Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Thursday 8 May 2014

Muondulkiri_confiscated wood


​ប៉ូលីស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បង្ក្រាប​រថយន្ត​បង្កុង​ដឹកឈើ​ប្រណីត​២​គ្រឿង​

មណ្ឌលគិរី​៖ ប៉ូលីស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បង្ក្រាប​រថយន្ត​បង្កុង​ដឹកឈើ​ប្រណីត​២​ គ្រឿង​ត្រង់ចំណុច​ភូមិ ពូ​ហ្យា​ម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី នៅ​ព្រលឹម​ថ្ងៃទី​០៨ ០៥ ២០១៤​ដឹកនាំ​ដោយ​លោ សួស ប៊ុនលី ប៉ូលីស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ប្រចាំខេត្ត​មណ្ឌលគិរី​ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​។
​តាម​ប្រភព​ព័​ត៍​មាន​ពី​ពលរដ្ឋ​បាន​រាយការណ៍​រថយន្ត​និង​ឈើ​ដែល​គេ​ បង្ក្រាបបាន​ខាងលើនេះ​ត្រូវបាន​សង្ស័យថា​កាប់បំផ្លាញ​នៅក្នុង​ដែន​អភិរក្ស​ ជី​វះ​ចំរុះ​សីមា​ហើយ​ប្រភព​ដ៏​ដែល​បាន​បន្តទៀតថា​ការចុះ​បង្ក្រាប​ខាងលើនេះ ​គេ​ពុំ​ឃើញ​មាន​វត្តមាន​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ណា​ម្នាក់​ចូលរួម​ ជាមួយ​ឡើយ​ជាពិសេស​លោក រឿង សុផាត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា​ទៅ​ឯណា​ទេ​បានជា​ពុំ​ឃើញ​ចូលរួម​នៅ ​ទី នោះ​។​
ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក រឿង សុផាត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា​មន្ត្រី​បំរើកា​រងា​នៅក្នុង​ ស្នាក់ការ​អភិរក្ស​ជី​វះ​ចំរុះ​អោយជួយ​ត្រួតពិនិត្យ​វិសាលភាព​នៅក្នុង​ដែន​ អភិរក្ស​ជី​វះ​ចំរុះ​សីមា​នេះ​ដើម្បី​ស្របតាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឬមួយ​លោក​និង​មន្ត្រី​របស់ខ្លួន​ទទួលបាន​លាភ​ សការ​:​យ៉ាងច្រើន​ក្រាស់​ក្រែ​ហើយ​ទេ​ដឹង​បានជា​បណ្តែតបណ្តោយ​អោយ​មាន​ បទល្មើស​ដូច្នោះ​កើតឡើង​។​
លោក សួស ប៊ុនលី​បានបញ្ជាក់​ប្រាប់​អ្នកយក​ព័​ត៍​មាន​យើង​ថា​ក្នុងការ​ចុះបង្ក្រាប​ ខាងលើ​សមត្ថកិច្ច​ចាប់បាន​រថយន្ត ២​គ្រឿង​និង​មនុស្ស​ចំនួន​៧​នាក់​ប៉ុន្តែ​តាម​ការស្រាវជ្រាវរ​ប់ស​ សមត្ថកិច្ច​ឃើញថា​មនុស្ស​ទាំ​៧​នាក់​ជា​កម្មករ​ស៊ីឈ្នួល​របស់​ម្ចាស់​ឈើ​ទេ​ ហើយ​ត្រូវបាន​ដោះលែង​ទៅវិញ​បន្ទាប់ពី សមត្ថកិច្ច​ធ្វើការ​សាក់សួរ​។​លោក​បាន​បន្ត​ទៀ​ថា​រថយន្ត​ដឹកឈើ​ប្រណីត​ដែល​ បង្ក្រាបបាន​ខាងលើនេះ​លោក​ពុំទាន់​ប្រាប់ថា​មាន​ប៉ុន្មាន​ដុំ​នៅឡើយ​ទេ បច្ចុប្បន្ន​រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន​នាំយកមក​ស្នងការដ្ឋាន​ ខេត្តមណ្ឌលគិរី​ហើយរ​ចាំ​ជំនាញ​បញ្ជូន​បន្តទៅ​រដ្ឋបាល​ព្រៃឈើ​៕

08km1 08km2

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567