Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Wednesday 7 May 2014

RTK_wood modern car


រថយន្ត ​ដឹកឈើ​ប្រណិត​មួយគ្រឿង​ត្រូវបាន​កម្លាំង​ប៉ូលិស​ប្រឆាំង​បទ​ល្មើ​ សេដ្ឋកិច្ច​ខេត្ត​​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការ​ស្រុក​អូរ​ជុំ​ធ្វើការ​ បង្ក្រាបបាន​

រតនគិរី៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក់​ធុន​ត្រា​មួយគ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2V-4175​បាន​លួច​ដឹកឈើ​ប្រណិត​ចេញពី​ស្រុក​វើ​ន​សៃ ត្រូវបាន​កម្លាំង​ប៉ូលិស​ប្រឆាំង​បទ​ល្មើ​សេដ្ឋកិច្ច​ខេត្ត​សហការ​ជាមួយ​ កម្លាំង​អធិការ​ស្រុក​អូរ​ជុំ ធ្វើការ​ប​ង្ក្រា​បាន​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ព្រឹក ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៤ ត្រង់ចំណុច​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ ស្ថិតនៅ​ភូមិ​ថា​រ៉ង​ស្វាយ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។​
​ ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​នូវ ដា​រ៉ា នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ប្រាប់​អ្នកយក​ពត៌មាន​ យើង​អោយដឹងថា ហេតុដែល​ឈានដល់​បង្ក្រាបបាន​រថយន្ត​ដឹកឈើ​ប្រណិត​ខុស ច្បាប់​មួយគ្រឿង​នេះ ដោយមាន​ការចង្អុលបង្ហាញ​ពី​លោកស្នងការ ស្នងការរង​អោយ​រឹតបន្តឹង​រាល់​បទល្មើស​ផ្សេងៗ ជាពិសេស​បទល្មើស​ព្រៃឈើ​តែម្តង ជាក់ស្តែង​ដូចជា​រថយន្ត​ដឹក​បទល្មើស​ដែល​បង្ក្រាបបាន​ខាងលើនេះ ហើយ​កម្លាំង​ការិយាល័យ​ប្រឆាំង​បទ​ល្មើ​សេដ្ឋកិច្ច​របស់លោក និង​តាម​ឃ្លំ​មើល​ធ្វើការ​បង្ក្រាប​អោយ​ដូច​ភ្លៀងរលឹម រាល់​បទល្មើស​ទាំងអស់ ហើយ​ជាពិសេស គឺ​បទល្មើស​ព្រៃឈើ​តែម្តង​។
លោក​បន្តទៀតថា ក្រោ​ពី​កម្លាំង​របស់លោក​បា​នស​ហ​ការ​ជាមួយ​កម្លាំង​ប៉ូលិស​អធិការ​ស្រុក​ អូរ​ជុំ​ចាប់បាន​រថយន្ត​ខាងលើនេះ រួចមក​តៃកុង​បាន​រត់​គេចខ្លួនបាត់ ចំណែកឯ​រថយន្ត និង​ឈើប្រណិត​ត្រូវ​រឹបអូស​យកមក​រក្សាទុក​នៅ​ស្នងការ​នករបាល​ខេត្ត ដើម្បី​ធ្វើ​របាយការណ៍​កំណត់ហេតុ​បញ្ជូន​មកអោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ ចាត់ការ​បន្តទៅ​តាម​និតិ​វិធី​នៃ​ច្បាប់​ព្រៃឈើ ហើយ​ចំនួន​ឈើ​ពិតប្រាកដ ដែល​ជំនាញ​ធ្វើការ​វាស់វែង​រួច មាន​ចំនួន​សរុប ២៧​ដុំ ស្មើ​១,២៣៧​ម៉ែត្រគូប​។​
​ដោយ ហ៊ាង រ៉ាត់​
07ks1 07ks2 07ks3

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567