Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Thursday 1 May 2014

Kampong Cham

មេឈ្មួញជួបភារុណ"ហៅលាភ"កំពុងតែលួចដឹកជញ្ជូនឈើប្រណិតយកទៅលក់នៅស្រុក​ យួនយ៉ាងគគ្រឹកគគ្រេងគ្មានសមត្តកិច្ចជំនាញពាក់​ ព័ន្ធណាមួយទប់ស្កាត់និងបង្ក្រាបនោះឡើយ

May 01, 2014



ខេត្តកំពង់ចាម:អនុប្រធា ​នប៉ុស្តិ៍ ត្រពាំងថ្ម មេឈ្មួញ ជួប ភារុណ ហៅលាភ ដែលមានតួនាទីជា អនុប៉ុស្តិ៍ ចំណុះឱ្យ វរៈនគរបាល ការពារ ព្រំដែនលេខ ៦១៥ ក្រោមការដឹកនាំ របស់លោក ចាន់ សារឹម នោះបានយកតួនាទី​ជាមន្ត្រីនគរ​បាលស៊ីប្រាក់ ខែរដ្ឋ ទៅ កាងមុខជំនួញ​របស់ខ្លួន​រកស៊ីកាប់បំផ្លាញព្រៃឈើ និងជួញដូរបទល្មើស​ព្រៃឈើយ៉ាងល្បីល្បាញ​ជាទីបំផុតនៅ​តាម តំបន់ព្រំដែន ក្នុង ស្រុកមេមត់ខេត្តកំពង់ចាម ។យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា មហាសេដ្ឋីវ័យក្មេងម្នាក់ឈ្មោះ ជួប ភារុណ ហៅលាភ បានយក តួនាទីជាអនុប្រធានប៉ុស្តិ៍នគរបាលព្រំដែនត្រពាំងថ្ម ចំណុះឱ្យវរៈនគរបាលការពារព្រំដែនលេខ៦១៥ ក្រោមបទបញ្ជា របស់ លោក ចាន់ សារឹម បានពាក់ព័ន្ធក្នុងជំនួញរកស៊ីដឹកជញជូជូន ឈើខុសច្បាប់ឡើងដុះស្លែទៅហើយ មិនដែលមាននរណា ហ៊ាន ប៉ះពាល់នោះទេ? ។ ហើយសិទ្ធិអំណាចដែលអាចបង្កព្យុះភ្លៀងតាមតែអំពើចិត្តរបស់មេឈ្មួញ ជួប ភារុណ ហៅលាភ កើតឡើងដោយសារលោក ចាន់ សារឹម ជាខ្នងបង្អែក  ហើយថ្មីៗនេះ មេឈ្មួញជួប ភារុណ ហៅលាភ ទើបតែសាងសង់ បង្ហើយ ភូមិគ្រឹះថ្មីមួយ ដែលមានតម្លៃជាង ១លានដុល្លារ នៅក្បែរច្រកព្រំដែន ដូង៧ដើម ដែល ទីនោះ ក៏ត្រូវបានប្រើប្រាស់ជា ទីតាំងស្តុកឈើមុនពេលនាំចេញទៅស្រុកយួនយ៉ាងមមាញឹកជាទីបំផុត ។ប្រភពព័ត៏មានខាងលើនេះបានបន្តទៀតថា? មេឈ្មួញ ជួប ភារុណ ហៅលាភ បានប្រើស្បែកជានគរបាលក្នុងការ រកស៊ីដឹក ជញ្ជូនឈើខុសច្បាប់រហូតធ្វើមានបានក្លាយជាសេដ្ឋីទាំងវ័យក្មេង និងមានសិទ្ធិអំណាចជាន់ដីស្រុកមេមត់ ផ្អៀងទៅ ហើយ គឺគ្រប់ៗគ្នាបានទទួលស្គាល់ថាមេឈ្មួញ ជួប ភារុណ ហៅលាភ គឺជាមេឈ្មួញរកស៊ីបទល្មើស ព្រៃឈើធំ ជាងគេ ប្រចាំខេត្តកំពង់ចាម ព្រោះគាត់មានខ្សែរយៈតាម បណ្តាខេត្តមួយចំនួនដូចជាព្រះវិហារ ឧត្តរមាន ជ័យ និងនៅក្នុង ខេត្ត សៀមរាបជាដើម សម្រាប់រៀបចំបញ្ជូនឈើប្រណីត ពីតំបន់នានាយកទៅស្តុកទុកក្នុងស្រុក មេមត់ សម្រាប់នាំចេញទៅ ស្រុកយួន។ក្រៅពីមានទំនាក់ទំនងល្អ ជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ សមត្ថកិច្ចពាក់ព័ន្ធពីគ្រប់ស្ថាប័ននៅក្នុង ប្រទេស កម្ពុជា ហើយគឺ មេឈ្មួញជួប ភារុណ ហៅលាភ ក៏មានទំនាក់ទំនងស្អិតរមួតជាមួយសមត្ថកិច្ចនិងក្រុមឈ្មួញជនជាតិ យួន នៅក្នុងខេត្ត តៃនិញផងដែរ ទើបជំនួញឈើខុសច្បាប់របស់មេឈ្មួញ ជួប ភារុណ ហៅលាភ អាចដំណើរការដោយរលូនល្អ ទោះជាអំឡុង ពេលមានការរឹតបន្តឹង និងរដ្ឋាភិបាលបានដាក់ទិសដៅពីកំណែទម្រង់ស៊ីជម្រៅក្នុងរដ្ឋាភិបាលនោះ ក៏មេឈ្មួញជួប ភារុណ ហៅ លាភ នៅតែថ្លើមធំ មានឱកាសដឹកជញ្ជូនឈើ និងខុសច្បាប់ចេញទៅស្រុកយួនតាមច្រក ច័ន្ទមូល យ៉ាងអនាធិបតេយ្យ ដដែរ។តាមធម្មតា ការដឹកជញ្ជូនឈើខុសច្បាប់របស់មេឈ្មួញ ជួប ភារុណ ហៅលាភ គឺប្រើប្រាស់សុទ្ធតែរថយន្តទំនើបៗ មកពីខេត្ត ឧត្តរមានជ័យ សៀមរាប និងខេត្តព្រះវិហារ តាមឡានតូយ៉ូតា១បាំងកន្លះឡង់គ្រីស័រ ធុនដដ្រា​ និងកាមរី គូថហើមជា ដើម ក្នុងមួយយប់ៗក្បួនឡានរបស់មេឈ្មួញ ជួប ភារុណ ហៅលាភ ចំនួនចាប់ពី ៥ ឡើងទៅ ១០គ្រឿង បានផ្ទុក​ឈើខុស ច្បាប់ ធ្វើដំណើរបន្តកន្ទុយគ្នាដោយមានមេការ និងសមត្ថកិច្ចមួយចំនួន ចាំស្ពាយលុយបើកឡាន​បិទគូថ​ពីក្រោយ ឬនាំ ផ្លូវបង់ឱ្យសមត្ថកិច្ចពាក់ព័ន្ធយ៉ាងរលូនល្អមិនដែលមាននរណាហ៊ានក្អកទេ ។ ឯក្រុមក្បួន​រថយន្ត​ទំនើបៗទាំងនោះបាន ដឹកឈើយកទៅស្តុកទុកក្នុងស្រុកមេមត់ ជាច្រើនកន្លែងសុទ្ធតែជា ទីតាំងស្តុកឈើខុស​ច្បាប់​ធំៗរបស់ មេឈ្មួញជួប ភារុណ ហៅ លាភ ហើយជាទៀងទាត់ មានរថយន្តយីឌុប មករៀបចំដឹក ជញ្ជូនឈើ ពីតាមឃ្លាំង​ទាំងនោះ ចេញទៅស្រុកយួន តាម ច្រកច័ន្ទមូល ឬច្រកត្រពាំងថ្មយ៉ាងរលូន ដែលមានក្រុម ជំនាញចាំអង្គុយប្រមូល​យកលុយយ៉ាងមមាញឹកបំផុត ។មិនតែប៉ុណ្ណោះភាពល្បីល្បាញ លោក ចាន់ សារឹម ជាមេបញ្ជាការនគរបាលវរៈការពារព្រំដែនគោកលេខ ៦១៥ ក៏​មាន សិទ្ធិអំណាចធំធេងក្នុងការពារច្រកព្រំដែន និងច្រករបៀងក្នុងស្រុកមេមត់ អាចទទួលបានប្រយោជន៍ ពីជំនួញ​ឈើខុស ច្បាប់របស់មេឈ្មួញជួប ភារុណ ហៅលាភ ដែលជាមនុស្សជំនិតរបស់គាត់ជាប្រចាំផងដែរ ទើបអ្វីៗអាច​ដំណើរការ ដោយ រលូនល្អ និងពុំដែលមានវិធានការអ្វីទៅលើ មេឈ្មួញជួប ភារុណ បន្តិចណាសោះ ។ដូចដែលមន្ត្រីមួយចំនួនបានធ្លោយឱ្យដឹងថា មេឈ្មួញ ជួប ភារុណ ហៅលាភ គ្រាន់តែប្រើស្បែកជានគរបាល សម្រាប់​ការ ពារ ជំនួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់គាត់តែប៉ុណ្ណោះ ដោយមានលោក ចាន់ សារឹម ជាខ្នងបង្អែក ហើយ លោក ចាន់ សារឹម ក៏មានខ្នងបង្អែកដ៏រឹងមាំនៅក្នុងក្រសួងមហាផ្ទៃ ព្រោះគាត់ត្រូវជាបងប្អូនរបស់លោក ចាន់ អៀន ដូច្នេះអ្វីៗដំណើរការដោយរលូនល្អ ពោលគឺជំនួញឈើខុសច្បាប់របស់មេឈ្មួញជួប ភារុណ ហៅលាភ មិន​ដែលមាន នរណាហ៊ានប៉ះពាល់ ឬបង្ក្រាបឡើយ។ ពីព្រោះតែមានខ្នងបង្អែកកាងឱ្យរកស៊ីខុសច្បាប់កំពូលពី សំ​ណាក់​មេវរៈ និងក្រ សួងមហាផ្ទៃនោះ ។ដូចជា មានមន្ត្រីជំនាញមួយចំនួនបានលើកឡើងថា រាល់ពេលដែលឡានដឹកឈើរបស់មេឈ្មួញជួប ភារុណ ហៅ​លាភ ដែលជាមហាសេដ្ឋីឬជាមេឈ្មួញរកស៊ីឈើខុសច្បាប់វ័យក្មេងពួកគេមិនដែលហ៊ានប៉ះពាល់ទេ  ព្រោះខ្លាច មានរឿង ដល់ខ្លួន ដោយសារថា នរណាមួយមិនស្គាល់មេឈ្មួញជួប ភារុណ ហៅលាភ គឺជាមនុស្សពាលមាន អំណាច និង ខ្នងបង្អែកក្រាស់ធំ និងមេឈ្មួញដែលពូកែយកចិត្តថ្លើមថ្នាក់លើរបស់ពួកគេ  ក្រោមពាក្យស្លោកថា សុទ្ធចិត្តអារសាច់ ទាំងដុំៗ ឱ្យខ្លា ឬស្ពាយលុយទាំងដុំៗយកទៅសែនព្រេនឱ្យមន្ត្រីធំៗ ជាជាងការឱ្យលុយថ្លៃបាយ ទឹកទៅឱ្យមន្ត្រីតូចតាច ដែលប្រចាំការតាមដងផ្លូវ។ផ្ទុយទៅវិញ គេមិនដែលឃើញរដ្ឋមន្ត្រីក្រសួងកសិកម្មក៏ដូចជាក្រសួងមហាផ្ទៃដាក់ពិន័យទៅលើមេឈ្មួញជួប ភារុណ ហៅ លាភ ដែលកំពុងសកម្មបំផុតក្នុងការនាំចេញឈើខុសច្បាប់ទៅស្រុកយួន យ៉ាងអនាធិបតេយ្យ ផ្ទុយពីការ​រឹតបន្តឹង ពីកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលនោះ ។ ហើយគេមិនដឹងថា តើមានអាថ៌កំបាំងអ្វីខ្លះ ។អ្វីដែលធ្វើឱ្យមន្ត្រីអាជ្ញាធរគេភ្ញាក់ផ្អើលនោះ គឺបុគ្គល ជួប ភារុណ ហៅលាភ បែរជាមានសិទ្ធិអំណាចយ៉ាង ពិសេស ក្នុង ការគ្រប់គ្រងជំនួញឈើខុសច្បាប់នៅលើទឹកដីស្រុកមេមត់ ខេត្តកំពង់ចាម យ៉ាងដុះស្លែមិនចាញ់ក្រុម ឈ្មួញតូច​ធំមួយ ចំនួន ព្រមទាំងមេឈ្មួញ លឹម ប៊ុណ្ណា និងទ្រីភាពនោះទេ ។ពាក់ព័ន្ធឈ្មួញ និងក្រុមអាជ្ញាធរលើកឡើងខាងលើថា ទោះជាពួកគេដឹកជញ្ជូនឈើមកពី​តាមបណ្តាខេត្ត នានា ចូល ដល់ ទឹកដីស្រុកមេមត់ គឺត្រូវតែទំនាក់ទំនងបង់លុយឱ្យមេឈ្មួញ ជួប ភារុណ ហៅលាភ ជាដាច់ខាត ដើម្បីទទួលបាន សិទ្ធិដឹក​ឈើចេញទៅស្រុកយួន តាមច្រកច័ន្ទមូល ស្ថិតនៅក្នុងឃុំដារ នៃស្រុកមេមត់ ទល់មុខជាមួយខេត្តតៃនិញ ប្រទេស​យួន។

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567