Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Thursday 15 May 2014

Stung Treng confiscated 60 m3 timber

រកឃើញ​ឈើ​​ធ្នង់​ខុសច្បាប់ជាង ៦០ ម៉ែត្រគូប ​លួច​បន្លំ​នឹង​ឈើ​មានច្បាប់​ដេញថ្លៃ​

(ថ្ងៃទី 15 ឧសភា 2014, ម៉ោង 08:04:PM) | ដោយ: សេសាន
ក- ក+ | Print
ស្ទឹងត្រែង: សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​អម​តុលាការខេត្ត​ ស្ទឹងត្រែង ចុះ​ឃាត់​រថយន្ត​យី​ឌុប​បី​គ្រឿង កាលពី​យប់​ថ្ងៃទី​១១​ឧសភា រួច​បញ្ជូន​ទៅកាន់​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត រហូតមក​ទល់នឹង​ថ្ងៃទី​១៥ ខែឧសភា​ឆ្នាំ​២០១៤ បាន​រកឃើញថា មាន​ឈើ​លួច​ដាក់​បន្លំ​លើសពី​ច្បាប់​ដឹកជញ្ជូន​ដល់​ទៅ​ជាង ៦០ ម៉ែត្រគូប ពោលគឺ​លើសពី​ច្បាប់​កំណត់​ជាង​ពាក់កណ្តាល​។​

​សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៤​សមត្ថកិច្ច​រួមមាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ខេត្តស្ទឹងត្រែង និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​ឃាត់​រថយន្ត​យី​ឌុប​បី​គ្រឿង​ដឹកឈើ​ស្របច្បាប់​មាន​ទិសដៅ​ចេញពី​ស្រុក​ សៀម​ប៉ាង​។​

​លោក វន គុន អនុប្រធាន​ផ្នែក​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​និយាយថា រថយន្ត​ដឹកឈើ​ស្របច្បាប់​ទាំងនោះ សមត្ថកិច្ច​មានការ​សង្ស័យ​ដឹក​លើសពី​ច្បាប់​អនុញ្ញាត ទើប​សហការគ្នា​ឃាត់​ដើម្បី​ត្រួតពិនិត្យ​។ ពេល​ឃាត់​រថយន្ត​ដឹកឈើ​នោះ មាន​អ្នក​រត់ការ​ម្នាក់​ចេញមុខ​អះអាងថា ឈើ​មានច្បាប់​ដេញថ្លៃ​ត្រឹមត្រូវ មិន​ចង់ឱ្យ​សមត្ថកិច្ច​ឃាត់​រថយន្ត​ដឹកឈើ​របស់ខ្លួន​ឡើយ​។​

​លោក​លី គន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សៀម​ប៉ាង បាន​និយាយ​ឱ្យដឹងថា ឈើ​ច្បាប់​ដេញថ្លៃ​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន ៨៩ ម៉ែត្រគូប ក្នុង​ស្នាក់ការ​តំបន់​ព្រៃ​ការ​ឧទ្យាន​ជាតិ​វីរ​ជ័យ​សៀម​ប៉ាង​ ខេត្តស្ទឹងត្រែង​។ ឈ្មោះ​ព្រំ ថន បានធ្វើ​ការដឹក​ជ​ញ្ជួ​ន​តាម​រថយន្ត​បី​គ្រឿង​ជា​លើក​ទី​១ មាន​បរិមាណ ៥៣ ម៉ែត្រគូប​ឆ្ពោះទៅកាន់​តាខ្មៅ​ខេត្តកណ្តាល​។​

​លោក​ប្រធាន​ផ្នែក​ រដ្ឋបាល​ព្រៃឈើ បាន​និយាយ​បន្តទៀតថា អ្នកដេញថ្លៃ​ពិតជា​មានច្បាប់​អនុញ្ញាត​ធ្វើការ​ដឹកជញ្ជូន​ទៅកាន់​គោលដៅ​ ខាងលើ ឈើ​៥៣​ម៉ែត្រគូប​ប្រាកដ​មែន ក៏ប៉ុន្តែ​បើសិនជា​សមត្ថកិច្ច​ឃាត់​ហើយ​រកឃើញ​ដាក់​លើស ឬ​យ៉ាងណា​នោះ​ម្ចាស់​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។​

​លោក​វន គុន បាន​និយាយ​ឱ្យដឹងថា ក្រោយពី​ឃាត់​រថយន្ត​យី​ឌុប​ដឹកឈើ​បី​គ្រឿង​មានច្បាប់​អនុញ្ញាត ១៦៥ ដុំ​ស្មើ ៥៣,៦៥៦ ម៉ែត្រគូប​ទេ​។ ក៏ប៉ុន្តែ សមត្ថកិច្ច​បាន​រកឃើញ​មាន​ឈើ​លើសពី​ច្បាប់​កំណត់​រហូតដល់​ទៅ​ជាង ៦០ ម៉ែត្រគូប​។ នេះ​បានន័យថា ឈើ​សរុប​ក្នុង​រថយន្ត​បី​គ្រឿង​មាន ៣៤៨ ដុំ​ស្មើ ១២២,១១១ ម៉ែត្រគូប​។ ដាក់​លើស ១៨៣ ដុំ ស្មើ ៦៨,៤៥៥ ម៉ែត្រគូប​។ ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​រួចរាល់​ហើយ​សមត្ថកិច្ច​បា​ន​ប្រគល់​ កំណត់ហេតុ ទៅឱ្យ​ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​រថយន្ត​យី​ឌុប​ដឹកឈើ​នោះ​ជា​បន្តទៀត​។​

​លោក​សិទ្ធិ សំណាង ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង បាន​និយាយ​ឱ្យដឹងថា ក្រោយពី​សមត្ថកិច្ច​ប្រគល់​កំណត់ហេតុ​រថយន្ត​ដឹកឈើ​ទាំងបី​គ្រឿង ខាង​ជំនាញ​នឹងធ្វើ​ការផាកពិន័យ​ទៅលើ​ម្ចាស់​ឈើ​តាមច្បាប់​។ លោក​បន្ថែមថា ការប្រព្រឹត្ត​ខុសត្រូវ​តែ​អនុវត្ត​ទៅតាម​ច្បាប់​៕​ L  


    ​    ​    ​

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567