Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Friday 2 May 2014

Ministry of rural development truck_logging in Mondulkiri

osted on
មណ្ឌលគិរី៖ ​ឈើប្រណិត​ធ្នង់​ខុសច្បាប់​ប្រមាណ​ជាង ៤០០ កំណាត់​រួមទាំង​រថយន្ត​ចំនួន ៣ គ្រឿង​ក្នុងនោះ​មាន​រថយន្តស្ទូច ១​គ្រឿង​និង​រថយន្ត​បែន​ចំនួន ២​គ្រឿង​ផងដែរ​សុទ្ធ​តែមាន​បិទ​លោ​ហ្គោ​ក្រសួង​អភិវឌ្ឍន៍​និង​ជនបទ នៅលើ​កញ្ចក់​ទៀតផង ដែល​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​នៅ​ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក កាលពីរ​ថ្ងៃទី ២៩ ០៤ ២០១៤ គេ​ពុំទាន់​ឃុំ​ញ​ចំណាត់ការ​​របស់​អ​ជ្ញា​ធ័​រ​មាន​សមត្ថកិច្ច​នៅក្នុង​ ខេត្តមណ្ឌលគិរី​រួមទាំង​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ស្រាវ​ជ្រ​វ​វ​រក​ អ្នក​ជាប់​ពាក់ព័ន្ធ​លើ​ករណី​ល្មើស​ខាងលើ​នោះ​នៅឡើយ​ទេ​។
លោក សួស ប៊ុនលី ប្រធាន​ក្រុម​ប្រតិបត្តិ កសរ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ប្រចាំខេត្ត​ មណ្ឌលគិរី​បាន​ប្រាប់​អ្នកយក​ព័​ត៍​មាន​យើង​នៅ​ព្រឹក​ថ្ងៃទី ២ ០៥ ២០១៤ នេះ​ថា ការចុះ​បង្ក្រាប​នៅ​ទីតាំង​បទល្មើស​ខាងលើ​នោះ​ដោយមាន​ការបញ្ជារ​ផ្ទាល់​ពី​ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជា សុ​មេធី អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​ដ​សេដ្ឋកិច្ច​បានដាក់​ចេញ​ នូវ​បទបញ្ជា​អោយ​បង្ក្រាប់​បទល្មើស​អោយ​ដូច​ភ្លៀងរលឹម​។​រាល់​ការអនុវត្ត​ ផែនការ​ខាងលើនេះ​ស្របតាម​យុទ្ធសាស្ត្រ​និង​បទបញ្ជារ​របស់​ប្រមុខ​ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
លោក សួស ប៊ុនលី​ប្រធាន​ក្រុម​ចុះ​ប្រតិបត្តិការ​បង្ក្រាបបាន​ប្រាប់ថា ឈើ​ជាង ៤០០ កំណាត់​រថយន្ត​៣​គ្រឿង​មាន​បិទ​ស្លាក​របស់​ក្រសួង​អភិវឌ្ឍន៍​ទាំងអស់​ ក្នុងចំណោម​រថយន្ត​៣​គ្រឿង​មាន​១​គ្រឿង​ជា​រថយន្ត​សំរាប់​ស្ទូច​ពាក់​ស្លាក​ លេខ 3B 6701 រថយន្ត​បែន​ចំនួន​២​គ្រឿង​រថយន្ត​បែន​ទី​១ ពាក់​ស្លាក​លេខ ភ្នំពេញ 3B 8888​និង​រថយន្ត​ទី​២ ពាក់​ស្លាក​លេខ 3B 9999 បច្ចុប្បន្ន​ឈើ​ខុសច្បាប់​និង​រថយន្ត​ត្រូវបាន​ប្រគល់ជូន​ផ្នែក​រដ្ឋបាល​ ព្រៃឈើ​កោះ​ញែក​ដោយឡែក​ឈើ​ជាង​៤០០​កំណាត់​នោះ​រហូតដល់​ព្រឹក​ថ្ងៃទី ២ ០៥ ២០១៤​នោះ​ជញ្ជូន​មក​រក្សាទុក​បាន​ចំនួន​៣​រថយន្ត​ហើយ រីឯ​ឈើ​នៅសល់​ជំនាញ​កំពុងធ្វើការ​ដឹកជញ្ជូន​បន្ត​។​ងាគ​មក​ស្តាប់​មតិ​របស់​ មហាជន​បាន​នឹង​កំពុង​រិះគន់​ចំៗ​ទៅលើ​ថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី​ទាំងអស់​ ថា​អាជ្ញា​ធ័​រ​មាន​សមត្ថកិច្ច​តើ​អាច​ស្រាវជ្រាវ​រកអោយឃើញ​ជ​ន​ដែល​បាន​ ប្រព្រឹត្ត​ក្នុង​រឿង​បទល្មើស​នៅក្នុង​ស្រុក​កោះ​ញែក​នោះ​ដែរឬទេ​?​ឬមួយ​ បទល្មើស​ដែលមាន​ទ្រង់ទ្រាយ​ធំ​នោះ​មាន​ត្រូវដង​ត្រូវផ្លែ​គ្នា​តាំ​ងេ​ពី​ មូលដ្ឋាន​មកដល់​ថ្នាក់​ខេត្ត​អស់ហើយ​បា​នេ​ជា​ស្ងា​ត​ឈឹង​បែបនេះ​។​
ម្យ៉ាងវិញទៀត​សូម​ជំនាញ​ជួយ​ស្រាវជ្រាវ​ពិនិត្យ​រថយន្ត​បិទ​ស្លាក​លោ​ ហ្គោ​នោះ​ទៅ​ឃើញ​ហើយ​ព្រោះ​មាន​បិទ​ស្លាក​របស់​ក្រសួង​អភិវឌ្ឍន៍​មាន​លោក យន់ សា​រោម​ប្រធាន​ប​ន្ទី​អភិវឌ្ឍន៍ជនបទ​ខេត្ត​ទេ​ទើប​ដឹង​រឿងនេះ​ច្បាស់​ព្រោះ​ គាត់​ជា​មន្ត្រី​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​រថ​យន្ត​បិទ​លោ​ហ្គោ​លើ​ រថយន្ត​នោះ​។​រីឯ​ប្រជាពលរដ្ឋ​ទូទៅ​កំពុង​នាំគ្នា​សំដែង​នូវ​ការព្រួយបារម្ភ ​យ៉ាងខ្លាំង​ចំពោះ​បទល្មើស​ព្រៃឈើ​ពេញ​នោ​ស្រុក​កោះ​ញែក​ឈ្មួញ​ជញ្ជូន​គ្រប់ ​ច្រកល្ហក​គ្រប​រូបភាព​ជំនាញ​នៅ​ស្រុក​កោះ​ញែក​មានការ​ស្ពឹក​ស្រពន់​ ខ្លាំងណាស់​ក្នុងស្រុក​កោះ​ញែក​គឺមាន​លោក ឈួន សេរី​វឌ្ឍន៍​នាយក​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក​ជា​អ្នកទទួលបន្ទុក​ផ្ទាល់​។
​ករណី​កើតមាន​បទល្មើស​គគ្រឹគ​គ្រេង​ទ្រង់ទ្រាយ​ធំៗ​បែបនេះ​តើ​លោកនាយក​ផ្នែក​រូបនេះ​ដោះសា​ជាមួយ​ថ្នាក់លើ​យ៉ាណា​៕
02m1 02m2 02m3 02m4

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567