Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Thursday 15 May 2014

Mondulkiry_district governor of Keo Seima got threat death by gendarme illegal logger

បទល្មើស​ព្រៃឈើ​នៅ​ស្រុក​កែវ​សីមា ឈានដល់​ដក​កាំភ្លើង​ភ្ជង់​អភិបាលស្រុក ហើយ​ផ្ទះ​ឈ្មួញ​ឈើ​ដ៏​ធំ​នោះ​ត្រូវ​សមត្ថកិច្ច​ឡោមព័ទ្ធ​

ថ្ងៃ ព្រហស្បតិ៍ ទី15 ឧសភា ឆ្នាំ2014 ម៉ោង17:26   ផ្នែក: ព័ត៌មានជាតិទូទៅ    ដោយ: ដារ៉ា​
sp-15-5-2014-i

​មណ្ឌលគិរី​៖​ថ្មីៗ​នេះ​បើទោះបីជា​មានការ​បង្កើត​គណ​:​កម្ម​ការ​ចំរុះ​ ដើម្បី​រួមគ្នា​ទប់​ស​ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​កែវ​សីមា​តាម​ដងផ្លូវ ​ជាតិ​លេខ​៧៦ យ៉ាង​តឹងរឹង​ក៏ដោយ ប៉ុន្តែ​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅ​
​តែ​កើតមាន​ដដែល​ដោយ​បទល្មើស​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​នេះ​បាន​ឆ្លងកាត់​ស្នាក់ការ​អភិរក្ស​ជី​វះ​ចំរុះ​
​ សីមា​និង​ឆ្លងកាត់​គណ​:​កម្ម​ការ​ចំរុះ​បាន​យ៉ាង​រលូន​ពុំទាន់​មាន​ សេចក្តីរាយការណ៍​ណាមួយ​បញ្ជាក់ថា​បទល្មើស​ឆ្លងកាត់​រួច​ចំណុច​ខាងលើ​នោះ​ ត្រូវ​សូកប៉ាន់​លុយកាក់​ឬ​យ៉ាងណា​នោះឡើយ​។​

បើតាម​ប្រភព​ណ័​ត៍​មាន​ចេញពី​មហាជន​នានា​នៅ​តំបន់​នោះបាន​រាយការណ៍​មក​ថា​ សព្វថ្ងៃនេះ​បទល្មើស​ការដឹកជញ្ជូន​ឈើ​ប្រណីត​គឺ​ត្រូវបាន​គេ​ដឹកជញ្ជូន​ ចេញពី​តំបន់​ស្នូល​ព្រៃ​អភិរក្ស​ជី​វះ​ចំរុះ​សីមា ស្រុក​កែវ​សីមា​និង​
​ស្រុក​អូររាំង​ដូចជា​កាប់ រំលុំ​នៅ​ចំណុច​ភូមិ ហ្គា​ទី យី​វ អណ្តូង​ក្រឡឹង​ពេល​គេ​ដឹកជញ្ជូន​ឆ្លងកាត់​មុខ​ស្នាក់ការ​
​អភិរក្ស​ជី​វះ​ចំរុះ​ស្រុក​អូររាំង ស្នាក់ការ​ចំណុច​១៦៤ (​ហៅ​៦៤) អធិការ​ស្រុក​កែវ​សីមា ស្នាក់ការ​អភិរក្ស​ជី​វះ​ចំរុះ​
​ សីមា​ស្រុក​កែវ​សីមា​ឆ្លងកាត់​គណ​:​កម្ម​ការ​ចំរុះ​ដូច្នេះ​បទល្មើស​ ដឹកជញ្ជូន​ឆ្លង​ផុតពី​មន្ត្រី​បី​រើ​ការ​នៅ​ស្នាក់ការ​ខាងលើ​បាន​យ៉ាង​រលូន​ បែបនេះ​ត្រូវបាន​គេ​សង្ស័យថា​ឈ្មួញ​នឹង​មន្ត្រី​ខិលខូច​អាច​ត្រូវដង​ ត្រូវផ្លែ​គ្នា​ហើយ​មើលទៅ​។​ម្យ៉ាងវិញទៀត​បើ​គេ​និយាយ​ពី​សមត្ថកិច្ច​វិញ​គឺ ​នៅ​ចត​រថយន្ត​ត្រៀបត្រា​ពេញ​ដងផ្លូវ​ជាតិ​លេខ​៧៦ រងចាំ​ទទួលផល​ប្រយោជន៍​ពីបទ​ល្មើស​។​ប្រជាពលរដ្ឋ​និង​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន ​ឈើ​បាន​រាយការណ៍​ប្រាប់​
​ថា​សព្វថ្ងៃនេះ​នៅ​ស្រុក​កែវ​សីមា​គេ​ឃើញ​ ឈ្មោះ ឆាន់ ចាំង មាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ប្រចាំ​ស្រុក​នេះ​បាន​ជិះ​រថយន្ត ​ប្រមូល​លុយ​ពី​ឈ្មូ​ញ​រកស៊ី​ឈើ​គ្របៗ​គ្នា​គ្មាន​ចន្លោះ​អ្នកណាម្នាក់​ឡើយ​ ហើយ​លុយ​ដែល​មន្ត្រី​រូបនោះ​ប្រមូលបាន​នោះ​ត្រូវបាន​គេ​ខ្សឹបខ្សៀវ​ដាក់​ ត្រចៀក​គ្នា​ថា​យកទៅ​បែងចែក​ជាមួយ​ថ្នាក់លើ​។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​១៥ ខែឧសភា ឆ្នាំ​២០១៤​នេះ​សមត្ថកិច្ច​ចំរុះ​ដឹកនាំ​ដោយ​លោក សោ វុទ្ធី បានធ្វើការ​ឆែកឆេរ​លំ​នៅ​ឋាន​របស់លោក សួរ មា​រិ​ទ្ធ នៅ​ភូមិ​ឆ្នែង ឃុំ ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​សមត្ថកិច្ច​រកឃើញ​ឈើ​ប្រណីត​នាងនួន និង បេង ប្រមាណ​ជាង​១០​ម៉ែត្រគូប តាប​ឈូស​១ រណា​ខ្សែ ១ រថយន្ត​ឆ្នៃ  ១​គ្រឿង បច្ចុប្បន្ន​ជំនាញ​កំពុង​ធ្វើ​
​ការ​ជញ្ជូន​យកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា​ដើម្បី​ចាត់ការ​បន្ត​។​
​ បើតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ចូល​១៥ ខែឧសភា​នេះ អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​រូបនោះ បាន​ដក​កាំភ្លើង​ភ្ជង់​លោក ស៊ិន វណ្ណ​វុ​ឌ្ឍ​ន៍ អភិបាលស្រុក​កែវ​សីមា​ទៀតផង ដែល​ករណី​ខាងលើនេះ​កំពុងធ្វើការ​ប្តឹងផ្តល់​គ្នា​ទៅវិញទៅមក​៕
sp-15-5-2014-i
sp-15-5-2014-i

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567