ដុល្លារ​ក្នុង​មួយ​ស្ថាប័ន ។
ចំណែក​នៅ​ច្រក​ទ្វារ​១.០០០​ដុល្លារ ក្នុង​មួយ​គ្រឿង​សំរាប់​គ្រប់​ស្ថាប័ន ។ ក្នុង​មួយ ខែ​មាន​រថយន្ដ​ចាប់ពី​៥០​ទៅ​៨០​គ្រឿង​បាន បង់​សេវានេះ និង​មិន​ទាន់​គិត​ពី​ចំនួន​រថយន្ដ ឬ​ម៉ូតូ​តូចតាច​នោះ​ទេ ។ យោង​តាម​ប្រភព ក្រៅផ្លូវការ​នេះ​គេ​បាន​គិត​ថា បើសិនជា​ដូច ការ​អះអាង​មែន វា​ច្បាស់​ណាស់​ថា អំពើ​ពុក រលួយ​នៅ​តំបន់​នោះ​បាន​ឈាន​ដល់​ប្រកាស អាសន្ន​ហើយ សំរាប់​ប្រមុខ​រាជរដ្ឋាភិបាល ចាត់វិធានការ​ទប់ស្កាត់​ជា​អាទិភាព​មួយ ទើប​អាច​សង្គ្រោះ​ធនធាន​ឈើ​ក្នុង​ព្រៃ​បាន ។ ប្រភព​ពី​អ្នក​រកស៊ី​ដឹកឈើ​តាម​រថយន្ដ​តូច និង​អ្នក​ប្រមូល​ឈើ​ស្ដុក​ទុក​តាម​ព្រៃ​ចំការ ស្វាយចន្ទី​បានឱ្យ​ដឹង​ថា ចំពោះ​ឈើ​ប្រណីត ដែល​គេ​ដឹក​ជញ្ជូន​និង​ប្រមូល​ទុក​នេះ គឺ​បាន ធ្វើការ​ប្រមែប្រមូល​មក​ពី​តាម​ស្រុក​មួយ ចំនួន​ដូច​ជា ស្រុក​កូន​មុំ ស្រុក​អូរ​ជុំ ស្រុក​វ៉ឺ​ន សៃ ស្រុក​តា​វែង ស្រុក​អណ្ដូង​មាស ស្រុក​បរ កែវ និង​ស្រុក​អូ​រយ៉ា​ដាវ ។
ពួក​គាត់​បាន​បន្ដ ទៀត​ថា ឈើ​ទាំងនោះ​ភាគច្រើន​គឺ​អារ ច្រៀក​យក​មក​ពី​ក្នុង​ដី​ព្រៃ​ចំការ​ដែល​រដ្ឋ​បាន វិនិយោគ​ឱ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ឈូស​ឆាយ ដើម្បី​ដាំ​កៅស៊ូ ។ ឈើ​ទាំងនេះ មេការ​តែង តែ​ឈូស​ឆាយ​ដុត​បំផ្លាញ​ចោល ទើប​ខ្លះ​សុំ ទិញ​ពី​មេការ​ឈូស​ឆាយ យក​មក​គរ​ប្រមូលទុក ប្រសើរ​ជាង​ដុត​បំផ្លាញ​ចោល ហើយ​មួយ ចំនួន​ទៀត​សុំ​ទិញ​ពី​សហគមន៍​ជនជាតិ​តាម បណ្ដា​ភូមិ​មួយ​ចំនួន ។ ប្រភព​ពី​មន្ដ្រី​ស្រុក​តា​វែង​ក៏​បានឱ្យ​ដឹង​ដែរ​ថា ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ឈើ ប្រណីត​ដ៏​មាន​តំលៃ ហើយ​បច្ចុប្បន្ន​ឈ្មួញ ប្រមូល​ទិញ​យ៉ាងច្រើន​បែប​នេះ ធ្វើ​ឱ្យ​អ្នករក ស៊ី​អារឈើ​និង​ច្រៀក​ឈើ​ប្រណីត​បង្កើន​ការ សំរុក​កាប់​ឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ វីរ​ជ័យ ជា​តំបន់​កន្ទុយ​នាគ​យ៉ាង​ខ្លាំងក្លា​បំផុត និង​ពុំ មានការ​ទប់ស្កាត់​ណាមួយ​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ ។
ការ​មិន​ក្រោក​ពី​ដេក​របស់​មន្ដ្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ទូទៅ ហ៊ាន​និយាយ​ថា គឺ​ដោយសារ​តែ​ការ​ទទួល លាភសក្ការៈ​ពី​ក្រុម​ឈ្មួញ ទើប​គ្មាន​ការ​អើពើ ហើយ​នាំ​គ្នា​បណ្ដែតបណ្ដោយ​ទៅ​តាម​យ​ថា កម្ម​បែប​នេះ​ទៅ ។ ឧទ្យាន​ជាតិ​វីរ​ជ័យ​ជា​តំបន់​កន្ទុយ​នាគ ធ្លាប់​មានការ​កាប់​បំផ្លាញ​ម្ដង​រួច​មក​ហើយ កាលពី​សម័យ​អភិបាលខេត្ដ លោក​ខាំ ខឿន ហើយ​មាន​មន្ដ្រី​ខ្លះ​ត្រូវ​តាម​ចាប់ខ្លួន និង​មន្ដ្រី ខ្លះ​ជាប់​ពន្ធនាគារ​អស់បុណ្យ​ស័ក្ដិ ដោយសារ មានការ​ឃុបឃិត​គ្នា​កាប់​ឈើ​តំបន់​នេះ​ជា ទ្រង់ទ្រាយ​ធំ ។ ឯ​បច្ចុប្បន្ន​គេ​កាប់​ឈើ​ក្នុង ទ្រង់ទ្រាយ​តូច​ល្មម​ទេ ប៉ុន្ដែ​គឺ​កាប់​យក​តែ ឈើ​ប្រណីត​ប្រភេទ​បេង នាងនួន ធ្នង់ និង គ្រញូង ដែល​មាន​តំលៃ ដូច​មាស ដូច្នេះ​តើ ត្រូវ​ទទួលទោស​កំរិត​ណា​ចំពោះ​អ្នក​ដែល ឃុបឃិត​គ្នា​បើកដៃ និង​ទទួល​លាភសក្ការៈ ។
ចំពោះ​ការ​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ប្រណីត យក​ទៅ​ស្ដុក​នៅ​ចំណុច​.​ស​ព្រំដែន​កម្ពុជា​-​វៀតណាម​នេះ ពុំ​មានការ​បំភ្លឺ​ណាមួយ​ពី​មន្ដ្រី ជំនាញ ឬ​អាជ្ញាធរ​ខេត្ដ​ឡើយ គឺ​ឆ្លើយ​ថា មិន ដឹង​គ្រប់​គ្នា ខណៈ​ដែល​កំណាត់ឈើ​ប្រណីត រាប់​ពាន់​ម៉ែត្រគូប​ស្ថិត​ក្នុង​តំបន់​រង់ចាំ​លេខ រៀង​លើកដាក់​រថយន្ដ​ដឹក​ចូល​ស្រុក​យួន ។ មានការ​បង្ហើប​មួយទៀត​ឱ្យ​ដឹង​ថា ដោយ សារ​តែ​បញ្ហា​លាភសក្ការៈ​មិន​បាន​ទទួល​ស្មើ គ្នា គឺ​អាច​នឹង​មានការ​ប្រះ​ឆា​គ្នា​រវាង​ក្រុម មន្ដ្រី​នានា ។ អ្នក​មិន​បាន​សើម​មាត់កំពុង​តែ សំលៀងមាត់ ហើយ​មិនយូរ​ទេ​អ្នក​ស៊ី​នឹង បែក​ពោះ ។ ប្រភព​ដដែល​បាន​វាយតម្លៃ​ថា ឈើប្រណីត​ទាំងនេះ​មាន​តម្លៃ​រាប់​សិប​លានដុល្លារដែល​ហូរ​ចូល​ហោប៉ៅ​មន្ដ្រី​ ពុករលួយ ។   

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567