Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Friday 7 March 2014

ប៉ៃលិន​គ្មាន​ភាព​យុ​ត្តិ​ធ៌​ម​ចំពោះ​ប្រជាពលរដ្ឋ​លើដី​តំបន់​អភិរក្ស​


ប៉ៃលិន៖ ក្រុមមន្ត្រី​អភិរក្ស​សត្វព្រៃ​(MJP) និង​មន្ត្រី​បរិស្ថាន​មាន​គ្នា​ប្រហែល​៣០​នាក់ ដឹកនាំ​ដោយ​លោក ស្រី រ៉ា ជា​មន្ត្រី​អនុរក្ស​បាន​ចុះទៅ​ធ្វើ​សកម្មភាព​រុះរើ និង​យក​របស់របរ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​អស់​មួយចំនួន ព្រមទាំង​ដេញចាប់​ឃាត់ខ្លួន​ពួកគាត់ បាន​ចំនួន​៣​នាក់ ក្នុងនោះ​ស្ត្រី​២​នាក់​និង​ក្មេងស្រី​តូច​អាយុ​៣​ឆ្នាំ​ម្នាក់ ដែល​កំពុងស្នាក់នៅ​ក្នុង​ខ្ទម ត្រូវគេ​នាំយកទៅ​ទីស្នាក់ការ​នៅ​ស្រុក​សំឡូត ដោយ​ចោទ​ពីបទ​សាងសង់​លំនៅឋាន​លើដី​បរិស្ថាន និង​កាប់​រុករាន​បំផ្លាញ​ព្រៃឈើ​តំបន់​អភិរក្ស ។​ហេតុការណ៍​ដែល​មន្ត្រី​អភិរក្ស​សត្វព្រៃ និង​មន្ត្រី​បរិស្ថាន​ចុះទៅ​រុះរើ​បំផ្លាញ​ខ្ទម និង​ដេញចាប់​ឃាត់ខ្លួន​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣ មីនា ស្ថិតនៅ​ចំណុច​អូរ​រុន ក្រោយ​ទីស្នាក់ការ​បរិស្ថាន​មួយ​ឈ្មោះ​«​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​ » ស្ថិត​ក្នុងភូមិ​ក្រចាប់​ក្រោម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។
​ពលរដ្ឋ​ដែល​មន្ត្រី​អភិរក្ស​សត្វព្រៃ និង​មន្ត្រី​បរិស្ថាន​ឃាត់ខ្លួន ទី​១-​ឈ្មោះ​ដង សាស់ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ២-​ឈ្មោះ​យឿន ស្រីមុំ ភេទ​ស្រី អាយុ​២១​ឆ្នាំ និង​កូនស្រី ៣-​ឈ្មោះ​យឿន ចាន់​រី អាយុ​៣​ឆ្នាំ ទាំង​៣​នាក់ រស់នៅ​ភូមិ​ក្រចាប់​ក្រោម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។​ឃាត់ខ្លួន ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣ មីនា ហើយ​រហូតមកដល់​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​៤ មីនា ត្រូវបាន​ដោះលែង​វិញ ដោយ​ឱ្យធ្វើ​កិច្ចសន្យា​ឈប់​ទៅ​រស់នៅ​លើដី​នោះ​តទៅទៀត ។
​ប្រភព​ពត៍​មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​អភិរក្ស​បាន​ឲ្យ​ ដឹងថាៈ កន្លងមក​មន្ត្រី​អភិរក្ស​សត្វព្រៃ​(MJP) និង​មន្ត្រី​បរិស្ថាន​តែងតែ​មក​ចាប់​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ជា ​រៀងរហូត ។ ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើដី​នោះ​ច្រើនតែ​អ្នកភូមិ​មាន​ជីវភាព​ក្រីក្រ​ តោកយ៉ាក សង​ខ្ទម​សសរឈើ​តូចៗ ។
ប្រភព​បន្តថា​ពួក​មន្ត្រី​ដែល​ធ្វើការ​ជាម​ន្ត្រី​(MJP) និង​មន្ត្រី​បរិស្ថាន ច្រើនតែ​ជា​អ្នកភូមិ​រស់នៅ​ភូមិ​ភ្នំ​ដំបង (​មន្ត្រី​ជាប់កិច្ចសន្យា​) ហើយ​មក​ចាប់​តែ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ក្រចាប់​ក្រោម​តែប៉ុណ្ណោះ ចំណែក​ដី​នៅ​ភូមិ​ភ្នំ​ដំបង​វិញ​ជា​ដី អភិរក្ស​បរិស្ថាន​ដូចគ្នា ហើយ​អ្នក​ដែល​រស់នៅ​ភូមិ​នេះ​ច្រើន​ជា​មន្ត្រី​ជាប់កិច្ចសន្យា​(MJP) និង​មន្ត្រី​បរិស្ថាន ហេតុអ្វី​ក៏​មន្ត្រី​ទាំងនោះ​មើលមិនឃើញ បែរជា​ឲ្យ​ពួកគេ​សង់ផ្ទះ​ធំ​ប្រក់​ស័ង្កសី​សសរ​ជ្រុង និង​ជញ្ជាំង​ក្តារ​ជាច្រើន​ខ្នង មិន​ត្រូវបាន​មន្ត្រី​ទាំងនោះ​រុះរើ​បំផ្លាញ​ផង​ទេ ខណៈ​ដើមឈើ​តូចធំ​ជាច្រើន​កំពុងតែ​ត្រូវបាន​គេ​កាប់​រុករាន និង​ដុតបំផ្លាញ​នៅក្នុង​ដែនដី​អភិរក្ស និង​មិន​ត្រូវបាន​ចាប់ខ្លួន​ជនល្មើស​ណា​ម្នាក់​នោះឡើយ ដែល​មើលទៅ​ប្រហែលជា​អ្នកមានអំណាច​ទេ​ដឹង ។ ប្រភព​បន្តទៀតថាៈ ប្រធាន​អង្ក​ការ​(MJP) និង​ប្រធាន​មន្ទីរ​បរិស្ថាន គួរតែ​មើល​ភាពកម្សោយ​របស់​មន្ត្រី​ខ្លួន​ដែល​ប្រចាំការ​នៅតាម​មូលដ្ឋាន​ឲ្យ​ បាន​ច្បាស់ តើ​មាន​ភាព​ត្រិ​ម​ត្រួវ​ដែរ​ឫ​ទេ​។​
​ពលរដ្ឋ​ម្នាក់​ឈ្មោះ​អៀម សុន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ដែល​ត្រូវបាន​មន្ត្រី​អភិរក្ស​សត្វព្រៃ និង​បរិស្ថាន​រុះរើ​បំផ្លាញ​ខ្ទម​របស់គាត់​ដែរនោះ​រៀបរាប់​ឱ្យ ដឹងថា ដោយសារតែ​គ្មាន​ដី​សង់ផ្ទះ និង​ដីចម្ការ​ធ្វើ​នឹង​គេ​ទើប​គាត់​ដាច់ចិត្ត​ទាក់ទង​ទៅ​អាជ្ញាធរ​ភូមិ សង្កាត់ និង​មន្ត្រី​បរិស្ថាន​សុំ​រស់នៅ​លើដី​អភិរក្ស​បណ្តោះអាសន្ន និង​បាន​ទៅ​រស់នៅ​ទីនោះ​ប្រហែល​២​ទៅ​៣​ឆ្នាំ​មកហើយ ក៏ត្រូវ​មន្ត្រី​បរិស្ថាន​ចាប់គាត់​ដាក់ពន្ធនាគារ​អស់​រយៈពេល​២​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១១-២០១៣ ទើប​ដោះលែង​ឱ្យមាន​សេរីភាព លុះ​ពេលចេញ​មកវិញ លោក​ក៏​ទៅសុំ​ដី​ដដែល​នេះ​ស្នាក់នៅ​និង​ដាំ​ដំណាំ​អាស្រ័យ​ផល​បន្តទៀត រហូតដល់​ព្រឹក​ថ្ងៃទី​៣ មីនា នេះ ក៏​ត្រូវគេ​ដេញចាប់​បន្តទៀត ។ លោក​និយាយថា​កាំបិត​ពូថៅ និង​សម្ភារ​ប្រើប្រាស់​មួយចំនួន មាន់​ពង់​ក្នុង​សម្បុក ម្ហូបអាហារ ត្រូវបាន​មន្ត្រី​បរិស្ថាន​យក​អស់ពី​ក្នុង​ខ្ទម ហើយក៏​នាំគ្នា​រុះរើ​ផ្ទះ​របស់គាត់​ចោល​ដោយ​គ្មាន​ក្តីមេត្តា​ឡើយ ។ ពេលនេះ​ពួកគាត់​មិនដឹង​ជា​ទៅ​រស់នៅ​ទីណា​នោះទេ ព្រោះ​គ្មាន​ដី​១​ដុំ​នឹង​គេ​សោះ ។
​លោក​ហែម ហ៊ីម មេភូមិ​ក្រចាប់​បាន​រៀបរាប់​ឱ្យដឹងថា ប្រជាពលរដ្ឋ​របស់គាត់​ជាង​១០​គ្រួសារ រស់នៅ​លើដី​នេះ​ជាច្រើន​ឆ្នាំ​មកហើយ តែ​ពួកគេ​អត់​បាន​រុករាន​ដី​បន្ត​នោះទេ​គ្រាន់តែ​អាស្រ័យ​ផល នៅលើ​ដី​វាលៗ ក្នុង​ម្នាក់ៗ​មាន​ដី​ប្រហែល​កន្លះ​ហិកតា ដាំពោត និង​ដំឡូង​មី គ្រាន់​បាន​លក់​ចិញ្ចឹមជីវិត​ប៉ុណ្ណោះ ។
ខណៈដែល​មន្ត្រី​ចុះទៅ​ធ្វើ​សកម្មភាព​រុះរើ និង​ដេញចាប់​ប្រជាពលរដ្ឋ​ទាំងនេះ ពួកគេ​អត់​បាន​ជូនដំណឹង​ដល់​លោក​ជា​អាជ្ញាធរ​ភូមិ និង​ប្រាប់​ប្រជាពលរដ្ឋ​ឱ្យចេញ​ជាមុន​នោះទេ គឺ​ដឹកនាំ​កម្លាំង​ស្ងាត់ៗ ចុះទៅ​ធ្វើ​សកម្មភាព​ដេញ​តែម្តង ។ លោក​មេភូមិ​បានបញ្ជាក់​ទៀតថា ភាគច្រើន​មន្ត្រី​ទាំងនេះ​ជា​បុគ្គលិក​បណ្តែត​ដែល​ត្រូវគេ រើស​ចេញពី​ភូមិ​ភ្នំ​ដំបង​ឱ្យ​ការពារ​ព្រៃឈើ​នៅ​តំបន់​នោះ ។ តែ​គួរឱ្យ​ស្តាយ​បើសិនជា​យើង​ចុះទៅពិនិត្យ​ព្រៃ​តំបន់​ការពារ​ភ្នំ ដំបង​នេះ​ជាក់ស្តែង​នឹង​ភ្នែក​វិញ​ឃើញថា ត្រូវគេ​យក​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​កាប់​និង​ដុតបំផ្លាញ​យក​ដី​ធ្វើ ចម្ការ និង​សង់​លំនៅឋាន​ថ្មីៗ​ជាច្រើន​ខ្នង​ថែមទៀត​វាល​អស់​ទៅហើយ គឺ​ស្ថិតនៅ​តំបន់​អូរ​ល្វា​ជ្រាំ ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ សូម្បីតែ​លោក​ឡុង វុទ្ធី ដែល​មេភូមិ​ភ្នំ​ដំបង​ក៏មាន​ផ្ទះ​១​ខ្នង​នៅក្នុង​ដី​តំបន់​អភិរក្ស នេះដែរ ហើយ​មិនឃើញ​ទៅ​រុះរើ ឬ​បង្ក្រាប​នោះឡើយ ។​
​លោក​ស៊ីវ សាំ អាយុ​៤៦​ឆ្នាំ ជា​អនុ​ភូមិ​ក្រ​ចាប់បាន​បង្ហើប​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា រហូតមកដល់​រសៀល​ថ្ងៃទី​៤ មីនា នេះ​ស្ត្រី​រងគ្រោះ​ទាំងពីរ​នាក់ និង​ក្មេងស្រី​តូច​ម្នាក់​ត្រូវ​ដោះលែង​ឱ្យមាន​សេរីភាព​វិញ ដោយ​គ្រាន់តែ​ឱ្យ​ពួកគេ​ផ្តិតមេដៃ​ធ្វើ​កិច្ចសន្យា​ឈប់​ទៅ​រស់នៅ​លើដី អភិរក្ស​នេះ​តទៅទៀត ។ លោក​បាន​បន្តទៀតថា ដោយសារ​ប្រជាពលរដ្ឋ​ទាំងនេះ​អត់​មាន​ដីធ្លី​រស់នៅ មិនដឹង​ជា​ខាង​លោក​ទៅរក​កន្លែង​ឯណា​ឱ្យ​ពួកគេ​សង់ផ្ទះ​ស្នាក់នៅ បណ្តោះអាសន្ន​នោះទេ ។ ទាក់ទិន​ទៅនឹង​បញ្ហា​នេះ​ខាង​លោក​មានតែ​ជម្រាប​ដល់​អាជ្ញាធរខេត្ត ឱ្យ​ជ្រាប​ជា​ព័ត៌មាន ដើម្បី​ជួយ​រក​វិធី​ដោះស្រាយ​ជូន​ពួកគេ​តែប៉ុណ្ណោះ ។
​លោក ស្រី រ៉ា ជា​មន្ត្រី​អនុរក្ស​បាន​ឆ្លើយតប​តាម​ទូរស័ព្ទ ខណៈ​អ្នកយកព័ត៌មាន​សុំ​សម្ភាសន៍​បានឱ្យដឹងថា បើ​ចង់​ចូលជួប​នៅ​ទីស្នាក់ការ​ដើម្បី​យក​ព័ត៌មាន​នោះ ខាង​លោក​មិន​អនុញ្ញាត​ឱ្យចូល​នោះទេ ទាល់តែ​ទាក់ទង​ទៅ​មេ​ខាង​មន្ត្រី​បរិស្ថាន​ជាមុនសិន ព្រោះ​ខាង​លោក​ធ្វើ​អ្វី​តាម​បញ្ជា​ប៉ុណ្ណោះ ។ ចំណែក​ការចាប់​ឃាត់ខ្លួន​ស្ត្រី​ទាំងនេះ​វិញ គឺ​លោក​ទទួលបញ្ជា​ពី​ថ្នាក់លើ​ដែរ ដើម្បី​ចាប់យក​ពួកគេ​ទៅ​អប់រំ​ណែនាំ​ឈប់​ឱ្យ​បន្ត​រស់នៅ​លើដី​អភិរក្ស​នេះ​ តទៅទៀត ។ ដោយ​យាយ យ៉ា​ត​
07a1 07a2 07a3 07a4

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567