Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Wednesday 7 May 2014

Try Pheap and Sreng Meng in Preah Vihear

Thursday, April 24, 2014

ទាហាន​សម្រុក​កាប់​ឈើ​ ក្នុង​តំបន់​ការពារនៅព្រះវិហារ លក់ឲ្យមេការក្រុមហ៊ុន ទ្រី ភាព

 ខាងក្រោមនេះគឺជារថយន្តដឹកឈើ និងគំនរឈើរបស់ក្រុមហ៊ុន ទ្រី ភាពនៅខេត្តព្រះវិហារក្រោមការគ្រប់គ្រងរបស់មេការឈ្មោះ ស្រ៊ាង ម៉េង


ដោយ ជាតិខ្មែរ

ក្រុមមន្រ្តីសហគមន៏ការពារព្រៃឈើប្រចាំខេត្តព្រះវិហារបានអះអាងថាក្រុមទាហានបានកំពុងកាប់
រំលំដើមឈើនៅក្នុងព្រៃ​ឈើ​ដ៏​ធំ​មួយ​ឈ្មោះព្រះ​រកានៅ​តំបន់​ប្រសព្វ​មុខ​គ្នា​នៃ​ស្រុក​ជាំក្សាន្ត ស្រុក​
ត្បែងមានជ័យ និង​ស្រុក​ឆែបក្នុងខេត្ត​ព្រះវិហារដើម្បីធ្វើ​អាជីវកម្ម​ខុស​ច្បាប់​និងលក់ឲ្យក្រុមហ៊ុន
ទ្រី​ ភាពដែលមានលោក​ស្រ៊ាង ម៉េងជាមេការចាត់ចែងការងារទូរទៅហើយកំពុងតែប្រមូលទិញឈើ
ពីកងទ័ពយ៉ាងអានាធិបតេយ្យ។
ការ​កាប់​ឈើ​យក​ទៅ​លក់​ដូរ​ខុស​ច្បាប់របស់កងទ័ព​តាមការអូសទាញរបស់មេការក្រុមហ៊ុនទ្រី ភាពឈ្មោះ ស្រ៊ាង ម៉េងនេះ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ព្រៃ​ឈើ​វិនាសហិនហោច​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​
ធ្វើឱ្យ​បាត់​បង់​ដើម​ច្បោះ​ជ័រ​ទឹក​របស់​ប្រជាពលរដ្ឋ​ជាច្រើន និង​ធ្វើ​ឱ្យ​អ្នក​ភូមិ​បាត់​បង់​ចំណូល
​ប្រចាំ​ថ្ងៃ ដែល​បាន​ពី​អនុផលព្រៃ​ឈើ​ផង​ដែរ។
ប្រភព​ពី​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​ខេត្ត​ព្រះវិហារ បាន​ឱ្យ​ដឹង​ថា ឈើ​ប្រភេទ​ធ្នង់និង​នាងនួន​នៅ​ក្នុង​តំបន់​ការពារ​ព្រៃ​ព្រះ​រកា កំពុង​ត្រូវ​ទាហាន​សម្រុក​កាប់​យក​ទៅ​ជួញ​ដូរ​ខុស​ច្បាប់​ឲ្យក្រុម​ហ៊ុន ទ្រី ភាពជាច្រើន កាល​ពី​មុន និង​ចំ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅ។
អ្នក​សម្រប​សម្រួល​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឈើ ខេត្ត​ព្រះវិហារ និង​ជា​បណ្ដាញ​ការពារ​ព្រៃ​
ព្រះ​រកា គឺ​អ្នកស្រី មិន សាមុតបាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ ទី​២៤ ខែ​មេសា ថា ពេល​បច្ចុប្បន្ន
ឈើ​ប្រភេទ​ធ្នង់ នាងនួន និង​គគីរ ដែល​នៅ​ក្នុង​តំបន់​សហគមន៍​ព្រៃ​ព្រះ​រកា​ជាច្រើន កំពុង​ទទួល
​រង​ការ​កាប់ និង​ដឹក​ជញ្ជូន​យក​ទៅ​លក់​ដូរ​ខុស​ច្បាប់​ឱ្យ​ក្រុម​ឈ្មួញរបស់ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព។
បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឈើ​ដដែល បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​រដ្ឋាភិបាលមិន​បាន​ចាត់​វិធាន​ការ​តឹងរ៉ឹង បង្ក្រាប​ការ​កាប់​ឈើ​ខុស​ច្បាប់​ទាំង​នោះ​ទេ គឺ​ឈើ​ប្រណីត​ជាច្រើនក្នុង
​តំបន់​ព្រៃ​ព្រះ​រកា អាច​នឹង​បាត់​បង់​នៅ​ពេល​ដ៏​ខ្លីដោយសារស្នាដៃលោក ស្រ៊ាង ម៉េងមេការក្រុមហ៊ុន
ទ្រី​ ភាពប្រចាំខេត្តព្រះវិហារ ។
បច្ចុប្បន្ន ព្រៃ​ព្រះ​រកា​ដែល​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ចំណុច​ប្រសព្វ​មុខ​គ្នា​នៃ​ ស្រុក​៣ គឺ​ស្រុក​ជាំក្សាន្ត ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ មាន​សហគមន៍​ចំនួន​២១ បាន​បង្កើត​ឡើង​ដើម្បី​ការពារ ក៏ប៉ុន្តែ​បើ​ទោះ
​បី​ជា​មាន​សហគមន៍​ច្រើន​ដូច​នេះ​ក៏ដោយ ក៏​ពួក​គេ​មិន​ទាន់​អាច​ទប់ស្កាត់​ការ​កាប់​ឈើ​ខុស​ច្បាប់បាន​ទាំង​ស្រុង​នៅ​ឡើយ។
នាយក​ប្រតិបត្តិ​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈឹម សាវុធ បាន​អះអាង​ថា ព្រៃ​ព្រះ​រកា គឺ​ជា​តំបន់​ព្រៃ​ឈើ​សេសសល់​ចុង​ក្រោយ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ បន្ទាប់​ពី​តំបន់​ព្រៃ​ឡង់​ក្នុង​ខេត្ត​កំពង់ធំ និង​តំបន់​ឧទ្យានជាតិ​វរជ័យ នៃ​ខេត្ត​រតនគិរី។ លោក ឈឹម សាវុធ បាន​បញ្ជាក់​ថាបច្ចុប្បន្ន​ព្រៃ​ព្រះ​រកា កំពុង​ទទួល​រង​ការ​កាប់​ពី​ទាហាន​ដែល​មិន​មាន​អ្នក​ណា​ហ៊ាន​បង្ក្រាប​ទេ។
លោក ឈឹម សាវុធ បាន​បញ្ជាក់​ថា នៅ​ខេត្ត​ព្រះវិហារ ការ​កាប់​ឈើ​ខុស​ច្បាប់​កំពុង​កើត​មាន​ស្ទើរ 
តែ​គ្រប់​ស្រុក​យ៉ាង​ អនាធិបតេយ្យ ហើយ​នៅ​ពេល​ដែល​រដ្ឋបាល​ព្រៃ​ឈើ​បង្ក្រាប​បាន​ឈើ​ប្រណីត​ប្រភេទ​ផ្សេងៗ​នោះ គឺ​មាន​តែ​ក្រុមហ៊ុន ទ្រី ភាព មួយ​ទេ​ដែល​មាន​អាជ្ញាប័ណ្ណ​ចាំទទួល​ទិញឈើ
ដែលគេចាប់បានទាំងនោះ។​ ដូច្នេះគេអាចសន្និដ្ឋានបានថាទាំងអ្នកកាប់ឈើក្នុងព្រៃ ទាំងសមត្ថ
កិច្ចអ្នកចាប់ឈើ និងអ្នកចាំទិញឈើគឺសុទ្ធតែជាមនុស្សរបស់ក្រុមហ៊ុន ទ្រី ភាពទាំងអស់៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567