Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Wednesday 12 March 2014

​ឧកញ៉ា លឹម បុ​ណ្ណា ប្រមូល​ទិញ​ឈើប្រណិត​ផ្ទុយ​និង​ច្បាប់ ក្រោម​ការឃុបឃិត ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី P

ខេត្ត​រតនគីរី៖ ទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល បានចេញ​ច្បាប់​រិត​បន្តឹង ការកាប់បំផ្លាញ​ព្រៃឈើ និង​ការដឹកជញ្ជូន​ឈើ​អាណាធិបតេយ្យ លើស​ទម្ងន់​កំរិត​កំណត់ បណ្ដាលអោយ​ខូច​ស្ពាន ថ្នល់ ដែលជា​សម្បត្តិ​សាធារណៈ និង​បង្កើត អង្គភាព​ប្រឆាំង​អំពើពុករលួយ​យ៉ាងណាក៏ដោយ ក៏​នៅតែ​គ្មាន​ប្រសិទ្ធិភាព ចំពោះ​មន្ត្រី​ខិលខូច និង​អ្នកមាន​លុយ មានអំណាច​មួយចំនួន ដដែល ។
ជាក់ស្ដែង​នៅ​ខេត្ត​រតនគីរី គេ​ឃើញ​ក្រុមហ៊ុន​លោក ឧកញ៉ា លឹម ប​ណ្ណា ហៅ ខ្នា ដែលមាន​លោក​សាន ច​យ ជា​តួ​រឯក ចេញមុខ​នៅ​ខេត្ត​រតនគីរី ជ្រក​ក្រោម​ផ្លាក​ក្រុមហ៊ុន ក្រុង​បុក ប្រើ​គ្រប់​រូបភាព​ដើម្បី​ប្រមូល​ទិញ​ឈើ អាណាធិបតេយ្យ ក្រោម​ការ​ឃុ​ប​ឃុ​ត​ពី​ជំនាញរ​ដ្ធ​បាល​ព្រៃឈើ ដែលមាន​លោក វង្ស សុខ សេរី ជា​អ្នក​ឃុបឃិត និង​មាន​អាជ្ញាធរ​មូល​ដ្ធា​ន ជួយ​បិតបាំង​ផងដែរ ។
ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ និង​រហូតដល់​ពេលនេះ ប្រជា​ពលរ​ដ្ធ​នៅក្នុង​ស្រុក តា​វែង បាន​ត្អូញត្អែ​ថា ពីមុន​ពួកក្រុម​ហ៊ុន គេ​កាប់​តែ​ឈើ​នៅក្នុង​ដី​ក្រុមហ៊ុន​ទេ រីឯ​ផ្លូវ​ធ្វើដំណើ​នៅក្នុង​ភូមិ​យើង ស្រួល​ធ្វើដំណើរ​ណាស់ តែ​បី បួន​ឆ្នាំនេះ គេ​កាប់​តែ​ឈើ​ក្នុងព្រៃ ការពារ របស់​សហគមន៍ ជនជាតិដើម​ភាគតិច និង​ឈើ​ក្នុង​ដែន​ការពារ​បំរុង ទុក​របស់រ​ដ្ធ ហើយ​ដឹក ឡើង​រូង​ផ្លូវ​អស់ហើយ ជាក់ស្ដែង​ផ្លូវ​ទៅ ភូមិ​តា​វែង​លើ និង​ផ្លូវ​ទៅ ភូមិ​តា​វែង​ក្រោម ប្រជា​ពលរ​ដ្ធ​នៅ ភូមិ​តា​វែង​ក្រោម ឃើញ​ផ្លូវ​ខូចខាត ពិបាកធ្វើ​ដំណើរ ហើយ​ស្ពាន​ក៏​កាន់តែ ទ្រុឌទ្រោម​ទៀត ក៏​នាំគ្នា​កាប់​ដើម​ស្រឡៅ ដួល​កាត់​ពីមុខ​ស្ពាន ដើម្បី​កំ​អោយគេ​ដឹកឈើ លើផ្លូវ​នេះ និង​ឆ្លងកាត់​លើ​ស្ពាន​នេះ​កើត​ទៀត ក៏ប៉ុន្តែ លោក​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ទាំងនោះ នៅតែ​ដឹកឈើ​វៀង​ដើម​ស្រឡៅ​នោះ​ដដែល ទង្វើ​ល្មើសច្បាប់ បំផ្លាញ​ជាតិ និង​ធ្វើអោយ​ប្រជា​ពលរ​ដ្ធ​រងទុក្ខវេទនា របស់លោក​ឧកញ៉ា លឹម បុ​ណ្ណា ហៅ ខ្នា លោក​សាន ច​យ និង ការឃុបឃិត​របស់លោក វង្ស សុខ​សេរី ជា​នាយ​ខ័​ណ្ឌ​រ​ដ្ធ​បាល​ព្រៃឈើ​ខេត្ត​រតនគីរី និង​បរិវារ​ពី​នាក់​ទៀត គឺ​លោក គាំ សីហា និង​លោក ហុង វណ្ណ​រាន ។
លោក គាំ សីហា ជា​នាយផ្នែក ប្រចាំ ស្រុក​អូរ​ជុំ​. ស្រុក​វឺ​ន​សៃ​. ស្រុក​តា​វែង លោក ហុង វណ្ណ​រាន ជា​នាយផ្នែក ប្រចាំ ស្រុក​កូន​មុំ​. ស្រុក​លុំផាត់​. និង​ក្រុង​បាន​លុង ។ ក្រោម​ការបើក​ដៃ​ពី លោក​វង្ស សុខ​សេរី កន្លងមក​លោក ហុង វណ្ណ​រាន បាន​ឃុបឃិត អោយ​លោក​សាន ច​យ យក​ទីតាំង ភូមិ​ត្រពាំង​ជ្រេះ ឃុំ​ត្រពាំង​ជ្រេះ ស្រុក​កូន​មុំ ជា​កន្លែង​សាង​ឈើ​ដាក់​រថយន្ត​យី​ឌុប ដឹក​ទៅ​ខេត្តកំពង់ចាម ដែល​លោក សាន ច​យ លួច​ដឹកឈើ​ប្រណិត ពី​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ដោយ​ដឹក​ឆ្លងកាត់​ភូមិ​ហាន់​ប៉ក់ ស្រុក​វឺ​ន​សៃ មក​ចំណុច​ភូមិ​ត្រពាំង​ជ្រេះ ។
គួរបញ្ជាក់​ផងដែរ​ថា​លោក​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ទាំង​ប៉ុន្មាន​នាក់​នេះ អ្នកសារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ណាមួយ​បានទេ​ដោយ​អ្នកសារព័ត៌មាន​ យើង ទូរ​សព្ទ័​ទៅ​លោ​កថា​ជាប់រវល់ ជួនកាល​ជាប់​ប្រជុំ ពេលខ្លះទៀត​មិន​លើក​ទូរ​សព្ទ័​របស់​អ្នកសារព័ត៌មាន​យើង​ទេ​។​ទោះជា​ យ៉ាងណាក៏ដោយ នេះ​បញ្ជាក់​យ៉ាងច្បាស់​ថា​អស់លោក​ទាំងនេះ​បាននិងកំពុង​ប្រព្រឹត្ត​ អំពើពុករលួយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ កាន់តែ​បាក់​ទឹកចិត្ត និង បាត់បង់​ជំនឿ មកលើ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដែល​រាជរដ្ធាភិបាល​ផ្ដល់​សិទ្ធិ​ផ្ដល់​អំណាច​អោយ បែរជា​អស់លោក ទាំងនេះ​បំផ្លាញ​ជាតិ​ទៅវិញ​។
ប្រភពពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​ក្រុមហ៊ុន​បាន​ប្រើ​ពា​ក្ស​សំដី​ថា អ្នកឯង​(​ប្រជាពលរដ្ឋ​) ត្រូវតែ​កាប់​ឈើ​មក​លក់ អោយ​ក្រុមហ៊ុន​ខ្ញុំ បើ​មិន​កាប់​យកមក​លក់​ទេ ក៏​ក្រុមហ៊ុន​ខ្ញុំ​ត្រូវតែ​កាប់​ដែរ ពីព្រោះ​ក្រុមហ៊ុន​ខ្ញុំ​មាន​សិទ្ធិ​ប្រមូល​ទិញ​និង​មានច្បាប់ ។ សូមបញ្ជាក់ថា​ប្រជាពលរដ្ឋ​រស់នៅ​ជនបទ ពួកគាត់​មិនបាន​ដឹងថា​ទង្វើ​ល​ខាងលើនេះ អស់លោក​ទាំងនោះ​និង​ក្រុមហ៊ុន​ធ្វើ​ផ្ទុយ​នឹង​ច្បាប់​របស់​រាជរដ្ឋាភិបាល​ទេ ហើយ​ប្រជាពលរដ្ឋ​លោក​ក៏​គ្មាន​សិទ្ធិ​ត្រួតពិនិត្យ​អាជ្ញាប័ណ្ណ​របស់​ ក្រុមហ៊ុន​ដែរ​។
​ដោយ ហ៊ាង រ៉ាត់​
08a2

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567