Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Monday 12 May 2014

Rose wood case in Kg.Chhnang

លោក​វរៈសេនីយ៍ត្រី សេង ប៊ុន​តេង ត្រូវបាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​កោះហៅ ករណី​លួច​ឈើ​គ្រញូង​ចំនួន​១០ ដុំតំលៃ​រាប់ម៉ឺន​ដុល្លា

ខេត្តកំពង់ធំ ៖ យោងតាម​ប្រភព​ច្បាស់ការ ពី​អង្គភាព​ស្ថាប័ន សាលាដំបូង​តុលាការ ខេត្តកំពង់ធំ បាន​បើក សំណុំរឿង​បញ្ជីរ​ខ្មៅ ដែលមាន​ការពាក់​ព័​ន្ឋ​នឹង​លោក វរៈសេនីយ៍ត្រី សេង ប៊ុន​តេង កងរាជអាវុធហត្ថ​ខេត្ត កំពង់ធំ បាន​ឃុបឃិត​គ្នា ជាមួយ​លោក ឈៀង សុខុម មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បិទទ្វា បន្ទាយ នាំ​រថយន្តក្រុង​ដឹក​បទល្មើស ចូលក្នុង​
បន្ទាយ រួច​លួច​ឈើ​គ្រញូង​១០​ដុំ យកទៅលក់​ឲ្យ​កូន​របស់ លោក យ៉​ក ភា​រិន្ទ ដែលជា​កងរាជអាវុធហត្ថ​ផង ជា​ឈ្មួញ​ឈើ​ផង​។​ ​ប្រភព​ត្រូវបាន​បន្តថា នៅ​ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៤ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ បានចេញ​ដិ​ការកោះហៅ​លោក​វរៈសេនីយ៍ត្រី សេង ប៊ុន​តេង និង​អ្នក​ពាក់​ព័​ន្ឋ​ផ្សំគំនិត​ឃុបឃិត​ឲ្យ​ចូលមក​បំភ្លឺ ជុំវិញ​ការបិទទ្វារ​
មិនអោយ​ព្រះរាជអាជ្ញា និង​សមត្ថកិច្ច​ជំនាញ​មេព្រៃ ព្រមទាំង​អ្នក​សារពត៌មាន ចូល​ថតរូប ជា​ចំហរ ដោយមាន​ការអះអាង​ពី​លោក សេង ប៊ុន​តេង​ថា ករណី​បិទ​ទ្វាររបង និង​យក​ឈើ​គ្រញូង​លាក់ទុក មិន​ព្រម​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ​នេះ គឺ​ធ្វើតាម​បទបញ្ជា​ពី លោក ឈៀង សុខុម ។​ ​ប្រជាពលរដ្ឋ កំពុងតែ​ទទឹង​រងចាំ​មើលថា តើ​សំណុំរឿង​កងកម្លាំង និង​ជា​សមត្ថកិច្ច​
អនុវត្តន៍​ច្បាប់​រូបនេះ​ដែល​ដៃ​ម្ខាង​ជា​ចោរ ដៃ​ម្ខាង​ទៅ​បង្ក្រាប​គេ ដេញ​ប្រផាត់ ប្រ​ភិ​ញ រហូត​ក្រឡាប់​ឡាន​ស្លាប់ បាត់បង​ជីវិត​អ្នក ដ៏​ទៃ​គឺ​ដើម្បី​ផលប្រយោជន៍​ខ្លួនឯង ថែមទាំង​យក​ស្បែក​កងរាជអាវុធហត្ថ​មក ប្រកបមុខរបរ​ខុសច្បាប់​ទាំង នេះ​ស្ថាប័ន​ច្បាប់ អាច​ចាត់ការ​បានដែរ​ឬទេ ? ។​ ​ក្នុងនោះដែរ មហាជន​ទូទៅ បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ លោក​វរៈសេនីយ៍ត្រី
សេង ប៊ុន​តេង ដែល បានធ្វើ​សកម្មភាព​ព្យុះភ្លៀង បង្ករ​អ​ន្តិ​សុខ យក​រថយន្ត​បទល្មើស​មក​ជិះ បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ក៏​លោក​សៅ សុខា មេបញ្ជាការរង​កងយោធពល​ខេមរៈភូមិន្ទ និង​ជា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មិនមាន​ចំណាត់ការ ដែលជា​ហេតុ ធ្វើ​ឲ្យ​មានការ​សង្ស័យថា​។​ ​
2014-05-09_065110

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567