Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Thursday 6 March 2014

រថយន្ដយោធា​ផ្ទុក​ឈើ​ប្រណីត​ល្មើស​លោតឆ័ត្រ​មិន​បង់ប្រាក់ ត្រូវ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល​បង្ក្រាប​


​ខេត្ដ​ក្រចេះ ៖ ឈើ​ប្រណីត​ជាច្រើន​កំណាត់​ស្មើ​ជាង​៣​ម៉ែត្រគូប​ដឹក​លោត ឆត្រ​តាម​រថយន្ដ​កូរ៉េ​ចំណុះ​១​តោន​កន្លះ ពណ៌​ត្រេអ៊ី​ជារឿយៗ​មិន​បង់​ផ្លូវ បំពាន​អំណាច​សមត្ថកិច្ច​នានា​ដោយ​អាង​ស្បែក​ជា​យោធា​បានធ្វើ​ឲ្យ កម្លាំង​មេព្រៃ​សង្កាត់​រដ្ឋ បាល​ព្រៃឈើ​ស្នួល​ឈួ​ល​ចុង​ច្រមុះ​ចាប់​បង្ក្រាប​យក​ស្នាដៃ​ខណៈ​សង្កាត់ ផ្នែក ជាពិសេស​កំលាំង​ខណ្ឌរ​ដ្ឋ​បាល​ព្រៃឈើ​ផ្សេងៗ​ទៀត​ធ្វើជា​មើលរំលង​។ ការបង្ក្រាប​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៤ ខែមីនា នៅលើ​ផ្លូវជាតិ​លេខ​៧ ត្រង់ចំណុច​ភូមិ​ផ្សារ​ស្នួល ស្រុក​ស្នួល ខេត្ដ​ក្រចេះ ។​
មាន​សេចក្ដីរាយការណ៍​ថា ការចាប់​រថយន្ដ​ពណ៌​ត្រេអ៊ី​ដឹកឈើ​ប្រណីត​ល្មើស​ជាង​៣​ម៉ែត្រគូប​នេះ ពុំបាន​ឃាត់ខ្លួន​អ្នកបើកបរ​នោះទេ ហើយក៏​ពុំ​ដឹងថា​ជា​កម្ម​សិទ្ធ របស់​ជន​ណា​នោះទេ​។ ភាគច្រើន​ជា​ទម្លាប់​ទៅហើយ​ស្ទើរតែ​ទូទាំងប្រទេស ការចាប់​បង្ក្រាប​បទល្មើស​ឈើ​ម្តងៗ​ចាប់​បានតែ​រដ្ឋ​យន្ត​នឹង​ឈើ​ទេ​កម្រ​ ណាស់​ចាប់​ទាំង​មនុស្ស​យកមក​ផ្តន្ទាទោស​។ ករណី​ដឹកជញ្ជូន​ឈើ​ប្រណីត​ដោយ​រថយន្ដ​ពណ៌​ត្រេអ៊ី របស់​អង្គភាព​យោធា​ខេត្ដ​នេះ​ជា​លក្ខណៈ ទ្រង់ទ្រាយ​ធំ គឺ​មិនមែន ជន​សាមញ្ញ​អាចធ្វើ​ទៅបាន​នោះទេ ហើយ​ការបង្ក្រាប​នេះ​ទំនងជា​មានការ​កាច់​កុង​។​
​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្នួល​បាន​ឲ្យ​ដឹងថាៈ នៅក្នុង​រថយន្ដ កូរ៉េ​ពណ៌​ត្រេអ៊ី​នេះ​មាន​ឈើ​អារ​ប្រណីត ប្រភេទ​ឈើ​ធ្នង់​មុខកាត់​ធំៗ ចំនួន​១៤​ដុំ មាន​បរិមាណ​ជាង​៣​ម៉ែត្រគូប ។​ទាំង​ឈើ និង​រថយន្ត​បាន​នាំយកទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ ស្នួល​។ ​មន្ត្រី​ដដែល បាន​បញ្ជាក់ថា ក្នុងករណី​ចាប់​រថយន្ដ​នេះ សមត្ថកិច្ច​ជំនាញ​មិនបាន​ឃាត់ខ្លួន​ជនណាម្នាក់​ទេ ដោយ​គ្រាន់តែ​ចាប់​រឹបអូស យក​រថយន្ដ និង​ឈើ​ប្រណីត​តែ ប៉ុណ្ណោះ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​។
តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថាៈ ការដឹកជញ្ជូន​ឈើ​ប្រណីត​ដោយ​ប្រើ ប្រាស់​រថយន្ដ​ពណ៌​ត្រេអ៊ី​នេះ​ជា​កម្មសិទ្ធិ​របស់ មេ​ឈ្មួញ​ម្នាក់​ឈ្មោះ គុន មាន​តួនាទី​ជា មន្ដ្រី​យោធា​នៅក្នុង​សឹក​រង​ខេត្ដ​ក្រចេះ គឺ​បានធ្វើ ឡើង​ស្ទើរ​រាល់ថ្ងៃ ដែល​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ពុំដែល​បង្ក្រាប​ទេ ទើបតែ​ពេលនេះ​គេ​ឃើញ​មានការ​បង្ក្រាប​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​គេ​សង្ស័យថា ស៊ីដាច់​មិន​បង់​បាយទឹក​តាមផ្លូវ​៕ ដោយ​ ស្រី​ម៉ៅ​ ​
IMG-20140304-WA0000 IMG-20140304-WA0001

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567