Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Monday 12 May 2014

Lun Phun complaint against Khlaing Huot over land debt 200,000$

លោក លន់ ភុ​នប្តឹង​លោក ឃ្លាំង ហួតពីបទ ឆបោក​ ប្រាក់​៣០​ម៉ឺន​ដុល្លារ​

ភ្នំពេញ​៖ លោក លន់ ភុ​ន កើតទុក្ខ មិន​សុខចិត្ត បានដាក់​នូវ​ពាក្យបណ្តឹង ប្តឹង​លោក ឃ្លាំង ហួត អភិបាល នៃ​គណៈ អភិបាលខណ្ឌ ឫស្សីកែវ និង​ភរិយា អ្នកស្រី អ៊ួ​ង សុ​ផល្លា ប្រធាន សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិ​វ​ឌ្ឈ ខណ្ឌ​ឫស្សី កែវ ពីបទ​ឆបោក​ប្រាក់ ចំនួន ៣០​ម៉ឺន ដុល្លារ​កាលពី​ឆ្នាំ​២០០៦ តាមរយៈ ការចុះហត្ថលេខា ទិញ​លក់​ដី ទៅ​ឲ្យ ដើមបណ្តឹង តែ​ធាតុពិត ដី​នោះ គឺជា​កម្ម​សិទ្ធ របស់​រដ្ឋ​។​
2
​បច្ចុប្បន្ន​បណ្តឹង​នេះ កំពុងស្ថិត​ក្នុង​ចំណាត់ការ របស់លោក ហៀ​ង សុ​ភ័​ក្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​យោងតាម​ពាក្យបណ្តឹង របស់លោក លន់ ភុ​ន ភេទ ប្រុស បាន​រៀបរាប់ថា គាត់​បាន​ទិញ​ដី​ពី​អ្នកស្រី អ៊ួ​ង សុ​ផល្លា ដែល មាន​ទីតាំង​ស្ថិតនៅ​ក្រោយ​វត្ត​សំរោង​អណ្តែង​ក្នុងតម្លៃ ៣០​ម៉ឺន​ដុល្លារ ដោយ អះអាងថា ដី​នេះ ជា​ដីឯកជន មិនមែនជា​ដី សាធារណៈ​ទេ​។
រាល់​លិខិតស្នាម​នានា ត្រូវបាន​លោក ឃ្លាំង ហួត ជា​អ្នកចុះហត្ថលេខា ទទួលស្គាល់​។ ប៉ុន្តែ​នៅ​ទីបំផុត ដី​នេះ ត្រូវបាន រដ្ឋ​រឹបអូស ធ្វើជា​ទ្រព្យសម្បត្តិ​សាធារណៈ ហើយ​គាត់​ត្រូវបាន ខាត់​បង់ប្រាក់ ចំនួន ៣០​ម៉ឺន​ដុល្លារ ទើប​ដាក់ ពាក្យបណ្តឹង ប្តឹង លោក ឃ្លាំង ហួត និង​ភរិយា​តែម្តង​។​ពាក់ព័ន្ធ​ការចោទប្រកាន់​នេះ លោក ឃ្លាំង ហួត បានបញ្ជាក់ កាលពី​ថ្ងៃទី​០៧
ខែឧសភា ឆ្នាំ​២០១៤ យ៉ាងខ្លី ថា លោក​ពុំទាន់​បានដឹង អំពី​ការប្តឹង​នេះ នៅឡើយ​ទេ ហើយ​លោក ក៏​មិនបាន ធ្វើការ​អត្ថាធិប្បាយ​ណាមួយ​នោះដែរ ដោយ​ប្រាប់ ទៅ​ឲ្យ​ទាក់ទង​មេធាវី របស់លោក​វិញ​។​ ​ប៉ុន្តែ​ទោះបីយ៉ាងណា កាលពី​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៤ តុលាការ មាន​គម្រោង​ធ្វើការ​សាកសួរ​ទៅលើ​លោក ឃ្លាំង ហួត និង​ភរិយា តែ​ត្រូវបាន​អាក់ខាន​ទៅវិញ ដោយសារតែ​មេធាវី បានដាក់​ពាក្យសុំ​ពន្យា​ពេល​សាកសួរ​ទៅ​ថ្ងៃក្រោយ​៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567