Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Thursday 15 May 2014

Thea Bak and Duong_Iv Ek Sa Vatey_FA_logging

ឈ្មោះ ធា​បាក់ និង ដួង គឺជា​មេ​ឈ្មួញ​ដ៍​ល្បី​រកស៊ី​ដឹកជញ្ជូន​ឈើ ខុសច្បាប់​ប្រចាំខេត្ត​ស្ទឹងត្រែង ដែល​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​

​ខេត្តស្ទឹងត្រែង ៖ ភាព ​គគ្រឹកគគ្រេង​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​មកពី​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន ចូលមក​ទី​រួម​ខេត្តស្ទឹងត្រែង ទាំងយប់​ទាំង​ថ្ងៃ ជាពិសេស​ក្នុង​រដូវ​ទឹក​ដំឡើង​នេះ​មានការ​ ដឹកជញ្ជូន​ឈើ​តាម​ផ្លូវទឹក​យ៉ាង​អនាធិបតេយ្យ គេ​មិនដែល​ឃើញ​លោក អ៊ីវ ឯក​សាវ​ត្តី ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​យកចិត្តទុកដាក់​បង្ក្រាប​និង​ ទប់ស្កាត់​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ ហើយ​នៅពេល​​រ​ដ្ឋ​ម​ន្ត្រី​​ក្រសួងកសិកម្ម មិន​សប្បាយចិត្ត​ចំពោះ​ភាពអនាធិបតេយ្យ​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ នៅក្នុង​ខេត្តស្ទឹងត្រែង គេ​សង្កេតឃើញ​លោក អ៊ី ឯក​សាវ​ត្តី បាន​រាយការណ៍​ភូតកុហក​ថ្នាក់លើ ដើម្បី​ដោះសារ​យករួចខ្លួន​។
 
​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តស្ទឹងត្រែង​បាន​លើកឡើងថា បច្ចុប្បន្ននេះ ធា​បាក់ នៅ តែ​ជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំជាងគេ​មិ​ន​ដែ​ល​​ ភ្លេច​ជំនួញ​ឈើ​ខុសច្បាប់​ម្តងណា​ឡើយ​ហើយ​ពេលខ្លះ​ធា​បាក់​បាន​ដឹកឈើ​ចេញ​ពឺ ​ស្រុក​សៀម​ប៉ាង​ និង​ស្រុក​សេសា​ន ទាំង​ថ្ងៃ​ចូលមក​លើក​ដា​ក់​នៅផ្ទះ​ជួល​របស់គាត់​ស្ថិតនៅ​ឃុំ​ស្រះ​ឬ​ស្សី​ ក្រុង​ស្ទឹងត្រែង​មិនមាន សមត្ថកិច្ច​ជំនាញ​ឬ​សមត្ថកិច្ច​តាម​ដងផ្លូវ​និង​សមត្ថកិច្ច​PM​បង្ក្រាប​ នោះទេ ។ ឈ្មួញ​ដែល​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ទ្រង់ទ្រាយ​ធំជាងគេ​ ម្នាក់ទៀត​ប្រចាំខេត្ត​ស្ទឹងត្រែង​ឈ្មោះ​គឺ ដួង​។​
 
​ហើយ​ឈ្មោះ ដួង នេះ​ព្រហើន​ណាស់​ដាក់​ជញ្ជូន​ឈើ​ទាំងយប់​ថ្ងៃ​ធ្លាប់​វាយ​រថយន្ត​និង​អ្នក​ សារ​ព័​មាន​គ្រាន់​ថត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​។ ហើ​យ​​កន្លង​នេះ​សមត្ថកិច្ច PM បាន​ប្រដេញ​តាម​រថយន្ត​ដឹកឈើ​លោតឆ័ត្រ​របស់​ឈ្មោះ ដួង ជ្រុល​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ចំណុច​ភ្នំ​ក្រហម​​ក្នុង​ខេ​ត្ត​ស្ទឹ​ ងត្រែង ហើយក៏​មានការ​ប្រដេញ​រថយន្ត​ក្រឡាប់​តាមផ្លូវ ដូច​ក្នុង​រឿង​ហុងកុង​។​ឈ្មួញ ឈ្មោះ ដួង​និង​ធា​បាក់ ជានិច្ចកាល​ប្រើ​សិទ្ធិអំណាច​របស់ខ្លួន​ក្នុង​ការរកស៊ី​ដឹកជញ្ជូន​ឈើ​លោត​​ ឆ័​ត្រ​គឺ មិនសូវ​ចូល​បង់លុយ​ឲ្យ​នគរបាល​និង​កងរាជអាវុធហត្ថ​ថ្នាក់ក្រោម​ឈរជើង​តាម​ ដងផ្លូវ​ទេ នោះទេ​ដោយ​អាង​បង់លុយ​អោយ​ថ្នាក់លើ​រួច​និង គ្រាន់តែ​បង់លុយ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក អ៊ីវ ឯក​សាវ​ត្តី គឺជា​ការ​ស្រេច ដូច្នេះហើយ​បានជា​សមត្ថកិច្ច​ប្រចាំ ការ​តាម​ដងផ្លូវ​មួយចំនួន​តែងតែ​ប្រដេញ​តាម​ចាប់​ឡាន​ដឹកឈើ​លោតឆ័ត្រ​របស់​ ឈ្មោះ ដួង​និង​ធា​បាក់​។
 
​ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​០៨​ខែ​វិ​ច្ឆ​ការ​ឆ្នាំ​២០១៣​នេះ​គឺ​រថយន្ត​ ដឹកឈើ​ក្រញូង​របស់​ឈ្មួញ​ថន សុធា​ហៅ​ធា​បាក់ បងប្អូន ធី​បាញ់ បាន​លើកដាក់​ឈើ​ចេញពី​ចំណុច​ផ្ទះជួល​នៅ​ឃុំ​ស្រះ​ឬ​ស្សី​ក្រុង​​ស្ទឹងត្រែង​ ឆ្ពោះទៅ​ប្រទេស​វៀតណាម​ដោយ​ឆ្លងកាត់​ខេត្តក្រចេះ​យ៉ាង​រលូន​ដោយ​មិន​រំខាន​ អាជ្ញាធរ​ និង​ស​ម​ត្ថកិច្ច​ប៉ូលីស​និង​ប៉េអឹម​នៃ​ខេត្តស្ទឹងត្រែង​នឹង​ខេត្តក្រចេះ​ ឡើយ​។​ ​ប្រជាពលរដ្ឋ​នៅ​ខេត្តស្ទឹងត្រែង​រៀបរាប់​អោយដឹងថា​កាលពី​ថ្មីៗ​លោក​អៀង វ៉ាន់ឌី​មេ​បញ្ជា​រការ​​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ផ្លាស់​ថ្មី​បាន​ បង្កើត​ស្នាដៃ​ចុះបង្ក្រាប​ជំនួញ​ឈើ​ជា​លក្ខ​ណះ​ទ្រង់ទ្រាយ​ធំ​យ៉ាង​កក្រើក​ សូម្បី​ឈើ​ដឹក​តាម​ម៉ូតូ​ក៏​មិន​លើកលែង​ដែរ​តែ​មិនដឹងថា​ហេតុអ្វី​ឈ្មួញ​ជួ​ ឈើ​​ដែលមាន​ឈ្មោះ​ ដួង ​និង​ធា​បាក់​ ព្រមទាំង​ឈ្មួញ​ផ្សេងទៀត​មានឈ្មោះ​ភាត​និង​ថែវ​នៅតែ​ប្រព្រឹត្ត​​ ការដឹកជញ្ជូន​ឈើ​ដដែល​ជា​ដដែល​ឬ​ឈ្មួញ​ទាំងនោះ​ខ្លាំង​ជាង​តោ​ដែល​ សមត្ថកិច្ច​មិនអាច​បង្ក្រាប​ឬ​ឈ្មួញ​នោះ​ចេះ​របៀប​ទំនាក់ទំនង​សម្របសម្រួល​ បានល្អ​ប្រសើរ​?បើ​ផ្អែក​តាម​បទបញ្ជា​លេខ​០១ របស់​រាជរដ្ឋាភិបាល សំដៅ​បង្ការ​បង្ក្រាប​និង​ទប់ស្កាត់ ការបំផ្លាញ​ព្រៃឈើ ឬ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ គួរតែ​ចាត់វិធានការ​ក្តៅ​ចំពោះ ឈ្មួញ ឈ្មោះ ដួង​និង​ធា​បាក់ ដែល​មិន​ត្រឹមតែ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ប៉ុណ្ណោះ​ទេ ថែមទាំង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ ចូល​ព្រៃ​កាប់បំផ្លាញ​ព្រៃឈើ យ៉ាង​វិនាស​ហិនហោច​។ គេ​កំពុង​តាមដាន យ៉ាង​យកចិត្តទុកដាក់​ថា តើ​លោក អ៊ុក រ៉ាប៊ុន ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ទើប​ឡើង​ថ្មី​មានការ​ប្តេជ្ញាចិត្ត និង​ទទួលខុសត្រូវ​ក្នុង​កម្រិតណា ខណៈដែល​គ្រប់ៗ​គ្នា​បាន​បន្ទោស​ទៅលើ​លោក ច័ន្ទ សារុន ដែល​គ្មាន​សមត្ថកិច្ច បង្ការ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហើយ​គេ​រំពឹងទុក​ថា ក្រោម​ការគ្រប់គ្រង​រប​ស់លោក អ៊ុក រ៉ាប៊ុន អ្វីៗ​អាច​ល្អប្រសើរ​ជាង​មុន និង​អាច​បោសសម្អាត​មន្ត្រី ពុករលួយ​ដែល​ឃុបឃិត ឲ្យ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​៕ ​ដោយ ពៅ​សុរិយា​
09-11-2013 (1)

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567