Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Thursday 13 March 2014

បទ​ល្មើស​ព្រៃ​ឈើ​នៅ​តែ​កើត​ឡើង​ពេញ​បន្ទុក​នៅ​មណ្ឌល​គិរី

Friday, 14 March 2014

20140314_06a
ឡាន​ដឹក​ឈើប្រណីត​ចេញ​ពី​ព្រៃ​សហ​គមន៍​​ កាល​ពី​ដើម​សប្តាហ៍​នេះ​​​។ រូបថត អង្គ​ការ​អាដ​ហុក​
មណ្ឌល​គិរីៈ សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន ​៦ ​ក្នុង​ក្រុង​សែន​មនោ​រម្យ​ បាន​អះ​អាង​ថា ​មន្រ្តី​បរិស្ថាន​ និង​អា​ជ្ញា​ធរ​ បាន​​រារាំង​ពួក​គាត់​មិន​ឲ្យ​ធ្វើ​សកម្ម​ភាព​ការ​ពារ​ព្រៃ​ឈើ​​ឡើយ​ ក្នុង​ខណៈ​ពេល​ដែល​ឈើ​ប្រ​ណីត​ក្នុង​​ព្រៃ​សហ​គមន៍​ពួក​គាត់ ​និង​ក្នុង​ដែន​ជម្រក​​សត្វ​ព្រៃ​ភ្នំ​ព្រិច​កំពុង​ត្រូវ​បាន​​កាប់​ហើយ​​ ដឹក​ចូល​ក្រុម​ហ៊ុន​​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​របស់​លោក​អភិ​បាល​រង​ខេត្ត​ មណ្ឌល​គិរី​។
លោក​ដួង ​តេន​អាយុ​ ៣៦ ​ឆ្នាំ ​ជា​សមា​ជិក​សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ ក្នុង​សង្កាត់​សុខ​​ដុម ក្រុង​សែន​មនោ​រម្យ​ អះ​អាង​កាល​ពី​ម្សិល​មិញ​ថា​ ព្រៃ​សហ​គមន៍​ឡៅ​ការ ​មេ​ម៉ង់​ ស្រែ​អ៊ី ស្រែ​ធំ ​ស្រែ​ថាស ​ពូជ្រៃ ​និង​ដែន​ជម្រក​​សត្វ​ព្រៃ​ភ្នំ​ព្រិច ​កំពុង​ទទួល​រង​ការ​លួច​កាប់​ឈើ​​ប្រ​ណីត​​ដោយ​គ្មាន​ការ​ទប់​ស្កាត់​ពី​សំ ​ណាក់​មន្រ្តី​ជំ​នាញ​ឡើយ​។ ឃើញ​ដូច្នេះ​ ​ប្រ​ជា​សហ​គមន៍​ បាន​នាំ​គ្នា​ដើរ​ល្បាត​ស្ទាក់​ឡា​ន​ដឹក​ឈើ និង​សរសេរ​ពាក្យ​ស្លោក​ចំនួន​១១​ផ្ទាំង​បោះ​បង្គោល​ដា​ក់​​តាម​ផ្លូវ​ក្នុង​ ភូមិ​ដើម្បី​អំពាវ​នាវ​ដល់​ប្រ​ជា​សហគមន៍​ទាំង​អស់​ចូល​រួមទប់​ ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​។
លោក​ ដួង ​តេន​ បាន​បញ្ជាក់​ថា​៖ «គ្មាន​អាជ្ញា​ធរ​ណា​យក​ចិត្ត​ទុក​ដាក់​ ជួយ​ទប់​ស្កាត់​រឿង​កាប់​ឈើ​នោះ​ទេ ​តែ​បែរ​ជា​ដឹក​នាំ​កម្លាំង​ប៉ូលិស ​ប៉េអឹម​ចុះ​ទៅ​ឲ្យ​យើង​ដក​ពាក្យ​ស្លោក​ទាំង​អស់​នោះ​ចេញ​ទៅ​វិញ»។
លោក ​ដួង ​តេន​ បាន​អះ​អាង​ថា ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ អាជ្ញាធរ បាន​ដឹក​នាំ​កម្លាំង​ប្រដាប់​អាវុធ​ ចុះ​ទៅ​ក្នុង​សហគមន៍​លោក ហើយ​បាន​បង្ខំ​ឲ្យ​ពួក​​លោក​ឈប់​ស្ទាក់​ចាប់​ឡាន​ដឹក​ឈើ និង​ឲ្យ​ដក​ពាក្យ​ស្លោក​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទាំង​នោះ​ ចេញ​។ ប៉ុន្តែ​សហគមន៍​បាន​បដិសេធ។
ដោយ​ឡែក​ចំពោះសកម្ម​ភាព​ល្បាត​ការ ​ពារ​ព្រៃ​​វិញ​​ក៏​​ត្រូវ​បាន​មន្រ្តី​បរិ​ស្ថាន​ព្យាយាម​​រារាំង​ពួក​ គាត់​ដែរ។ លោក​ ដួង ​តេន​​ បាន​ឲ្យ​ដឹង​​ថា ​កាល​ពី​សប្តាហ៍​មុន​ លោក​ ឈិ​ត​ សុផល​ ប្រ​ធាន​​មន្ទីរ​បរិ​ស្ថាន​​ខេត្ត​មណ្ឌល​គិរី​បាន​ដឹក​នាំ​កម្លាំង​ទៅ​ហាម​ ឃាត់​ក្រុម​សហ​គមន៍​របស់​លោក ​មិន​ឲ្យ​ដើរ​ល្បាត​ព្រៃ​ ដោយ​លើក​ហេតុ​ផល​ថា ​ប្រ​ជា​សហគមន៍​គ្មាន​សិទ្ធិ​ធ្វើ​បែប​នោះ​ឡើយ។
លោក ​ដួង​ តេន​ បាន​ថ្លែង​ថា៖​«​ពី​មុន​យើង​គ្រាន់​តែ​ដើរ​ល្បាត​ទេ ​តែ​បទ​ល្មើស​កាន់​តែ​ច្រើន​ក៏​នាំ​គ្នា​ដេក​​នៅ​ក្នុង​​ព្រៃ​នៅ​​ពេល​យប់​​ ថែម​ទៀត​ ​ហើយ​ឃើញ​ឡាន​ដឹក​ឈើ​ជាច្រើន​​គ្រឿង​​ក្នុង​មួយ​យប់ៗ​ តែ​ពួក​បរិ​ស្ថាន​ធ្វើ​មិន​​ឃើញ»។
លោក​បាន​បន្ថែម​ថា​ ឈើ​ទាំង​នោះ​ត្រូវ​បាន​កាប់​ពី​ក្នុង​ព្រៃ​សហ​គមន៍​របស់​​ប្រជា​ពលរដ្ឋ ​និង​ពី​ដែន​ជ​ម្រក​សត្វ​ព្រៃ​ភ្នំ​ព្រិច​ដោយ​មាន​ការ​ឃុប​ឃិត​គ្នា​ពី​ មន្រ្តី​ខិល​ខូច​មួយ​ចំនួន។ លោក​តេន​បាន​ថ្លែង​ដូ​ច្នេះ​ថា៖«​ប្រហែល​ជា​មាន​គេ​ទាក់​ទង​ត្រូវ​រ៉ូវ​គ្នា ​ហើយ ​ទើប​បាន​​ដេញ​យើង​ចេញ​មិន​ឲ្យ​ដេក​ចាំ​មើល​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​ព្រៃ»។
ប្រជា ​សហគមន៍​ម្នាក់​ទៀត​ឈ្មោះ​ ស្រូយ​ ខេត​ អាយុ​២៩​ ឆ្នាំ​ក៏​​បាន​អះ​អាង​ផង​ដែរ​ថា​ ក្នុង​មួយ​​យប់ៗ​មាន​ឡាន​កែ​ច្នៃ​ប្រមាណ​ជា ​១០​ គ្រឿង​ ដឹក​ឈើ​ប្រណីត​ចេញ​ពី​ក្នុង​ព្រៃ​ចូល​ទៅ​ក្នុង​ក្រុម​ហ៊ុន​វីឡា​ឌី​វេល​ឡុប ​មេន ដែល​ក្នុង​មួយ​ឡានៗ​មាន​ឈើ​យ៉ាង​ហោច​ណាស់​ក៏​ ៧​ទៅ​ ៨​ ម៉ែត្រ​គុប​​ដែរ។
លោក​ស្រូយ​ ខេត​អះ​អាង​ថា​៖ «គេ​​កាប់​​ឈើ​អស់​ទាស់​ហើយ​ គ្មាន​គេ​បង្រ្កាប​ទេ។ ​ឈើ​ទាំង​នោះ​មាន​បេង ​ធ្នង់​ និង​នាង​នួន ​គេ​ដឹក​ចូល​ក្រុមហ៊ុន​ដោយ​ឡាន​រ៉េវ​ និង​ដឹក​ចេញ​ពី​ក្រុម​ហ៊ុន​វិញ​តាម​កុងតឺន័រ​ធំៗ​យក​ទៅ​លក់​នៅ​វៀតណាម»។
តាម ​ការ​ស៊ើប​សួរ​ពី​កម្មករ​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​ក្នុង​បទ​ល្មើស​ព្រៃ​ឈើ ​នេះ​ លោក​ ដួង​ តេន​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​បាន​សហការ​ជាមួយ​នឹង​ឧកញ៉ា​ក្នុង​ការ​រក​ស៊ី​ឈើ​ប្រណីត​នោះ​ដែល ​ក្នុង​នោះ​មាន​ឡាន​កែ​ច្នៃ​ប្រមាណ​ជា ​៣០​គ្រឿង​ និង​កម្មករ​រាប់​សិប​នាក់​សម្រាប់​ដឹក​ជញ្ជូន​ឈើ​។
ទាក់ ​ទង​ទៅ​នឹង​បញ្ហា​នេះ​លោក​សុក​ រដ្ឋា​ អ្នក​សម្រប​សម្រួល​អង្គការ​អាដ​ហុក​ខេត្ត​មណ្ឌលគិរី បាន​សង្កេត​ឃើញ​ថា​ ប្រជា​សហ​គមន៍​ជន​ជាតិ​ដើម​មាន​ភាព​​សកម្ម​​ជាង​មន្រ្តី​ជំ​នាញ​ទៅ​ទៀត​ ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​នេះ​ ដោយ​សារ​តែ​ពួក​គាត់​ រស់​​នៅ​ពឹង​អាស្រ័យ​ទៅ​លើ​​ព្រៃ​ឈើ​ទាំង​នោះ​​តាំង​តែ​ពី​ដូន​តា​មក​។
លោក​ រដ្ឋា​បាន​បញ្ជាក់​ថា​៖ «មិន​ឃើញ​អាជ្ញាធរ​ទប់​ស្កាត់ ​ទើប​គាត់​នាំ​គ្នា​ធ្វើ ​ហើយ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ទី​នោះ​គឺ​ធ្វើ​ឡើង​ក្រោម​រូប​ភាព​ឧកញ៉ា ​និង​ក្រុម​អ្នក​មាន​អំណាច​ តែ​មន្រ្តី​ជំន​ាញ​វិញ​ ចេះ​តែ​បណ្តែត​បណ្តោយ​ឲ្យ​បទ​ល្មើស​នេះ​កើត​ឡើង​រហូត​មក»។
ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រ​កាន់​​ខាង​លើ​ ​លោក យឹ​ម លុច​អភិបាល​​រង​ខេត្ត​មណ្ឌល​គិរី​បាន​​ថ្លែងថា​ រឿង​ឈើគ្មា​នពា​ក់ព័​ន្ធ​ទៅ​នឹង​ក្រុម​ហ៊ុនវីឡា​ឌិវេល​ឡុប​មេន​​របស់​​​ ភរិយា​លោក​ទៀត​នោះ​​ទេព្រោះ​អនុផល​ព្រៃ​ឈើក្នុ​ង​ក្រុ​ម​ហ៊ុន​ ត្រូវ​បាន​ផ្តេរ​ទៅ​ឲ្យ​​ក្រុម​ហ៊ុន​ផ្សេង​ទៅ​ហើយ​។ លោក​យឹម​ លុច​​បាន​បញ្ជាក់​ថា​៖«ក្រុម​ហ៊ុន​យើង​ដាំ​តែ​កៅស៊ូ​ទេ មិន​ដឹង​ឮរឿង​កាប់​ឈើ​នោះ​ទេ។ រឿង​ឈើ​អ្នក​ផ្សេង​អ្នក​ធ្វើ​ទេ»។
ដោយ​ ឡែក​លោកឈិ​ត​ សុផល​ប្រធាន​មន្ទីរ​បរិ​ស្ថាន​ខេត្ត​មណ្ឌល​គិរី​​វិញ​បាន​អះអាង​ថា​សហ​ គម​ន៍​អ្នក​ដើរ​ល្បាត​ព្រៃ​នោះ ​មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ ពី​ក្រ​សួង​បរិស្ថាន​នៅ​ឡើយ​នោះ​ទេ​។ ហេតុ​នេះ​ លោក​គ្រាន់​តែ​ប្រាប់​​ពួក​គាត់​មិន​ឲ្យ​ដើរ​ក្នុង​ព្រៃ​ពេល​យប់​ ក្រែង​លោ​វា​មាន​បញ្ហា​អ្វី​មួយ​ទៅ ​នាំ​គ្នា​ចោទ​ដាក់​មន្រ្តី​លោក​ជា​អ្នក​ធ្វើ។
លោក​​បន្ថែម​ថា​ ថ្មីៗ​នេះ មាន​​គេ​​​លួច​ដុត​ឈើ​ដែល​រឹ​បអូស​បាន​ពី​អ្នក​កា​ប់​ឈើ​ខុស​ច្បាប់។ ហេតុ​នេះ​លោក​មិន​ច​ង់មាន​បញ្ហា​ជាមួយ​នឹង​សហគមន៍​នោះ​ទេ។ ទោះ​យ៉ាង​ណា​លោក​ទទួល​ស្គាល់​ថា​ ការ​កាប់​ឈើ​ពិត​ជា​នៅ​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ​មែន​ ហើយ​«មន្ត្រី​លោក​កំពុង​តែ​ដុត​ដៃ​ដុត​ជើង​បង្រ្កាប​ទាំង​​ថ្ងៃ​ទាំង​យប់​ ហើយ»​។
លោក​ឡុង វិបុល​អភិបាល​ក្រុង​សែន​មនោរម្យ​បាន​បដិសេធ​មិន​ធ្វើ​អធិប្បាយ​ឡើយ​ដោយ​ថ្លែង​ថា ជាប់​ប្រជុំ៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567