Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Wednesday 19 March 2014

Mr.Heng and wise Karan_friend of costom_RTK_logging to VN

អ្នកស្រី ការ៉ាន់ មេឈ្មួញ រកស៊ីបទ​​ល្មើស​ព្រៃ​ឈើ​​ឡើង​ដុះ​ស្លែ​​ខេត្ត​រតនគីរី​អត់​មាន​​អ្នកហ៊ានប៉ះ

រតនគីរី ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា សកម្មភាពដឹកជញ្ជូន​ឈើយក​ទៅលក់នៅ​ប្រទេស​វៀតណាម​បាន​កើត ឡើងយ៉ាងអនាធិបតេយ្យនៅខេត្តរតនគីរី ។
ក្រុមឈ្មួញដែលរកស៊ីបទល្មើសព្រៃឈើឡើងដុះស្លែនោះ ដែលគេស្គាល់ឈ្មោះយ៉ាងច្បាស់ផងដែរ ទូទាំង​ខេត្ត​ហើយមេឈ្មួញរកស៊ីបទល្មើសព្រៃឈើ រូបនេះមានទីតាំងស្តុកឈើដើម្បីដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម ហើយការរកស៊ីបទល្មើសព្រៃឈើរបស់មេឈ្មួញដុះស្លែរូបនេះ ពុំមានសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានទៅបង្ក្រាប នោះ​ទេ ព្រោះមេឈ្មួញដុះស្លែរូបនេះមានខ្នងបង្អែកជាមន្ត្រីថ្នាក់ធំ នៅខេត្តរតនគីរី ហើយមេឈ្មួញដុះស្លែរូបនេះបាន សែន​ព្រេនឱ្យមន្ត្រីពាក់ព័ន្ធអស់ហើយ ដើម្បីជៀសវាងការបង្ក្រាបសកម្មភាពបទល្មើសរបស់គាត់ ។
ប្រភពព័ត៌មានបានបញ្ជាក់ឱ្យដឹងថា មេឈ្មួញដុះស្លែរូបនេះ យករថយន្តធ្វើការកែច្នៃតែបំភ័ន្តភ្នែកមហាជន ឬស​មត្ថកិច្ចពាក់ព័ន្ធ ជាពិសេសស្ថាប័នពន្ធដារគយ និងរដ្ឋាករ ។
ជាក់ស្តែង រថយន្តឡង់គ្រីស័របិទតែមលុចស៊ីសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2D-4421 បានដឹកឈើ ពីភូមិ​កាឡៃ៣ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគីរី យកទៅស្តុកទុក និងដឹកជញ្ជូនបន្តទៅក្រៅប្រទេស ដែលស្គាល់ម៉ា ខេត្ត គឺលោក ហេង ប្រពន្ធអ្នកស្រី ការ៉ាន់ ដែលមេឈ្មួញជើងខ្លាំងប្រចាំខេត្តរតនគីរីនេះ បើតាមសំដីរបស់លោក ហេង តាមទូរស័ព្ទឱ្យដឹងថា គេរកស៊ីបទល្មើសព្រៃឈើមិនមែនតែនៅកាឡៃទេ សូម្បីនៅស្រុកកូនមុំ ក៏គេទៅរកបទ ល្មើស​ព្រៃឈើនោះដែរ ។ ហើយគេបាននិយាយចំៗថា គេមិនខ្លាចសមត្ថកិច្ចណាទាំងអស់ ព្រោះគេមានខ្នងធំៗនៅ ប្រចាំខេត្តនេះទៅហើយ ។
ប្រភពព័ត៌មានច្បាស់លាស់បានបញ្ជាក់ឱ្យក្រុមអ្នកសារព័ត៌មានដឹងថា អ្នកស្រី ការ៉ាន់ ត្រូវជាប្រពន្ធរបស់ លោក ហេង ត្រូវជាក្លើរម្រាក់ របស់មេប៉ូលិសសេដ្ឋកិច្ចខេត្តរតនគីរី ទៅហើយនោះទើបគ្មានអ្នកណាអើតក្បាល បង្ក្រាបទេ ។ បើស្តាប់ពីប្រជាពលរដ្ឋនៅកាឡៃបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ឈ្មោះលោក ហេង និងអ្នកស្រី ការ៉ាន់ មេឈ្មួញដុះស្លែគ្មានអ្នកណាហ៊ានអើតក្បាលមកបង្ក្រាបទេ ជាពិសេសអ្នកទាំងពីរបានព្រមានដល់ប្រជាពល រដ្ឋថា ក្រៅពីអ្នកទាំងពីរទិញមិនឱ្យលក់ទៅឱ្យអ្នកដទៃទៀតឡើយ ។
រាជរដ្ឋាភិបាលអាណត្តិទី ៥ នេះបានដាក់គោលនយោបាយកែទម្រង់ស៊ីជម្រៅផងដែរ ប៉ុន្តែមន្ត្រីមួយចំនួនមិន បាន​អនុវត្តនៅគោលនយោបាយកែទម្រង់ស៊ីជម្រៅនេះនៅឡើយ ៕
2014_03_19p1 2014_03_19p1 (2)

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567