Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Wednesday 7 May 2014

RTK_Vietnam logger

រតនគិរី៖ កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​សហការ​ជាមួយ​កម្លាំង​ប៉ូលិសចរាចរ​ធ្វើការ​ ស្ទាក់ចាប់​រថយន្ត​មួយគ្រឿង​បាន​បុក​រថយន្ត​របស់​ប៉ូលិស​សេដ្ឋកិច្ច​ពីក្រោយ ហើយ​បើក​រត់គេច​មក​សំងំ​នៅក្នុង​លំនៅដ្ឋាន​របស់ខ្លួន ត្រូវបាន​លោក​ព្រះរាជអាជ្ញារង​ម៉ម វណ្ណដា ចេញ​ដីការ​ឆែកឆេរ​រកឃើញ​សុទ្ធតែ​ឈើប្រណិត​ប្រភេទ​ឈើ​ក្រ​ញ៉ូ​ង និង​ឈើ​ធ្នង់​ជាច្រើន​។
តាម​ការ​អោយដឹងពី​លោក​គង់ ផាន់ ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោងជាង​១១​ថ្ងៃ ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៤ មាន​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​ស្វិត​ពណ៌​គ្រាប់អំពិល គ្មាន​ស្លាក​លេខ បាន​លួច​ដឹកឈើ​ប្រណិត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម លុះដល់​ចំណុច​ភូមិ​សោម​ត្រក ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ា​ដាវ លោក​ក៏បាន​ធ្វើការ​ស្ទាក់​រថយន្ត​អោយ​ឈប់ ប៉ុន្តែ​រថយន្ត​ជនល្មើស​ក៏បាន​បុក​រថយន្ត​របស់លោក​ពីក្រោយ ហើយ​មាន​រថយន្ត​ចំនួន​២​គ្រឿង​ទៀត​ជា​គ្នា​របស់​ជនល្មើស​បាន​កៀប​រថយន្ត​ របស់លោក​ជាប់ បន្ទាប់មក​ពួកគេ​បាន​បើករថយន្ត​គេច​បាត់អស់​។​
​ ​លោក គង់ ផាន់ បាន​បន្តទៀតថា​លុះ​មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​រថយន្ត​នេះ​មកវិញ លោក​ក៏​ដេញតាម​ប៉ុន្តែ​ក្នុង​រថយន្ត​នេះ​គ្មាន​ឈើ​នោះទេ លោក​ក៏បាន​សហការ​ជាមួយ​ប៉ូលីស​ចរាចរ​អោយជួយ​ស្ទាក់ចាប់ ប៉ុន្តែ​រថយន្ត​នេះ​មិន​ឈប់​នោះទេ សូម្បីតែ​រថយន្ត​បែក​កង់​ក៏ដោយ​គេ​នៅតែ​បើក​រត់​រហូតមក​ដល់ផ្ទះ​របស់គេ នៅ​ក្រុង​បាន​លុង ហើយ​បាន​ទាញ​ទ្វារ​បិទ​ជិត​សំងំ​ធ្វើ​មិនដឹង ប្តូរ​កង់​រថយន្ត​ទៅវិញ​។ លោក​បាន​បញ្ជាក់ទៀតថា ឃើញ​ដូច្នេះ​លោក និង​ប៉ូលិសចរាចរ​ក៏បាន​សុំ​យោបល់​ថ្នាកលើ បន្តិចក្រោយមក​ដល់​ម៉ោង​៤​និង​៣០​នាទី ល្ងាច​ថ្ងៃ​ដដែល​លោក​ព្រ​រាជអាជ្ញា​រង​ម៉ម វណ្ណដា មកដល់​ក៏​បញ្ជា​អោយចូល​ឆែកឆេរ​រក​ជនល្មើស និង​រថយន្ត​ឃើញ​សភាព​មិន​ស្រួល ជនល្មើស​បាន​ផ្លោះ​របង​រត់​គេចខ្លួនបាត់​ស្រមោល​បន្សល់ទុក​រថ​យន្ត​ តែប៉ុណ្ណោះ​។
ក្នុងការ​ឆែកឆេរ​នេះ​នៅក្នុង​លំនៅដ្ឋាន​របស់​ជនល្មើស​ស្រាប់តែ​ឃើញ​ សុទ្ធតែ​ឈើប្រណិត​ប្រភេទ​ក្រ​ញ៉ូ​ង និង​ធ្នង់ ជាច្រើន​រាប់រយ​ដុំ ហើយ​លោក​ព្រះរាជអាជ្ញារង​បាន​បញ្ជា​អោយ​សមត្ថកិច្ច​វាយខ្នោះ​បុរស​ម្នាក់​ជា ​ជនជាតិ​វៀតណាម​ដែល​មករា​រាំង​ក្នុងការ​ឆែក​ឆែរ​នេះ ដើម្បី​សាកសួរ​ទៅតាម​ផ្លូវច្បាប់ ចំណែក​រថយន្ត​ត្រូវ​ប៉ូលិស​នគរបាល​ចរាច​រ​រឹបអូស​ទៅ​រក្សាទុក​នៅ​ស្នងការ​។​ ខណៈពេល​នោះ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក៏បាន​មកដល់​ធ្វើការ​រឹបអូស​យក​ឈើ​ទៅ​ រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់​។ គួរ​បញ្ជាក់ថា​ម្ចាស់ផ្ទះ​ដែល​រត់គេចខ្លួន​នោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ភៀន ជនជាតិ​វៀតណាម និង​បុរស​ម្នាក់​ដែល​សមត្ថកិច្ច​វាយខ្នោះ​នោះ​ត្រូវជា​បងប្រុស​របស់​ឈ្មោះ ភៀន​៕
​ហ៊ាង​រ៉ាត់​
07k3 07k1 07k2

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567