Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Friday 9 May 2014

Oknha Srun Samnang destroyed flood forest in Kg.Cham

ឧកញ៉ា​ ស្រ៊ុ​ន​ សំណាង​ ឃុបឃិត​ជាមួយ​លោក​ ឡុ​ង​ គន​ កាយ​ដី​បំផ្លាញ​ព្រៃ​លិច​ទឹកត្រី​ពង​កូន​
ដោយ​ ៖ វណ្ណៈ|ថ្ងៃទី 09 ឧសភា 2014 ម៉ោង 14:10:33
​ ខេត្ដកំពង់ចាម​ ៖​ ឧកញ៉ា​ ស្រ៊ុ​ន​ សំណាង​ មិន​ត្រឹមតែ​ជា​ឈ្មួញ​ដែល​ប្រជាពលរដ្ឋ​រិះ​ គន់​ថា​ ធ្វើ​អាជីវកម្ម​កិន​ថ្ម​ ដាក់​រំសេវ​បំផ្ទុះ​ ប៉ះពាល់​លំនៅ​ឋាន​ទីតាំង​អគារ​រដ្ឋបាល​ របស់​មូលដ្ឋាន​ និង​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ​ ឈ្មួញ​មានឈ្មោះ​ដ៏​អាស្រូវ​ក្នុង​សង្គម​នេះ​ ថែម​ទាំង​បាន​ឃុបឃិត​គ្នា​ជាមួយនឹង​ជំនាញ​ រដ្ឋបាល​ជលផល​ប្រើប្រាស់​គ្រឿងចក្រ​កាយ​ យក​អាចម៍ដី​បំផ្លាញ​ព្រៃ​លិច​ទឹក​ ដែល​ជា​ តំបន់​អភិរក្ស​ការពារ​នៅ​ចំណុច​ស្ពាន​មាត់​ ឃ្មួ​ង​យ៉ាង​អនាធិបតេយ្យ​ ។​
​មន្ដ្រី​ ជលផល​បានឱ្យ​ដឹង​ថា​ ឧកញ៉ា​ ស្រ៊ុ​ន​ សំណាង​ បាន​ឃុបឃិត​គ្នា​ជាមួយ​លោក​ គឹ​ម​ ដា​រិ​ទ្ធ​ ហៅ​ ត្រេ​ន​ មានមុខ​ងារ​ជា​ នាយ​សង្កាត់​រដ្ឋបាល​ជលផល​ស្រុក​ត្បូងឃ្មុំ​ បាន​សុំ​ការ​អនុញ្ញាត​ពី​លោក​ ឡុ​ង​ គន​ នាយ​  អធិការដ្ឋាន​រដ្ឋបាល​ជលផល​ទន្លេមេគង្គ​ កាយ​យក​អាចម៍ដី​ រំលោភ​បំពាន​ដី​ព្រៃ​លិច​ ទឹក​ដោយ​គ្មាន​ខ្លាចញញើត​នឹង​ផ្លូវច្បាប់​ បន្ទាប់​ពី​មន្ដ្រី​ជំនាញ​ខាងលើ​នេះ​កំពុង​ងប់​ ង​ល់​នឹង​ប្រយោជន៍​ ។​
​លោក​ គង់​ ពុទ្ធា​រិ​ទ្ធ​ នាយ​ខណ្ឌ​រដ្ឋបាល​ ជលផល​ខេត្ដកំពង់ចាម​ បាន​ប្រាប់​នគរវត្ដ​ ឱ្យ​ដឹង​ថា​ ពាក់ព័ន្ធ​នឹង​ករណី​ជីក​កាយ​ដី​ បំពាន​រំលោភ​យក​យក​ដី​ព្រៃ​លិច​ទឹកជា​ ជម្រក​ត្រី​ពង​កូន​ម្ដុំ​ស្ពាន​មាត់​ឃ្មួ​ង​កន្លង​ ទៅ​ សមត្ថកិច្ច​របស់​លោក​បាន​ឃាត់​ ចាប់​គ្រឿងចក្រ​៣​គ្រឿង​ ប្រភេទ​អេ​ស្កា​ វ៉ា​ទ័​រ​២​គ្រឿង​ អា​ប៊ុល​១​គ្រឿង​ ប៉ុន្ដែ​ភ្លាមៗ​ នោះ​ បែរជា​មាន​អន្ដរាគមន៍​ពី​លោក​ ឡុ​ង​ គន​ នាយ​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ ទន្លេមេគង្គ​ ទើប​ឈាន​ដល់​ការ​ដោះ​លែង​។​  លោកនាយ​ខណ្ឌ​បន្ដ​ថា​ ក្រោយមក​មន្ដ្រី​ របស់​លោក​ក៏​ហៅ​ម្ចាស់​គ្រឿងចក្រ​មក​ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ជីក​កាយ​រំលោភ​ បំពាន​មក​លើ​តំបន់​ព្រៃ​លិច​ទឹកត្រី​ពង​ កូន​ខាងលើ​នេះ​ ។​
​អ្នកស្រុក ​ត្បូងឃ្មុំ​ បាន​រិះគន់​ថា​ ឧកញ៉ា​ ស្រ៊ុ​ន​ សំណាង​ បាន​បន្សល់​ទុក​នូវ​បញ្ហា​ ជា​ច្រើន​ក្នុង​សង្គម​មូលដ្ឋាន​ ក្នុង​នោះ​ សូ​ម្បី​តែ​អាជ្ញាធរ​ភូមិ​ ឃុំ​ ស្រុក​ទទួលស្គាល់​ថា​ បុគ្គល​រូប​នេះ​ចូល​ចិត្ដ​ប្រើ​អំណាច​ទឹក​ ប្រាក់​ ជួនកាល​មើល​ស្រាល​ដល់​សមត្ថ​ កិច្ច​មូលដ្ឋាន​ទៀត​ផង​ ។​
​ ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ក៏​ ដូច​ជា​រដ្ឋបាល​ជលផល​មាន​វិធានការ​ ទប់ស្កាត់​ពី​សកម្មភាព​របស់​ឧកញ៉ា​ ស្រ៊ុ​ន​ សំណាង​ ប្រើប្រាស់​គ្រឿងចក្រ​កាយ​ដី​តំបន់​  ព្រៃ​លិច​ទឹកត្រី​ពង​កូន​ឱ្យ​មាន​ភាព​ស្មើគ្នា​ ចំពោះ​មុខ​ច្បាប់​ កុំ​ចាត់​ទុក​ប្រជាពលរដ្ឋ​ ស្លូតត្រង់​ប្រឈម​នឹង​បញ្ហា​ធ្វើបាប​រឹត​បន្ដឹង​ ពី​ក្រុម​មន្ដ្រី​ជំនាញ​ទាំងនោះ​ គ្រាន់តែ​នាំ​ គ្នា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នោះ​ ។​
​កន្លង​ទៅ​ ឧកញ៉ា​ស្រ៊ុ​ន​ សំណាង​ ធ្លាប់​ ប្រាប់​នគរវត្ដ​តាម​ទូរស័ព្ទ​ថា​ ខ្ញុំ​មានច្បាប់​  អ្នក​ណា​ប្ដឹង​ធ្វើ​អី​ក៏​ធ្វើ​ទៅ​ ប៉ះពាល់​អ្នក​ ណា​ខ្ញុំ​មិនដឹង​ សូម​អញ្ជើញ​ទៅ​សួរ​អ្នក​ ណា​ក៏​បាន​ មិន​ខ្វល់​នឹង​អ្នក​រិះគន់​ ។​
​អាជ្ញាធរ​ សមត្ថកិច្ច​ស្រុក​ត្បូងឃ្មុំ​ រួម​ ទាំង​ខេត្ដ​ផង​ដែរ​ មិន​ត្រូវ​ទុក​ឱកាស​ឱ្យ​ ឈ្មួញ​រកស៊ី​មិន​ទៀងត្រង់​ ពុំ​បាន​គោរព​ ច្បាប់​ និង​មានគំនិត​ទុច្ចរិត​ បំពារបំពាន​ មក​លើ​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​មាន​ចេតនា​  បំផ្លាញ​តំបន់​ព្រៃ​លិច​ទឹកត្រី​ពង​កូន​យ៉ាង​ គឃ្លើន​បែប​នេះ​ គួរតែ​មាន​វិធានការ​ តាម​ផ្លូវច្បាប់​ ។​ ម្យ៉ាងវិញទៀត​ កុំឱ្យ​ទ​ង្វើ​  របស់​ជន​មួយ​ក្ដាប់​តូច​ដែល​បំពាន​ច្បាប់​ ធ្វើ​ឱ្យ​ខូច​ ប៉ះពាល់​កិត្ដិយស​របស់​ថ្នាក់​ដឹក​ នាំ​ ក៏​ដូច​ឧកញ៉ា​មួយ​ចំនួន​ទៀត​ដែល​រក​ ស៊ី​ទៀងត្រង់​ស្របច្បាប់​ ៕
ព័ត៌មានផ្សេងៗទៀត

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567