Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Friday 9 May 2014

Illgeal logging and Enviromental officer corruptive at Aural Wildlife Sanctuary

ឈើ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ប្រឈម​នឹង​ការ​រលាយ​ហិនហោច​
ដោយ​ ៖ ប៉ឹម ពិន|ថ្ងៃទី 09 ឧសភា 2014 ម៉ោង 09:46:20
​ខេត្ដពោធិ៍សាត់​ ៖​ បទល្មើស​ព្រៃឈើ​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ខេត្ដ​ ពោធិ៍សាត់​ត្រូវ​គេ​រាយការណ៍​ថា​ កំពុង​ ប្រឈម​នឹង​ការ​រលាយ​ហិនហោច​ ដែល​មាន​ហានិភ័យ​ខ្ពស់​ប្រការ​នេះ​ទាមទារ​ឱ្យ​ក្រសួងបរិស្ថាន​ ក៏​ដូច​ជា​ស្ថាប័ន​ពាក់​ ព័ន្ធ​ផ្សេង​ទៀត​ប្រញាប់​ចុះ​ទៅ​អង្កេត​ ពិនិត្យ​ឱ្យ​បាន​ទាន់​ពេលវេលា​ ចៀសវាង​ ពេល​ដែល​មាន​បញ្ហា​ទៅ​ថ្ងៃក្រោយ​ចង្អុល​ មុខ​ដាក់​គ្នា​ក្នុង​អង្គប្រជុំ​ណាមួយ​ ។​
នៅ​ក្នុង​អង្គប្រជុំ​នានា​ឯ​ខេត្ដ​ ពោធិ៍​ សាត់​ថ្នាក់ដឹកនាំ​ខេត្ដ​បាន​ស្ដីបន្ទោស​ទៅ​ លើ​ស្ថាប័ន​ជំនាញ​ដូច​ជា​រដ្ឋបាល​ព្រៃឈើ​ រដ្ឋបាល​ជលផល​ដែល​បណ្ដែតបណ្ដោយ​ ឱ្យ​មាន​បទល្មើស​ព្រៃឈើ​ឬ​បទល្មើស​ នេសាទ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ។​ ប៉ុន្ដែ​សម្រាប់​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ខេត្ដពោធិ៍សាត់​ ត្រូវ​គេ​អះអាង​ថា​ មិន​ស្ថិត​ក្នុង​ដែន​ សមត្ថកិច្ច​នៃ​ការ​ទទួលខុសត្រូវ​របស់​រដ្ឋបាល​ព្រៃឈើ​ ឬ​អាជ្ញាធរ​ដែនដី​នោះ​ទេ​ ប៉ុន្ដែ​ស្ថិត​នៅ​ក្រោម​ការ​ទទួលខុសត្រូវ​ របស់​សមត្ថកិច្ច​ដែនជម្រកសត្វព្រៃ​ភ្នំ​ ឱ​រ៉ា​ល់​ ខេត្ដពោធិ៍សាត់​,​ មន្ទីរ​បរិស្ថាន​ ខេត្ដពោធិ៍សាត់​ដែល​មាន​ក្រសួងបរិស្ថាន​ជា​អាណាព្យាបាល​ ។​
ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ ជា​អ្នក​រកស៊ី​ចូល​ព្រៃ​កាប់​ឈើ​បានឱ្យ​ដឹង​ ថា​ ពេល​ដែល​ពួក​គាត់​បទេះ​ចូល​ព្រៃ​ ដោយ​មាន​តែ​រទេះ​ទទេ​មួយ​គ្រឿង​ត្រូវ​ បង់លុយ​ឱ្យ​សមត្ថកិច្ច​បរិស្ថាន​នៅ​ទីនោះ​ ជា​ទឹកប្រាក់​១៥​ម៉ឺន​រៀល​ ។​ បើ​នៅ​លើ​ រទេះ​មាន​ម៉ាស៊ីន​កាត់ឈើ​(​ត្រង់​សឺ​ន័​រ​)​ ត្រូវ​បង់ប្រាក់​ឱ្យ​មន្ដ្រី​បរិស្ថាន​ដែល​ប្រចាំ​ ការ​នៅ​ទីនោះ​១៥​ម៉ឺន​រៀល​ទៀត​ ។​ នៅ​ ពេល​ចុះ​ពី​ព្រៃ​មក​វិញ​ដែល​មាន​ដឹកឈើ​ មក​ជាមួយ​នោះ​ត្រូវ​បង់ប្រាក់​ឱ្យ​មន្ដ្រី​ បរិស្ថាន​ជា​ទឹកប្រាក់​១៥០​ដុល្លារ​ ។​
​ប្រសិនបើ​មិន​បង់ប្រាក់​ឱ្យ​ទេ​ រទេះ​ គោ​ដែល​ដឹកឈើ​នោះ​នឹង​ត្រូវ​រឹបអូស​ យក​ឈើ​ទៅ​ទុក​នៅ​កន្លែង​មន្ដ្រី​បរិស្ថាន​ នោះ​ ។​ ឈើ​ដែល​ចរាចរណ៍​ ឬ​និយាយ​ឱ្យ​ ខ្លី​ប្រសិនបើ​ប្រជាពលរដ្ឋ​ដែល​ទទួលបញ្ជា​ ពី​ឈ្មួញ​ឱ្យ​ចូល​ព្រៃ​ដើម្បី​កាប់​ឈើ​ បាន​ ឈើ​ហើយ​មិន​បង់ប្រាក់​ឱ្យ​មន្ដ្រី​បរិស្ថាន​ ដែល​ប្រចាំការ​នៅ​ទីនោះ​ទេ​ គឺ​មិន​អាច​ ចេញ​រួច​ពី​ព្រៃ​នោះ​ឡើយ​ ។​ ឈើ​ដែល​ដឹក​ តាម​រទេះ​ចេញ​តាម​ឃុំ​ឈើ​តុំ​ ឬ​ឃុំ​ ស្វាយស​ ស្រុក​ក្រគរ​ ខេត្ដពោធិ៍សាត់​។​
​ប្រភព​ពី​អ្នក​រកស៊ី​ដឹកឈើ​ប្រណីត​ ចេញពី​ព្រៃ​មក​លក់​ឱ្យ​ឈ្មួញ​នានា​បានឱ្យ​ ដឹង​ថា​ មន្ដ្រី​បរិស្ថាន​ដែល​ជំនាញ​ខាង​ ចាប់​ឈើ​យក​លុយ​ដោយ​មិន​ញញើត​ ច្បាប់​ត្រូវ​គេ​ដឹង​ថា​ មានឈ្មោះ​ ភួង​ ស្រៀវ​ ប្រធាន​ស្នាក់​ការ​ដែន​ជម្រក​សត្វ​ ភ្នំ​ឱ​រ៉ា​ល់​ ។​ វិធី​មួយទៀត​គឺ​លោក​ចាប់​ ឈើ​ទាំងឡាយ​ណា​ដែល​មិន​បង់ប្រាក់​ ដោយ​យក​ឈើ​ដែល​ល្អៗ​ទៅ​លាក់​ ហើយ​ ធ្វើ​របាយការណ៍​ឈើ​ដែល​អន់ៗ​ចុះ​ក្នុង​ បញ្ជី​ ។​ ប្រភព​រាយការណ៍​ថា​ ឈើ​មួយ​ ចំនួន​ត្រូវ​បាន​ដឹក​ចេញ​មក​ផ្ទះ​យាយ​ប៉ុន​ និង​តាម​ល់​ ស្ថិត​នៅ​ក្បែរ​ស្ពានដែក​ ក្នុង​ ស្រុក​ឱ​រ៉ា​ល់​ ខេត្ដកំពង់ស្ពឺ​ ។​ ឈើ​ទាំង​ ឡាយ​ដែល​ចាប់​បាន​ច្រើន​តែ​ធ្វើ​សកម្ម​ ភាព​នៅ​ចំណុច​អំពិល​ ស្ថិត​ក្នុង​ឃុំ​ស​ន្ទ្រែ​ ស្រុក​ភ្នំក្រវាញ​ ខេត្ដពោធិ៍សាត់​ ។​
ឆ្លើយ​តប​នឹង​ប្រភព​ព័ត៌មាន​ខាងលើ​ នេះ​លោក​ ភួង​ ស្រៀវ​ បាន​បដិសេធ​ថា​ ព័ត៌មាន​ទាំងឡាយ​ខាងលើ​នេះ​មិន​ត្រឹម​ ត្រូវ​ទេ​ ប្រសិនបើ​អ្វីៗ​ដូច​ខាងលើ​មែន​ លោក​មិន​ជិះ​ម៉ូតូ​ដូច​សព្វ​ថ្ងៃនេះ​ឡើយ​ ។​ លោក​មាន​ប្រសាសន៍​ថា​ “​គ្មាន​ទេ​បង​ អើយ​ វា​ចេះ​តែ​ថា​ បើ​បង​ចង់​ដឹង​មក​ មើល​ទើប​ដឹង​ច្បាស់​”​ ។​ លោក​បាន​បន្ថែម​ ថា​លោក​ខិតខំ​ធ្វើការ​ខ្លាំង​ណាស់​ ពិសេស​ ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​បទល្មើស​ ។​ ប៉ុន្ដែ​ វា​ពិតជា​មិន​អាច​ធ្វើ​បាន​គ្រប់​ជ្រុងជ្រោយ​ នោះ​ឡើយ​ ពីព្រោះ​តែ​ “​កម្លាំង​តិច​”​ ។​ លោក​ទទួលស្គាល់​ថា​មាន​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ដែន​របស់​ ខ្លួន​ ប៉ុន្ដែ​លំបាក​ក្នុង​ការ​បង្ក្រាប​។​
លោក​បាន​បន្ថែម​ថា​ អ្វី​ដែល​បាន​និង​ កំពុង​កើតឡើង​នៅ​ក្នុង​ដែន​សមត្ថកិច្ច​ របស់​លោក​គឺ​លំបាក​បង្ក្រាប​ណាស់​ ។​ រីឯ​ ការ​ដែល​ថា​ សមត្ថកិច្ច​របស់​លោក​យក​ ប្រាក់​ពី​ឈ្មួញ​ដឹកឈើ​នោះ​ លោក​ស្រៀវ​ និយាយ​ថា​ “​អ្នក​ដឹកឈើ​ក្រហម​ធ្វើ​ផ្ទះ​ គេ​ឱ្យ​ថ្លៃ​បាយ​ទឹក​បន្ដិចបន្ដួច​ ប៉ុន្ដែ​អ្នក​ ដឹកឈើ​ប្រណីត​គ្មាន​នរណា​គេ​ឱ្យ​យើង​ទេ​ បង​អើយ​”​ ។​
ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហ​ គម​ន៍​អះអាង​ថា​ សកម្មភាព​កាប់​បំផ្លាញ​ ព្រៃឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់​ កំពុង​តែ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ។​ មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ត្រូវ​គេ​អះអាង​ថា​ មិន​បាន​ចូល​ទៅ​ក្នុង​តំបន់​ដែន​ជម្រក​ ដែល​ស្ថិត​ក្រោម​ដែន​សមត្ថកិច្ច​របស់​ ជំនាញ​បរិស្ថាន​នោះ​ទេ​ ។​ ប៉ុន្ដែ​នៅ​ពេល​ ដែល​ឈើ​នោះ​ត្រូវ​បាន​ដឹក​ចេញពី​ក្នុង​ព្រៃ​ ចាំបាច់​ត្រូវ​តែ​បង់ប្រាក់​ឱ្យ​មន្ដ្រី​រដ្ឋបាល​ ឈើ​ជា​ចាំបាច់​ ។​
​គេ ​រំពឹង​ថា​ បញ្ហា​នេះ​ស្ថាប័ន​ជំនាញ​ ជា​ពិសេស​ក្រសួងបរិស្ថាន​នឹង​ពិនិត្យ​ បញ្ហា​ខាងលើ​ចៀសវាង​ការ​រិះគន់​ពី​ប្រជា​ ពលរដ្ឋ​ថា​ក្រសួង​មិន​បាន​យកចិត្ដ​ទុក​ ដាក់​អំពី​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​ ។​

លោក​ ប៉ាន់​ មរកត​ នាយក​ដែន​ជម្រក​ សត្វ​ភ្នំ​ឱ​រ៉ា​ល់​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ ការ​បំភ្លឺ​បាន​ទេ​ ។​ ជាមួយ​គ្នា​នេះ​ប្រធាន​ មន្ទីរ​បរិស្ថាន​ខេត្ដពោធិ៍សាត់​មិន​ឆ្លើយ​តប​ក្នុង​រឿង​នេះ​ឡើយ​ ៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567