Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Monday 5 May 2014

Soy Sarith_Preab Theara_FA_Thorn Bunthy called Thy Banh_Sorn Chhoeung called Pa Ou Khong in Kratie

ស្រីក្មេង​បើក​ឡិច​ស៊ី​ស​៤៧០ ដឹកឈើ​មិន​បង់ប្រាក់​ត្រូវ​កុងត្រូលជជុះ​​តាម​ប្រ​ម៉ាញ់​ក្រឡាប់​របួសធ្ងន់​ម្នាក់​

​ខេត្តក្រចេះ​ ៖ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែឧសភា ២០១៤ លើផ្លូវ​ជាតិ​លេខ​៧ ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ ។ ​រថយន្ត​ឡិច​ស៊ី​ស​៤៧០​ដឹកឈើ ប្រណីត​មួយគ្រឿង បាន​ក្រឡាប់​ជាច្រើន​ត្រឡប់ខ ​ណៈ​ដែល​បើកបរ​ក្នុង​ល្បឿន​ដូច​ហោះ​បណ្តាល​ឲ្យ​នារី​ស្រស់ស្អាត​វ័យក្មេង​ ​អាយុ​១៩​ឆ្នាំ​ម្នា​ក់​ដែ​ល​ជា​អ្នកបើកបររងរបួស​យ៉ាងធ្ងន់ធ្ងរ​។​
 
​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះជា​តៃកុង​រថយន្ត​ដឹកឈើល្មើសច្បាប់ មានឈ្មោះ​ ញៀន លក្ខិណា អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កែង​ប្រសាទ ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ បើករថយន្ត​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2J-6143 មាន​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់ និង​គ្រញូង ពេញប្រៀប​ក្នុង​រថយន្ត​តែម្តង​ ។​
 
​សេចក្តីរាយការណ៍បានឲ្យ​ទៀត​ដឹងថា មូលហេតុ​ដោយសាររថយន្ត​ខាងលើ​ក្រឡាប់ គឺ​ដោយ​រថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង​នេះ បែក​កង់​មុខ ព្រោះ​តែ​​ខំ​បើក​គេច​ពីការ​តាម​​ប្រ​ម៉ាញ់របស់ក្រុម​សមត្ថកិច្ចដែល​ដាក់​ កុងត្រូលជជុះ ឈរជើងយ៉ាងអនាធិបតេយ្យ ដែល​បណ្តាក់​គ្នា​ដូច​ខ្យងបើករថយន្ត​ដេ​ញ​ប្រផាត់​ភីងធ្វើ​ឲ្យ​នារី​ ខាងលើខំប្រឹង​បន្ថែម​​ល្បឿន រហូតដល់រថយន្តរបស់​នាង​បែក​កង់​មុខ​ហើយ​ក្រឡាប់​ជាច្រើន​ត្រឡប់​តែម្តងទៅ​
 
គួររំលឹកថា​នៅ​ទឹកដី​ខេត្តក្រចេះ​ ចាប់ពី​ផ្លូវបំបែក​សណ្តាន់​រហូតដល់​ស្រុក​ស្នួល​ គឺមាន​កុងត្រូលជជុះ​គ្រប់​សមាសភាព​រាប់រយ​កន្លែង​កាក់​ឡាន​​ដឹ​ក​ឈើ​​យកលុយ​ សូម្បី​បងប្អូន​ប្រជា​ពល​​រដ្ឋ​ដឹកអុស​ដឹក​ធ្យូង ​គេច​មិន​ផុតពី​ការ​ជម្រិត​ទារប្រាក់​ពី​ក្រុម​ជជុះ​ទាំងនោះ​ដែរ​គឺ​កាក់​យក ​​​លុយ​ត្រង់ៗ​តែម្តង​។​ដោយឡែក​ចំពោះ​បទល្មើស​ព្រៃឈើ​វិញ​គឺ​កើតមាន​បន្ទុក​ កម្រ​ឃើញ​ ​ការបង្ក្រាប​ពី​សមត្ថកិច្ច​ទាំងនោះ​ណាស់​ជាពិសេស​ជំនាញ​រដ្ឋបាល​ព្រៃឈើ​​ដែ ​ល​មាន​លោក លោក សូ​យ សារិទ្ធ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ  និង​លោក ព្រាប សុធា​រ៉ា​ ​ប្រធាន​ផ្នែករ​ដ្ធ​បាល​ព្រៃឈើ​ខេត្តក្រចេះ​មិ​ន​ដែល​​បង្ក្រាប​ ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​​ពី​សំណាក់​ឈ្មួញ​ខិលខូច​ឈ្មោះ​ ថន ប៊ុន​ធី ហៅ​ធី​បាញ់​ និងឈ្មោះ សន ឈឿង ហៅ ប៉ា អ៊ូ​ខុង​ដែល ដឹកឈើ​ប្រណីត​ល្មើសច្បាប់​ជាច្រើន​គ្រឿង  មាន​រថយន្ត​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​ធុន​ដ្រា​លុច​ស៊ី​ស​ដឹកឈើ​ចេញពី​ តំបន់​ឃុំ​រលួស​មានជ័យ ក្នុង​ស្រុ​ក​​សំបូរ ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៧ សំដៅទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​ឆ្លងកាត់​ស្រុក​ស្នួល​ដែល​​មាន​កម្លាំង​ ជំនាញ​រដ្ឋបាល​ព្រៃឈើ​យ៉ា​ង​ត្រៀបត្រា​សមត្ថកិច្ច​ប៉ូលីស​ប្រឆាំង​បទល្មើស​ សេដ្ឋកិច្ច​ក្រសួង​និង​សមត្ថកិច្ច​តាម​ដងផ្លូវ​មិន​ខ្វល់  ធ្វើការ​ទប់ស្កាត់​នោះទេ​គឺ​ដឹក​មិន​លោះ​ថ្ងៃ​ណា​​ឡើយទាំង​ពេល​ភ្លៀង​ ខ្លាំងមាន​រន្ទះបាញ់​ឬ​ខ្យល់ព្យុះ​ក៏​លោក ធី បាញ់ និង ប៉ា អ៊ូ​ខុង នៅតែ​ធ្វើការ​ដឹកជញ្ជូន​យ៉ាង​រលូន​បំផុត​។ ហើយ​ស​ម​ត្ថ​កិ​ច្ច​​ និង​មន្ត្រី​ជំនាញ​ពេលខ្លះ​មិន​​ដែល​ហ៊ាន​ត្រួតពិនិត្យ​ឬ​ហើបមាត់​ពី​ ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឈ្មោះ​ ថន ប៊ុន​ធី ហៅ​ធី​បាញ់​និង ឈ្មោះ សន ឈឿង ហៅ ប៉ា អ៊ូ​ខុង នោះទេ​ជាពិសេស​គឺ លោក សូ​យ សារិទ្ធ​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ  និង​លោក​ព្រាប​សុធា​រា​ប្រ​ធា​ន​ផ្នែករ​ដ្ធ​បាល​ព្រៃឈើ​ខេត្តក្រចេះ​គឺ​ទី​១ ​ដោយសារតែ​លោក លោក ធី បាញ់ និង ប៉ា អ៊ូ​ខុង មាន​លុយ​បិទមាត់​សមត្ថកិច្ច​អស់ទាំងនោះ និង​ទី​២ លោក លោក ធី បាញ់ និង ប៉ា អ៊ូ​ខុង មាន​ស្បែក​ជា​យោធា​និង​មាន​ថ្នាក់លើ​របស់គាត់​ពាក់​ជួយ​ជ្រោមជ្រែង​។​ដោយឡែក ​ចំពោះ​រថយន្ត​រថយន្ត​ឡិច​ស៊ី​ស​៤៧០​ដឹកឈើ ប្រណីត​មួយគ្រឿង​ខាងលើ ប្រហែលជា​មិន​បង់លុយ​ដល់​ក្រុម​ជជុះ​នោះ​ឬ​យ៉ាងណា​បានជា បើករថយន្ត​ដេញ​ប្រផាត់​ភីង​ធ្វើអោយ​រថយន្ត​នោះ​ក្រឡាប់​ជាច្រើន​ត្រឡប់​ បណ្តាលអោយ នារី​រងគ្រោះ ជា​តៃកុង​រថយន្ត​ដឹកឈើ​ល្មើសច្បាប់ រងរបួស​យ៉ាងធ្ងន់ធ្ងរ​៕
5-5-2014 (4)

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567