Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Saturday 17 May 2014

Sou Marith_PM_logging in Mondulkiri

​មណ្ឌលគិរី​៖​ ​ផ្ទះ​វីឡា​មួយកន្លែង ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឡោមព័ទ្ធ​និង​រុក​រកឃើញ​ឈើប្រណិត​រាប់រយ​ កំណាត់ ដែល​ម្ចាស់​បាន​ប្រមូល​យកទៅ​ស្តុក​ទុក​នៅក្នុង​ឃ្លាំង​ពីរ​ដាច់ដោយឡែក​ ពីគ្នា​។​ការឡោមព័ទ្ធ​នោះ​គឺ​បាន​ធ្វើឡើង​តាំង ពី​ព្រលឹម​ថ្ងៃទី​១៥​ឧសភា​២០១៤ នៅផ្ទះ​វីឡា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ពាក់​ស័ក្ក​បួន​កន្លះ​ ម្នាក់ ឈ្មោះ ស៊ូ ម៉ា​រិ​ទ្ធ ដែល​ស្ថិតនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​
​ ​ការឡោមព័ទ្ធ​នោះ ត្រូវបាន​គេ​មើលឃើញថា​ដឹកនាំ​ដោយ​លោក សោ វុទ្ធី ព្រះរាជអាជ្ញារង​សាលាដំបូង ខេត្ត មណ្ឌលគិរី ហើយ​សមត្ថកិច្ច​បាន​ព្យាយាម​ហៅ​ម្ចាស់ផ្ទះ​អោយ​បើករបង ប៉ុន្តែ​មិនមាន​ន​ណា​បើក​នោះទេ ទើប​សមត្ថកិច្ច បុក​របង​ខាងក្រោយ សំរុកចូល​ធ្វើការ​ឆែកឆេ​រ​តែម្តង​។​នៅក្នុង​ទៅ​ធ្លា​ផ្ទះ​វីឡា គេ​បាន​រកឃើញ​នូវ​ឈើប្រណិត​ដែល​ភាគ ច្រើន​ជា​ឈើ​នាងនួន ដាក់​គរ​លើ​គ្នា ចំនួន​២​ឃ្លាំង ហើយ​សមត្ថកិច្ច​ជំនាញ​ប៉ាន់ស្មាន ជំ​ហ៊ាន​ដំបូង​ថា​មាន​ចំនួន​ប្រ ហែល​ជាង​១០​ម៉ែត​គីប​។​សេចក្តី​រាយ​ការ​ណ៏​បន្ថែម ថា​នៅពេល​កម្មករ​កំពុងតែ​លីឈើ​ដាក់​រថយន្ត​ដឹក ទៅ​ស្នាក់ការ អភិរក្ស​នោះគេ​បានឃើញ​រណ្តៅ​មួយ​ប្រវែង​៦​ម៉ែត​ជំរៅ​ជាង​៣​ម៉ែត នៅក្រោម​ឃ្លាំង​មាន​សុទ្ធតែ​ឈើ ប្រណិត​ពេញ បន្ថែមទៀត​។​ចំណែក​ឈ្មោះ​ស៊ូ ម៉ា​រិ​ទ្ធ ដែលជា​ម្ចាស់ផ្ទះ​បាន​រត់គេច​បាត់​ពី​ផ្ទះ មុន​ពេ​សមត្ថកិច្ច​ចូលទៅ​ដល់​។​
​ ​មុនពេល​មានការ​ឡោមព័ទ្ធ​ផ្ទះ​វីឡា​នេះ មាន​សេចក្តី​រាយ​ការ​ណ៏​ថា នៅ​យប់​ថ្ងៃ​ដដែល​លោក ស៊ិន វ៉ាន់​វុ​ឌ្ឍ អភិបាលស្រុក​កែវ​សីមា បាន​បញ្ជា​កម្លាំង​សមត្ថកិច្ច​ដោយផ្ទាល់ ចុះ​ធ្វើការ​ឆែកឆេរ​តាម​ដងផ្លូវ​នៅមុខ​ប៉ុ​ស្តិ៏​រដ្ឋបាល ស្រែ​ខ្ទុ​ម ហើយ​ចាប់បាន​រថយន្ត​ម៉ាក​លុច ស៊ិ​ស មួយគ្រឿង​ផ្ទុក​ឈើប្រណិត​។​គ្រា​ដែល​អភិបាលស្រុក​កំពុងតែ​ឃាត់ ចាប់​រថយន្ត​ដឹក​បទល្មើស​នោះ ក៏​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​បើក​មក ហើយ​អ្នកបើកបរ​ដែល​គេ​ស្គាល់​ថា ឈ្មោះ​ស៊ូ ម៉ា​រិ​ទ្ធ​នោះ បាន​ដក​កាំភ្លើងខ្លី ភ្ជង់ លោក​អភិបាលស្រុក​តែម្តង​។​
​ ​លោក នូ សា​វិ​ន អភិបាលរង​ស្រុក បានអោយដឹងថា ការដក​កាំភ្លើង​ភ្ជ​ក់ លោក​អភិបាលស្រុក​នោះ​គឺ​នៅពេល ដែល​លោក​បាន​ឃាត់​ចាប់​រថយន្ត​ដឹកឈើ​របស់​ឈ្មោះ ស៊ូ ម៉ា​រិត ទើបបានជា​គេ​ផ្ទុះ​កំហឹង ដល់​ថ្នាក់​ហ៊ាន​យក​កាំភ្លើង ភ្ជង់​លោក​អភិបាល​បែបនេះ​។​លោក​បន្តថា លោក​អភិបាលស្រុក​បាន​ចុះ​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ដោយផ្ទាល់ ក្នុងការ បង្ក្រាប រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ និង​រថយន្ត​កែឆ្នៃ​ខុស​បទដ្ឋាន ចំនួន​៣​ថ្ងៃ និង​បាន​ដកហូត​រថយន្ត​បាន​ជាង​១០ គ្រឿង រូ​ម​និង​ឈើប្រណិត​មួយចំនួន​ផងដែរ​។​
​ ​សេចក្តី​រាយ​ការ​ណ៏​ពី​ស្រុក​ស្នូល​ខេត្តក្រចេះ បានអោយដឹងថា ឈ្មោះ​ស៊ូ ម៉ា​រិ​ទ្ធ បាន​បើករថយន្ត​ម៉ាក​ឡង់ គ្រុយ​ស័​រ​៤៧០​ទៅ​ទុក​នៅ​ផ្សា​រកា​បី ប៉ុន្តែ​គេ​មិន​បានឃើញ​ឈ្មោះ​ស៊ូ ម៉ា​រិ​ទ្ធ​នៅក្នុង​រថយន្ត​នោះទេ​។​
​ ​នៅ​រសៀល​ថ្ងៃ​នេះដែរ​លោក​អភិបាលស្រុក ស៊ិន វ៉ាន់​វុ​ឌ្ឍ មិនអាច​ធ្វើការ​បំភ្លឺ​នោះទេ ដោយ​លោក​មាន​ជំងឺ ត្រូវ សំរាក​ព្យាបាល​។​ចំពោះ​ឈើប្រណិត​នៅ​មិនទាន់មាន​មន្ត្រី​ជំនាញ​អះអាងថា​មាន​ ចំនួន​ប៉ុន្មាន​ដុំ​នោះទេ​ដោយ សមត្ថកិច្ច​កំពុងតែធ្វើការ​ដឹកជញ្ជូន​៕
15k1 15k2

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567