Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Tuesday 13 May 2014

Sok Rath_RTK economic police arrested logger for money

លោក​​ សុខ រ័ត្ន​ ន​គ​រ​បា​លសេ​ដ្ឋ​កិ​ច្ច​ ក្រ​សួង​ម​ហាផ្ទៃ​ ស​ប្បាយ​កើ​ប​លុយពី​ក្រុម​ឈ្មួញ​រក​ស៊ីឈើ​ទៅ​វៀ​ត​ណាម​

ខេត្តរតនគិរី ៖ យោងតាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​៧៨ ចាប់ពី​ទី​រួម​ក្រុង​បាន​លុង ដល់​ព្រំដែន ប្រទេស​វៀតណាម ប្រាប់​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃពិសេស​នៅពេល​យប់​មាន​រថយន្ត​ ស៊េរី​ទំនើបៗ ដូចជា ធុន​ត្រា ឡង់​គ្រី​ស័​រ លុ​ច្ស​ស៊ី​ស សាំ​យ៉ុង​កាមរី បា​ឡែ​ន ប្រមាណ​១០០​គ្រឿង សម្រុក​ដឹកឈើ​ប្រណីត និង​ឈើ​គ្រញូង​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​។​
 
​មួយរយៈ​ចុងក្រោយ​នេះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​បានកើត​មាន​យ៉ាង​ គគ្រឹកគគ្រេង​ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី ជាពិសេស​ក្រុម​ឈ្មួញ​​បា​ន​​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​តាម​ច្រករបៀង​មួយចំនួនទៀត ប៉ុន្តែ​គ្មាន​ការបង្ក្រាប​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ម្តងណា​ឡើយ សូម្បីតែ​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ក្រោម​ការដឹកនាំ​ចាត់ចែង​របស់លោក សុខ រ័ត្ន នាយរង ការិយាល័យ និង​ជា​ប្រធាន​ក្រុម​ប្រតិ​ប​ត្ដិ​ការ​ប្រចាំ​ខេត្ដ​រតនគិរី ក៏​ទទួលបាន​ផលប្រយោជន៍​យ៉ាង​សម្បើម​ពី​សកម្មភាព​ចេញ​ឈើ​ខុសច្បាប់​ក្នុង ខេ​ត្ត​រ​តន​គិរី​​នេះ​​ផងដែរ​។​
27-1-2014
 
Sok reath1
26-3-2014 (1)
​ឡាន​ដឹកឈើ​តាមរបៀប​លោតឆ័ត្រ​លោក សុខ រ័ត្ន ចាប់​កាលពី​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​២០១៤

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567