Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Saturday 15 March 2014

Rose wood kG.tHOM ​ឈើ​ក្រ​ញូង​​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ដែល​ល្បី​ធ្វើ​ចរាចរ​ដឹក​ឈើ​ខុស​ច្បាប់​ ​

ដោយ ព្រះវិហារ ថ្ងៃទី 15 March, 2014 ម៉ោង 02:40 PM
កំពង់ធំ៖  ព្យុះ​ឈើ​គ្រញូង បាន​ចរាចរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ឆ្លងកាត់​ខេត្តកំពង់ធំ បានធ្វើ​ឲ្យ​មន្ត្រី ជំនាញ ក៏ដូចជា​កម្លាំង​មួយចំនួន មាន​ជីវភាព​ធូរធារ ខ្លះ​មាន​លុយរាប់​សិប​លាន​ដុល្លា ដោយសារតែ ការទទួលបាន ​ពី​ឥទ្ធិពល​នៃ​ឈើ​គ្រញូង ។ បន្ទាប់ពី​ឈើ​គ្រញូង​នៅសល់​ចំហាយ​តិចៗ ក៏មាន​ព្យុះ​ថ្មី​មួយទៀត មក​ជំនួស ដែល​គេ​ហៅថា ព្យុះ​ធ្នង់ និង​នាងនួន បានធ្វើ​សកម្មភាព យ៉ាង​គគ្រឹក​គ្រេង នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​៦ ឆ្ពោះទៅ​ទីក្រុង​ភ្នំពេញ និង​នាំ​ចេញទៅ​ប្រទេសក្រៅ ទិដ្ឋភាព​ការដឹកជញ្ជូន​បទល្មើស  ដែល​ត្រូវបាន​គេ​ដឹង  មាន​សមត្ថកិច្ច មួយចំនួនធំ មានការ​ឃុបឃិត​ជាមួយ​ឈ្មួញ បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​ទិញ​ទឹកចិត្ត និង​តួនាទី ដែលជា​ការខុស​និង​កា​ប្តេជ្ញាចិត្ត​របស់ខ្លួន ។​ ​តែ​ទោះ​ជាមាន​រូបភាព នៃ​ការស៊ីសំណូក សូកប៉ាន់​យ៉ាងណាក្តី ក៏​នៅតែមាន​សកម្មភាព នៃ​ការបង្ក្រាប​បទល្មើស​ដែល​បាន​ដឹកជញ្ជូន​ព្រៃឈើ ខុសច្បាប់ ជាក់ស្តែង​នៅ​ល្ងាច​ម៉ោង ១៦.១៥​នាទី ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៤ លោក ហ៊ុន អៀង នាយ​អធិការដ្ឋាន​រដ្ឋបាល ព្រៃឈើ​ខាងជើង បឹង​ទន្លេសាប បានដាក់​បទបញ្ជា​ឲ្យ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង សហការ​ជាមួយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សាលា​វិស័យ និង​កងរាជអាវុធហត្ថ​កំលាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដោយមាន​ការឯកភាព ពី​លោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ ដឹកនាំ​បង្ក្រាប​ផ្ទាល់ ដោយ សេង មុនី នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ សាលា​វិស័យ ស្ទាក់​រថយន្ត​ប្រភេទ យី​ឌុប ម៉ាក​ហី​ណូ ក្បាល​ពណ៌ លឿង ទ្រុង ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-9887 ដោយមាន​ការសង្ស័យថា បាន​បង្កប់​បទល្មើស​នៅ​ខាងក្រោម​ដំឡូង​មី ដើម្បី​សុំ​ការត្រួតពិនិត្យ នៅ​ចំនុច​ភូមិ សាលា​ពពេល ឃុំ សាលា​វិស័យ ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ ក្រោយពី​សមត្ថកិច្ច ចម្រុះ​ធ្វើការ​ត្រួត ពិនិត្យ​ក៏បាន​ប្រទះឃើញ​មាន ឈើ​ប្រភេទ​ធ្នង់ និង​នាងនួន ជាច្រើន​ដុំ ទើបបាន​នាំ​រថយន្ត​ដឹក​បទល្មើស ដោយ​គ្មាន​លិខិត​អនុញ្ញាតិ មកកាន់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដើម្បី​ធ្វើការ​វាស់វែង ។​
​សមត្ថកិច្ច​មេព្រៃ ជាច្រើន​នាក់ បាន​សុំ​មិនអោយ​ប​ញ្ជេ​ញ​ឈ្មោះ បាន​ខ្សឹប​ប្រាប់ថា សមត្ថកិច្ច​មេព្រៃ និង​កំលាំង​មួយចំនួន ពិបាក​ក្នុងការ​បង្ក្រាប​បទល្មើស នៃ​ការដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​ណាស់ ដោយសារតែ​ពត៌មាន​ដែល​ទទួលបាន ច្រើនតែ​បែកការណ៍ ម្យ៉ាងទៀត​នៅពេល​បទល្មើស​មកដល់ គោលដៅ​បង្ក្រាប តែងតែមាន​ក្រុម​បក្សពួក​ឈ្មួញ ដែលមាន​រថយន្ត​ជាច្រើន​គ្រឿង ចាំ​បើករថយន្ត​បិទ​រថយន្ត​សមត្ថកិច្ច រារាំង មិន​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ឃាត់ រថយន្ត​ដឹក​បទល្មើស​បាន ទោះជា​មានការ​ប៉ះពាល់ ខូចខាត ក៏​ក្រុម​ឈ្មួញ​ទាំង នេះ​ហ៊ាន​ប្រថុយ ចំណែក​ក្រុម​សមត្ថកិច្ច ក៏​មិន​កំលាំង​ត្រៀម​ទុក​មុន​ដូចជា​ក្រុម​ឈ្មួញ​ដែរ  តែ​ក៏​នៅតែមាន ការបង្ក្រាប បានជា​ញឹកញាប់ ដោយសារ​រថយន្ត បែក​កង់ បុក​ដើមឈើ បុក​ផ្ទះ​ប្រជាពលរដ្ឋ ដែល​រថយន្ត​ទាំងនេះ​មិនអាច​ទៅមុខ​រួច ចំណែក​រថយន្ត​ដែល​មិនបាន​ខូចខាត ក៏​ទៅដោយ​រលូន​។​
​ដោយ  ប៊ុន  រដ្ឋា  
15b1 15b2 15b3 15b4 15b5 15b6

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567