Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Tuesday 13 May 2014

Illegal logging in Stung Treng

កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ឃាត់​រថយន្ដ​យី​ឌុ​ប​៣​គ្រឿង​សង្ស័យ​ដឹកឈើ​ប្រណីត​លើស​ច្បាប់​
ដោយ​ ៖ សុធា|ថ្ងៃទី 13 ឧសភា 2014 ម៉ោង 16:16:28
 ខេត្ដស្ទឹងត្រែង​ ៖​ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្ដ​បាន​សហការ​ជាមួយ​ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ក្រសួងមហាផ្ទៃ​ឃាត់​រថយន្ដ​យី​ឌុ​ប​ចំនួន​៣​គ្រឿង​ដឹកឈើ​ប្រណីត​ប្រភេទ​ ធ្នង់​ចេញពី​ស្រុក​សៀម​ប៉ា​ង​ដោយ​សង្ស័យ​ថា​ ដឹក​ លើស​ច្បាប់​ដោយសារ​ត្រូវ​គ្នា​ជាមួយ​ លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សៀម​ ប៉ា​ង​ ។​ ការ​ស្ទាក់​ចាប់​ធ្វើ​ឡើង​កាលពី​ វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១៤​ នៅ​ចំណុច​ផ្លូវ​ ជាតិ​លេខ​៧A​ ស្ថិត​ក្នុងភូមិ​រា​ជានុ​កូ​ល​ សង្កាត់​-​ក្រុង​ស្ទឹង​ត្រែង​ ។​
​ប្រភព​ ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ឈើ​ ទាំងនេះ​ត្រូវ​បាន​មន្ដ្រី​បរិស្ថាន​ចាប់ពី​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វី​រៈ​ ជ័យ​ និង​បាន​ដេញ​ ថ្លៃ​នៅ​ថ្នាក់​ក្រសួង​ហើយ​បាន​វាស់វែង​ ដោយ​មន្ដ្រី​ជំនាញ​ ដឹក​ជញ្ជូន​ចេញពី​ ស្រុក​សៀម​ប៉ា​ង​ត្រូវ​បាន​គេ​សង្ស័យ​ដឹក​ លើស​ច្បាប់​អនុញ្ញាត​មក​ដល់​ចំណុច​ផ្លូវបំបែក​ទៅ​កាន់​ស្ពាន​មេគង្គ​ថ្មី​ក៏ ​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​សេដ្ឋកិច្ច​ ក្រសួងមហាផ្ទៃ​ ស្ទាក់​ ចាប់​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១៤​ ស្ថិត​ក្នុង​ ភូមិ​រា​ជានុ​កូ​ល​ សង្កាត់​-​ក្រុង​ស្ទឹង​ត្រែង​។​
​លោក​ អនុសេនីយ៍ឯក​ វ៉​ន​ សុ​គុណ​ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ក្រសួងមហាផ្ទៃ​ប្រចាំ​ខេត្ដស្ទឹងត្រែង​បានឱ្យ​ដឹង​ថា​ ការ​ចុះ​ឃាត់​រថយន្ដ​ដឹកឈើ​ លើស​ច្បាប់​អនុញ្ញាត​នោះ​ស្ថិត​ក្រោម​ ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ឯក​ ជា​ សុ​មេធី​ អគ្គស្នងការ​រង​នគរបាល​ ជាតិ​និង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ។​ លោក​បាន​ បន្ដ​ថា​ ឈើ​ប្រណីត​ទាំង​៣​រថយន្ដ​ត្រូវ​ បាន​ឈ្មោះ​ព្រំ​ផ​ន​ជា​ម្ចាស់​ឈើ​អះអាង​ថា​ ជា​ឈើ​មានច្បាប់​ដេញថ្លៃ​ពី​ថ្នាក់​ក្រសួង​ និង​មានការ​រត់ការ​តាម​ផ្លូវ​ជាមួយ​មន្ដ្រី​បរិស្ថាន​ម្នាក់​ឈ្មោះ​ វង្ស​ សុ​ន​ ហៅ​ធី​ យក​លិខិត​ អនុញ្ញាត​ចេញ​ដោយ​លោក​ លី​ គន​ នាយ​ផ្នែក​សៀម​ប៉ា​ង​បង្ហាញ​ដល់​សមត្ថកិច្ច​តាម​ដងផ្លូវ​ដែល​នៅ​ ក្នុង​លិខិត​នោះ​ បាន​បញ្ជាក់​ថា​រថយន្ដ​ ចំនួន​៣​គ្រឿង​ ទី​១-​ពាក់​ស្លាក​លេខ​កំពង់​ ចាម​ 3A-3080​ ដឹកឈើ​១៤​ម៉ែត្រគូប​ ៥៤២​ ទី​២-​ពាក់​ ស្លាក​លេខ​ភ្នំពេញ​ 3A-2737​ ដឹកឈើ​២០​ ម៉ែត្រគូប​៤២២​ ទី​៣-​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A-7755​ ដឹក​ ឈើ​១៨​ម៉ែត្រគូប​៦៨២​ សរុប​ទាំង​៣​ រថយន្ដ​មាន​ចំនួន​៥៣​ម៉ែត្រគូប​៦៤៦​ ហើយ​រថយន្ដ​ទាំង​៣​គ្រឿងក្នុង​លិខិត​អនុញ្ញាត​សុទ្ធតែ​បញ្ជាក់​ថា​ មាន​ស្លាក​ លេខ​តែ​រថយន្ដ​២​គ្រឿង​គ្មាន​ស្លាក​លេខ​នោះ​ទេ​ ។​
​រថយន្ដ​ ទាំង​៣​គ្រឿង​ក្រោយ​ពី​មានការ​ ចុះ​ត្រួតពិនិត្យ​ពី​ព្រះរាជអាជ្ញា​រង​ថា​ មាន​ ភាព​មិន​ប្រក្រតី​ត្រូវ​បាន​ចាប់​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ​ ធ្វើ​ កំណត់ហេតុ​ដោយ​មានការ​ចូលរួម​ពី​ ព្រះរាជអាជ្ញា​រង​លោក​ឧត្ដមសេនីយ៍ត្រី​ ម៉ៅ​ តារា​ ស្នងការ​នគរបាល​ខេត្ដ​ មន្ដ្រី​ រដ្ឋបាល​ព្រៃឈើ​ខេត្ដ​ដើម្បី​វាស់វែង​ចាត់​ វិធានការ​តាម​នីតិវិធី​ ។​
​ដោយឡែក​ ម្ចាស់​ឈើ​ពេល​ឃាត់​ រថយន្ដ​បាន​និយាយ​ថា​ សមត្ថកិច្ច​ឃាត់​ រថយន្ដ​ខុស​នីតិវិធី​ថា​នឹង​ប្ដឹង​ការ​រំខាន​ ដល់​ការងារ​រកស៊ី​របស់​គេ​តែ​ពេល​បញ្ជូន​ រថយន្ដ​មក​ដល់​ស្នងការ​បាត់​ម្ចាស់​ឈើ​ មិនឃើញ​មក​ចូលរួម​ធ្វើ​កំណត់ហេតុ​ នោះ​ឡើយ​ ។​
​ឈើ​ទាំង​៣ ​រថយន្ដ​ត្រូវ​បាន​គេ​ប៉ាន់​ ប្រមាណ​ថា​ អាច​លើស​ពី​ច្បាប់​អនុញ្ញាត​ មិន​ក្រោម​៥០​ម៉ែត្រគូប​នោះ​ទេ​ ។​ រីឯ​ ការ​ដាក់​លើស​បាន​បែប​នេះ​ត្រូវ​បាន​ សមត្ថកិច្ច​និយាយ​ថា​មក​ពី​មានការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​លោក​លី​ គន​ នាយ​ផ្នែក​ និង​មន្ដ្រី​ជំនាញ​ក្នុង​ខេត្ដ​ហើយ​មើលទៅ​ បានជា​រថយន្ដ​ដឹកឈើ​ខុសច្បាប់​គ្មាន​ នរណា​អើពើ​នោះ​ទេ​ ទាល់តែ​នគរបាល​ ខេត្ដ​និង​នគរបាល​ក្រសួងមហាផ្ទៃ​ចុះ​ បង្ក្រាប​ទើប​មន្ដ្រី​ជំនាញ​មក​ឱ្យ​គេ​ដាក់​ ឈ្មោះ​ថា​ខ្លួន​បាន​ចូលរួម​បង្ក្រាប​ដែរ​ ។​
​ បច្ចុប្បន្ន​រថយន្ដ​ដឹកឈើ​ប្រណីត​ទាំង​៣​គ្រឿង​ត្រូវ​បាន​រក្សា​ទុក​នៅ​ ស្នងការដ្ឋាន​ នគរបាល​ខេត្ដ​និង​វាស់វែង​រួចរាល់​ ទើប​ ប្រគល់​ឱ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ដ​ ៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567