Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Friday 9 May 2014

CNC May 9


 ក្រុមអ្នកបំផ្លាញព្រៃឈើឥឡូវបំផ្លាញផ្លូវលេខ ៧ និងផ្លូវលេខ ៨ និងផ្លូវជនបទមួយចំនួនផ្សេងទៀតយ៉ាងសកម្ម។  ប្រជាពលរដ្ឋមួយរូបបានផ្ញើរូបភាពរថយន្តធំៗដឹកឈើ យ៉ាងគគ្រឹកគគ្រេងនៅលើផ្លូវជាតិ លេខ ៧ និងលេខ ៨ មក កាន់ CNC និង CTN របាយការណ៍ របស់ខ្ញុំ។ ម្ចាស់របាយការបាននិយាយថា ក្រុម
អ្នកដឹកជញ្ជូនឈើទាំងនោះ ដឹកឈើយ៉ាងព្រហើន ដោយមិនខ្លាចញញើតអាជ្ញាធរទាល់តែសោះ។ យើងខ្ញុំជាប្រជាពលរដ្ឋបានឃើញក្រុមគេកំពុងដឹកជញ្ជូនឈើពីខេត្តក្រចេះ កំពុងតែចាប់ផ្តើមបំផ្លាញ
ផ្លូវជាតិ និងផ្លូវលំមួយចំនួនក្នុងខេត្តត្បូងឃ្មុំ  កំពង់ចាម និងខេត្តព្រៃវែង។ ក្រុមដឹកឈើទាំងនោះ
ក្រៅពីបំផ្លាញព្រៃឈើហើយ  ដឹកបំផ្លាញជាតិ ដោយមន្ត្រីជញ្ជីងតាមផ្លូវជាតិទាំងនោះមិនអើពើនោះទេ
ហើយអាជ្ញាធរបែរជាអនុញ្ញាតបន្ថែមទៀត ទើបធ្វើឲ្យផ្លូវលំទាំងនេះឆាប់ខូច ហើយរូបភាពខ្ញុំថតនេះ
រួមមាននៅតាមផ្លូវជាតិលេខ ៧  លេខ ៨ ស្ថិតក្នុងស្រុក កំពង់សៀម ក្រូចឆ្មារ ត្បូងឃ្មុំ កោះសូទិន
កំពង់ចាម និងខេត្តព្រៃវែង រួមមានស្រុកកំចាយមាកញ្ច្រៀច និងស្វាយអន្ទរជាដើម។
អាស្រ័យហេតុនេះ យើងខ្ញុំជាប្រជាពលរដ្ឋសូម CNC CTN មេត្តាជួយផ្សាយផង ព្រោះថា អាជ្ញាធរ
មូលដ្ឋានមិនទទួលខុសត្រូវនោះទេ បើបណ្តោយយ៉ាងដូច្នេះ ផ្លូវជាតិនឹងឆាប់ខូច ហើយអ្នកដែល
ទទួលរងការលំបាកពិតប្រាកដគឺ ប្រជាពលរដ្ឋ៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567