សៀមរាប៖
ក្នុងចំណោមឈ្មួញរកស៊ីឈើខុសច្បាប់ជាច្រើននៅភូមិភាគឥ្ឍសានដែលកំពុង
ធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យផ្ទុយពីបញ្ជារបស់ប្រមុខ
រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោហ៊ុន សែនជាប្រមុខ
គេសង្កេតឃើញឈ្មួញពីរនាក់ដែលចេញមុខមាត់ខ្លាំងជាងគេបំផុតនោះគឺ
ឈ្មោះ ស៊ូនិង ឈ្មោះស៊ីម ដែលជាមេឧក្រិដ្ឋជន
បំផ្លាញព្រៃឈើដ៏សកម្មប្រចាំភូមិភាគឥ្ឍសាននិងជាសាច់ញាតិរបស់
មហាមន្ដ្រីជំនាញរដ្ឋបាលព្រៃឈើជាន់ខ្ពស់មួយរូបផងដែរនៅភ្នំពេញហើយ
និងជាមិត្តរបស់លោកទា
គឹមសុទ្ធនាយខ័ណ្ឌរដ្ឋបាលព្រៃឈើដ៏មានឥទ្ធិពលប្រចាំខេត្តសៀមរាប
ហើយមន្ដ្រីជំនាញ
និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមដងផ្លូវជាច្រើនមិនហ៊ានកោសរូសឬប៉ះពាល់
ជំនួញឈើខុសច្បាប់របស់ក្រុមហ៊ុនសុខ សំណាងដែលមានឈ្មោះស៊ូនិងស៊ីម
ដែលគេស្គាល់ថាៈជា វីរៈបុរសជើងឯកខាងបំផ្លាញព្រៃឈើនោះទេ
គ្រាន់តែសុំប្រាក់ថ្លៃបាយបន្ដិចបន្ដួចប៉ុណ្ណោះ ។
បើតាមប្រភពពីភូមិភាគឥ្ឍសានបានឲ្យដឹងថា លោកស៊ូនិងលោកស៊ីម
បានប្រកបកាក់កបអាជីពរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ជាច្រើនឆ្នាំមកហើយ
ដូចជា នៅខេត្តសៀមរាប ឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង
នរណាក៏ស្គាល់លោកស៊ូនិងលោកស៊ីមដែរ ។
សកម្មភាពរកស៊ីឈើខុសច្បាប់របស់ក្រុមហ៊ុនសុខ សំណាង (ស៊ូនិងស៊ីម)
យ៉ាងអនាធិបតេយ្យបានជ្រកក្រោមស្លាកអជ្ញាប័ណ្ណប្រមូលទិញឈើតាមដី
សម្បទានក៏ដូចជាអជ្ញាប័ណ្ណប្រមូលទិញឈើដែលបានមកពីការបង្ក្រាបរបស់
សមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើ ។
ហើយលោកស៊ូនិងលោកស៊ីមតែងតែយកឥទ្ធិពលថ្នាក់ដឹកនាំមកប្រើក៏ដូចជា
សាច់ញាតិរបស់មន្ដ្រីធំៗទៅប្រើបន្លាចសមត្ថកិច្ចនៅតាមដងផ្លូវ
ដើម្បីការពារជំនួញឈើខុសច្បាប់របស់គាត់ទាំងពីរនាក់ផងដែរ ។
មានសេចក្ដីរាយការណ៍ពត៌មានបានបង្ហើបពីមន្ដ្រីជំនាញក្នុងខ័ណ្ឌ រដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា ជាធម្មតាលោកស៊ូនិងលោកស៊ីម បានប្រមូលទិញឈើពីក្រុមឈ្មួញអនាធិបតេយ្យដែលដឹកជញ្ជូនតាមរថយន្ដ តូចធំយកទៅស្ដុកទុកនៅតាមទីតាំងមួយចំនួន បើឈើក្រញូងនាំចេញទៅកាន់ប្រទេសវៀតណាមតែបើឈើលេខ២នាំចេញទៅលក់ ទូទាំង២៤ខេត្ត រាជធានីអាចបញ្ជាក់បានថា សកម្មភាពប្រមូលទិញឈើរបស់លោកស៊ូ និងស៊ីមនៅភូមិភាគឥ្ឍសានរាប់សិបឆ្នាំមកហើយនោះធ្វើឡើងតាមរបៀបអនា ធិតេយ្យដោយសារឃុបឃិតជាមួយក្រុមឈ្មួញកណ្ដាលនិងជំនាញរដ្ឋបាល ព្រៃឈើ ។
សូមបញ្ជាក់ថាៈ ក្រុមហ៊ុនសុខ សំណាងមិនមានអជ្ញាប័ណ្ណផ្ដល់ដីសម្បទានផ្ទាល់ពីរាជរដ្ឋភិបាល កម្ពុជានោះទេ គឺទិញតពីក្រុមហ៊ុនដទៃទៀតដែលក្ស័យធន(បានទទួលបន្តកិច្ចសន្យាពី ក្រុមហ៊ុនដា តារ៉ាប់ប៊ើនិងទំរីងរ៉ាប់ប៊ើដែលមានទីតាំងនៅស្រុកអន្លង់វែងនិង ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ) ដោយសារខ្លួនមានលុយច្រើននៅពេលដែលក្រុមហ៊ុនទាំងនោះលក់ឲ្យ ក្រុមហ៊ុនសុខ សំណាងគឺដាច់អជ្ញាប័ណ្ណទៅហើយ មានន័យថា លោកស៊ូនិងលោកស៊ីមក៏គ្មានអជ្ញាប័ណ្ណផ្ដល់ដីព្រៃសម្បទានពី រាជរដ្ឋាភិបាលដែរ ។
សព្វថ្ងៃនេះក្រុមហ៊ុនសុខ សំណាងកំពុងតែដឹកជញ្ជូនឈើខុសច្បាប់ និងបំពានច្បាប់យ៉ាងធ្ងន់ធ្ងរជាទីបំផុតដែលផ្គើនទៅនឹងអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានព្រមានតាមប្រព័ន្ធផ្សព្វផ្សាយនានាដូចជា តាមវិទ្យុរ ទូរទស្សន៍ កាសែត ឲ្យបញ្ឈប់ការដឹកជញ្ជូនឈើខុសច្បាប់ ។ ទោះបីជាបទបញ្ជា០២ របស់សម្ដេចតេជោដាក់ចេញយ៉ាងណាក្ដីក៏ក្រុមហ៊ុនសុខ សំណាងមួយនេះមិនដែលខ្វាយខ្វល់និងខ្លាចញញើតពីសំណាក់ប្រមុខ ថ្នាក់ដឹកនាំនោះទេ អោយតែបានលុយច្រកហោប៉ាវអ្វីៗវា O K ហើយ ៕ ដោយ ច័ន្ទ សុភាព

No comments:
Post a Comment
Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567