Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Wednesday 21 May 2014

Economic Land Concession_New Joint Notice by MAFF and MOE

http://www.dap-news.com/2011-06-14-02-39-55/86916-2014-05-21-09-43-42.html

រដ្ឋមន្រ្តីកសិកម្ម និងបរិស្ថាន ពួតដៃគ្នា ពង្រឹងការគ្រប់គ្រងដី សម្បទាន សេដ្ឋកិច្ច

E-mail Print PDF
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក អ៊ុក រ៉ាប៊ុន និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ បាន បេ្តជ្ញាចិត្តរួមគ្នា ជាមួយនឹងវិធានការតឹងរឹងមួយ សម្រាប់ ការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ដែលរងការរិះ គន់យ៉ាងចាស់ដៃ ពីអង្គការសង្គមស៊ីវិល និងប្រជារាស្រ្តម្ចាស់ឆ្នោត ។
ការប្តេជ្ញាចិត្តនេះបានធ្វើឡើង នៅក្នុងប្រកាសអន្តរក្រសួង នៃក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ចុះថ្ងៃ ទី០៩ ខែឧសភា ឆ្នាំ២០១៤ និងដែលទើបផ្សព្វផ្សាយ នៅពុធនេះ ។
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹង នៅថ្ងៃពុធនេះថា ប្រកាសអន្តរក្រសួងសំដៅ ធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនដែលទទួលបាន ការអនុញ្ញាត ពីរាជរដ្ឋាភិបាល ត្រូវអនុវត្តទៅតាមគោលការណ៍ ដែលមានចែង នៅក្នុងប្រកាសពីរ ក្នុងចំណោមប្រកាសទាំងប្រាំបីប្រការ ចុះហត្ថាលេខា ដោយរដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ លោក សៅ សុភាព បន្តថា " យើងទទួលស្គាល់ថា កន្លងមកមានការខ្វះចន្លោះ លើការអនុវត្តការទទួលបានដីសម្បទាន សេដ្ឋកិច្ចពីរាជ រដ្ឋាភិបាលរបស់ក្រុមហ៊ុនមួយចំនួន អញ្ចឹងហើយបានជាយើងរៀបចំការចងក្រង ប្រកាសអន្តរក្រសួងនេះ ដើម្បីណែនាំ អំពីគោលការណ៍ និងនីតិវិធីរបស់ក្រសួង ទៅក្រុមហ៊ុនឲ្យគាត់អនុវត្តចាំបាច់"។
បើតាម លោក សៅ សុភាព រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅក្រុមហ៊ុន ចិន វៀតណាម ម៉ាឡេស៊ី សិង្ហបុរីជាដើម ៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567