Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Tuesday 20 May 2014

Sok Puthivith_President of Rice Export

លោក សុខ ពុទ្ធិវុធ ជាប់ឆ្នោតជាប្រធាន សហព័ន្ធ ស្រូវ អង្ករ កម្ពុជា

E-mail Print PDF
ភ្នំពេញ៖ លោក សុខ ពុទ្ធិវុធ អគ្គនាយកក្រុមហ៊ុនសោម៉ាគ្រុប ទទួលបានការផ្តល់សេចក្តីទុកចិត្តពីក្រុមអ្នករកស៊ីលើ វិស័យស្រូវ អង្ករ ឲ្យឡើងធ្វើជាប្រធានសហព័ន្ធស្រូវ អង្ករ កម្ពុជា ដើម្បីជួយជ្រោមជ្រែងជំរុញវិស័យស្រូវ អង្ករ ដ៏មាន សក្តានុពលនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរថែមទៀត។
ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤នេះ បានកៀងគរក្រុមអ្នករកស៊ីលើវិស័យស្រូវអង្ករជា ច្រើននាក់ ដើម្បីរៀបចំពិធីបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជា ដែលទើបតែបង្កើតឡើងកាលពី  ពេលថ្មីនេះ។ ក្នុងចំណោមបេក្ខភាពជាច្រើននាក់ លោក សុខ ពុទ្ធិវុធ ទទួលបាននូវសំឡេងគាំទ្ររហូតដល់ ១៤១ សំឡេង លើ១៩៥សំឡេង ឲ្យឡើងធ្វើជាប្រធានសហព័ន្ធ។
ការទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលុបនេះ បន្ទាប់ពីលោក សុខ ពុទ្ធិវុធ បានលើកឡើងនូវទស្សនទានល្អៗ  និងប្រកបដោយយុទ្ធសាស្រ្តក្នុងការជំរុញឲ្យវិស័យស្រូវ អង្ករ នៅកម្ពុជា កាន់តែមានភាពល្អប្រសើរ។ ជាពិសេស អាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិ កាន់តែលេចធ្លោរថែមទៀត។
សូមបញ្ជាក់ថា សហព័ន្ធស្រូវ អង្ករកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សម្រេចឲ្យបង្កើត ឡើងកាលពីពេលថ្មី កន្លងទៅនេះ ក្នុងបំណងកៀងគរក្រុមអ្នករកស៊ីស្រូវ អង្ករទាំងអស់ ឲ្យមានកិច្ចសហការជាធ្លុង មួយក្នុងការផ្លាស់ប្តូរ ទស្សនគំនិត ធ្វើយ៉ាងណាជំរុញឲ្យវិស័យស្រូវ អង្ករ ដ៏មានសក្តានុពលនៅកម្ពុជាមានភាពល្អ ប្រសើរឡើង។ ជាពិសេសការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា ក៏ជាផ្នែកពន្លឿននូវគោលនយោបាយនាំចេញអង្ករឲ្យ បាន១លានតោន នាឆ្នាំ២០១៥ផងដែរ៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567