Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Monday 12 May 2014

Report on wood collection by MAFF

រយៈពេល​៤​ខែ​នេះ​រដ្ឋបាល​ព្រៃឈើ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​ចំនួន​២៤៩​ករណី​ក្នុង​រយៈពេល​៤​ខែ​នេះ

ថ្ងៃ ច័ន្ទ ទី12 ឧសភា ឆ្នាំ2014 ម៉ោង10:19   ផ្នែក: សន្តិសុខ និង សង្គម    ដោយ: សំអឿន​
T-05-12-14-j-full
ភ្នំពេញ ៖ រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ចុះ​បង្ក្រាប ​បទល្មើស​ព្រៃឈើ​សត្វព្រៃ​និង​បទល្មើស​ការ​កាប់​រាន​ដី​ព្រៃ​ដោយ​បាន​បញ្ជូន ​ទៅ​តុលាការ​ចំនួន​២៤៩​ករណី​នៅក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៤​នេះ។
យោង​ តាម​របាយការណ៍​ប្រចាំ​ខែមេសា​ឆ្នាំ​២០១៤​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​បាន​ឲ្យ​ដឹង​ថា ក្នុងចំណោម​បទល្មើស​ចំនួន​២៤៩​ករណី​នោះ​មានការ​ឃាត់ខ្លួន​ជនជាប់ចោទ​និង​ ដកហូត​វត្ថុ​តាង​មួយចំនួន​ដូចជា​ឈើមូល ជ្រុង​បាន​១៥៣,២៧​ម៉ែត្រ​គីប​ឈើ​អារ​ចំនួន​៤៣៧,០៧៨​ម៉ែត្រ​គីប​ឈើ​ក្រាក់​ក្រញូង​បាន​ចំនួន​១៦,៨៦២​ម៉ែត្រ​គីប​និង​១៣៥៤​គីឡូ​និង​អនុផល​ព្រៃឈើ​ព្រមទាំង​សម្ភារៈ​ផ្សេងៗ​មួយចំនួន​និង​ដកហូត​ព្រៃឈើ​ដែល​បាន​កាប់​រាន​២២៦,៣០០​ហិកតា។
របាយការណ៍ ​ដដែល​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​៤​ខែ​ដើម​ឆ្នាំ​នេះ​ដែរ​រដ្ឋបាល​ព្រៃឈើ​ចំណូល​បាន​មក​ពី​វិស័យ ​ព្រៃឈើ​មាន​ចំនួន​២៨៩៤៩០៣០៥១​រៀល​និង​ផ្តល់​សេវា​សាធារណ​ចំនួន​៩៦៤៤៥,៧៣​ដុល្លា​និង​៣២៨២៦៤០៧៥៦​រៀល។ គួរ​បញ្ជាក់​ថា ឆ្នាំ​២០១៣​កន្លងទៅ​រដ្ឋបាល​ព្រៃឈើ​ទទួល​បាន​ចំណូល​៦៣៣២២៦៧៤២៤០​រៀល​ស្មើនឹង​២៩៥,២៧​ភាគរយ​នៃ​ផែនការ​កើន​ជាង​ឆ្នាំ​២០១២​ចំនួន​១៥៥,១៦០​ភាគរយ​ដែល​នៅ​ឆ្នាំ​២០១២​ទទួល​បាន​ចំណូល​តែ​៣៣៤០៩៤២៣៨១១​រៀល។
ព្រៃឈើ​បាន​គ្របដណ្ដប់​ជាង​៧០%​នៃ​ផ្ទៃដី​សរុប​១៨០.០៣៥ ​គីឡូម៉ែត្រ​ការ៉េ​របស់​ប្រទេស​កម្ពុជា កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០។ ក៏ប៉ុន្ដែ​ការ​កាប់​បំផ្លាញ​ជាច្រើន​ទសវត្សរ៍​ចុងក្រោយ នេះ បាន​ធ្វើ ឲ្យ​ព្រៃឈើ​នៅក្នុង​ប្រទេស​នេះ​ទទួលរង​ការ​ហិនហោច​យ៉ាង​ខ្លាំង។
យោង​ តាម​ក្រុម​មន្ត្រី​នៃ​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ការបំផ្លាញ​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា​បង្ក​ដោយ​ការ​លួច​កាប់​ដោយ​ ខុសច្បាប់​ជា​ទ្រង់ទ្រាយ​ពាណិជ្ជកម្ម​បង្ក​ដោយ​ការ​រាន​ព្រៃ​សម្រាប់​ការ​ ធ្វើ​កសិកម្ម​និង​សម្រាប់​បង្កឡើង​ដោយ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ហើយ ​ការបាត់បង់​ព្រៃឈើ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ដែល​ពឹង​ អាស្រ័យ​នឹង​អនុផល​ព្រៃឈើ​និង​ប៉ះពាល់​ដល់​ការប្រែប្រួល​អាកាសធាតុ​ផង​ដែរ៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567