Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Sunday 18 May 2014

Military officers_rosewood_illegal logging in Siem Reap

រថយន្ត​ពាក់​ស្លាក​លេខ ខ​.​ម ដឹកឈើ​គ្រញូង​ស្ទើរ​សឹក​ផ្លូវ ត្រូវ​ចាប់បាន ខណៈដែល​គ្មាន​ដ​ង្វា​យ​ថ្វាយ​អ្នកតា​ម្ចាស់​ស្រុក​

​ខេត្តសៀមរាប ៖ មន្ត្រី ​យោធា​៤​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​សៀមរាប​សហការ​ជាមួយ​មន្ត្រី​ បរិស្ថាន​តំបន់ការពារទេសភាព​អង្គរ​ធ្វើការ​ឃា​ត់​ខ្លួ​ន​​មន្ត្រី​យោធា​៤​ រូប ខណៈដែល​ពួកគេ​កំពុង​ដឹកឈើ​គ្រញូង​ដែល​ប​ ង្ក្រ​ប់​ក្នុង​រថយន្ត​ដែលមាន​ស្លាក​លេខ ខ​.​ម កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៤ ត្រង់ចំណុច​ខាងត្បូង​ប្រាសាទ​អង្គរតូច​ស្ថិតក្នុង​តំបន់ការពារទេសភាព​អង្គរ​ ។​
 
​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ហេង ធី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​រាជធានី​ភ្នំ​ពេញទី​២​ឈ្មោះ តិ​ត វិសុទ្ធ អាយុ​៣៥ រស់នៅ​ខេត្តសៀមរាប ទី​៣​ឈ្មោះ សៅ វណ្ណ រស់នៅ​កំពង់ចាម និង​ទី​៤ លី វណ្ណ​ថន រស់នៅ​ស្រុក​ពួក ខេត្តសៀមរាប អ្នក​ទាំង​៤​ជា​មន្ត្រី​យោធា​ឋិត​នៅ​កងពលតូច​លេខ​៧ ។ រថយន្ត​ដែល​បាន​បង្កប់​ឈើ​គ្រញូង​នេះ​ម៉ាក​ធុន​ត្រា​សេរី​២០០៧​ព័​ណ​ខៀវ​ ទឹកប៊ិច​បិទ​ស្គុ​ត​ព័​ណសរ​ពាក់​ស្លាក​លេខ​.​ខ​.​ម​.០២.២៦៩៨.​ឈើ​ទាំងអស់​ មាន​ចំនួន​១០៥​ស្មើ​និង​៣៦៦​ដុំ​។​
 
​ពាក់ព័ន្ធ​ទៅនឹង​ការបង្ក្រាប​ការដឹកជញ្ជូន​ឈើ​គ្រញូង​រហូតដល់​ការចាប់ខ្លួន ​មន្ត្រី​យោធា​នេះ​ត្រូវបាន ប្រភព​ដោយឡែក​មួយទៀត​លួច​បង្ហើប​ឲ្យ​ដឹ​ថា​មាន​សមត្ថកិច្ច​មាន​វត្ត​មាន​ឈ​ ជើង​នៅ​ខេត្តសៀមរាប​ជាច្រើន​ស្ថាប័ន​បាននាំគ្នា​ឃុបឃិត​ស៊ីសំណូក​ជាមួយ​ ក្រុម​ឈ្មួញ​ឈើ​ក្រញ​ង​ក្នុងនោះ​មាន​ដឺ​បេ​ខេត្តសៀមរាប ដឺ​បេ​អគ្គបញ្ជាការ​កង​ទ​ព​ជើងគោក ប៉េអឹម​ផ្ទៃ​ប្រទេស ប៉េអឹម​ខេត្តសៀមរាប ប៉ូលិស​ក្រសួង ប៉ូលីស​ខេត្ត មន្ត្រី​មន្ទីរ​អធិការកិច្ច​ទាំ​នាក់​ទំ​នង់​រដ្ឋសភា​និង​ព្រឹ​ត្ត​សភា​ ខេត្ត​.​មេព្រៃ​សៀមរាប​.​មេព្រៃ​ក្រសួង​រួមជាមួយ​អ្នកកាសែត​មួយក្រុម​ទៀតផង​ ដែរ​។​
 
​ប្រភព​បង្ហើប​បន្តថា​សមត្ថកិច្ច​ទាំងនេះ​បាន​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​ សកម្មភាព​ដឹកជញ្ជូន​ឈើ​ក្រញូង​តាមផ្លូវ​លេខ​៦៧​និង​ផ្លូវ​លេខ​៦៨​យ៉ាង​ គ​គ្រឹ​ក​គ​គ្រេង​​បំផុត​ដោយ​មិនបាន​អនុវត្ត​បង្ក្រាប​នូវ​ការដឹកជញ្ជូន​ឈើ​ នោះឡើយ​ផ្ទុយទៅវិញ​ក្រុមមន្ត្រី​ទាំងនេះ​បាននាំគ្នារ​ស៊ីសំណូក​ពី​ឈ្មួញ​ឈើ​ ដោយ​គ្មាន​ញញើត​ដៃ​បន្តិច​សោះឡើយ​។​
 
​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​ត្រូវបាន​បញ្ជូនទៅ​ស្ថាប័ន​តុលាការ​សៀមរាប​ រួមជាមួយ​ឈើ​ក្រញូង​ចំណែក​រថយន្ត​រក្សាទុក​នៅ​អធិការនគរបាល​ក្រុង​សៀមរាប​។ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប​លោក​សំរិទ្ធ​សាខុន​បាន​ឲ្យ​ដឹងថា ​ជនសង្ស័យ​ទាំង​៤​បាក់​ដែល​បាន​ឃាត់ខ្លួន​នោះ​ត្រូវបាន​ចោទ​ពីបទ​ដឹកជញ្ជូន​ ឈើ​ប្រណីត​គ្នាន​ការអនុញ្ញាតិ​។​
 
​ប្រភព​បង្ហើប​បន្តថា​សមត្ថកិច្ច​ទាំងនេះ​បាន​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​ សកម្មភាព​ដឹកជញ្ជូន​ឈើ​ក្រញូង​តាមផ្លូវ​លេខ​៦៧​និង​ផ្លូវ​លេខ​៦៨​យ៉ាង​ គគ្រឹកគគ្រេង​បំផុត​ដោយ​មិនបាន​អនុវត្ត​បង្ក្រាប​នូវ​ការដឹកជញ្ជូន​ឈើ​ នោះឡើយ​ផ្ទុយទៅវិញ​ក្រុមមន្ត្រី​ទាំងនេះ​បាននាំគ្នារ​ស៊ីសំណូក​ពី​ឈ្មួញ​ឈើ​ ដោយ​គ្មាន​ញញើត​ដៃ​បន្តិច​សោះឡើយ​៕
02-4-2014 (1) 02-4-2014 (2)

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567