Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Sunday 8 December 2013

Rosewood_2t_Siem Reap confiscated

​ខេត្តសៀមរាប៖ ឈើ​ក្រញូង​មុខ​តូចធំ​ប្រ​ម៉ាណ​៦៤៤​ដុំ​ស្មើ​និង​២៤០០​គីឡូក្រាម​ត្រូវបាន​ ប្រគល់​ឲ្យ​មេព្រៃ​ចំណែក​រថយន្ត​២​តោន​កន្លៈ​រួម​និង​អ្នក​ស៊ី​ឈ្មួ​ល​ជា​ ជនជាតិ​វៀតណាម​២​នាក់​ត្រូវបាន​បញ្ជូនទៅ​តុលាការខេត្ត​ដើម្បី​អនុវត្ត​ទៅតាម ​និតិ​វិធី​ច្បាប់​។​
​ប្រតិបត្តិ​ការបង្ក្រាប​ការដឹកជញ្ជូន​ឈើ​ក្រញូង​ដោយ​ខុសច្បាប់​នេៈ​ ធ្វើឡើង​នៅវេលា​ម៉ោង​១០​និង​១៥​នាទី​ថ្ងៃទី​០៨​ខែធ្នូ​ឆ្នាំ​២០១៣​កាលពី​ ព្រឹក​ម្សិល​ម៉ិ​ញ​ត្រង់ចំណុច​បេនឡាន​ចុង​កៅស៊ូ​ស្ថិត​ក្នុងភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​ដោយ​ក្រុម​មន្ត្រីប៉ូលិស​សេដ្ឋកិច្ច​ ក្រសួងមហាផ្ទៃ​។​
​លោក​ឡុង​សំអឿន​ប្រធាន​ផ្នែក​ភស្តុភា​ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា​ក្រោយពី​ មាន​ព័ត៌មាន​សម្ងាត់​មាន​រថយន្ត​កូរ៉េ​១​គ្រឿង​បានធ្វើ​សកម្មភាព​លួច​ដឹកឈើ​ ក្រញូង​ជាច្រើន​ដុំ​បង្កប់​ក្រោម​កា​រ៉ុង​ថ្នាំ​ប៊ៀ​កនៅ​ចំណុច​ចុង​កៅស៊ូ​ រូបលោក​បានចេញ​ប្រតិបត្តិការ​តាម​ឃាត់​ភ្លាមៗ​ក្រោយពី​មានការ​សង្ស័យ​នោះ​។​
​លោក​ឡុង​សំអឿន​បាន​បន្ថែមថា​ក្រោយពី​ធ្វើការ​ឃាត់​នូវ​រថយន្ត​ដូច​ការ​ ភិនភាគ​នោះ​កម្លាំង​របស់លោក​បាន​រើ​កា​រ៉ុង​ចេញ​នៅ​ផ្នែក​ខាងក្រោយ​ហើយក៍​ បានឃើញ​ឈើ​ក្រញូង​ដូច​ព័ត៌មាន​ផ្ដល់​ឲ្យ​ពិត​ប្រាក​ដ្ឋ​មែន​ក្នុងពេល​ភ្លាមៗ ​នោះដែរ​កម្លាំង​របស់លោក​ក៍បាន​ឃាត់​មនុស្ស​២​នាក់​ប្រគល់​ឲ្យ​ជំនាញ​។​
​មន្ត្រីប៉ូលិស​សេដ្ឋកិច្ច​ដដែល​បាន​បញ្ជាក់ថា​នៅពេល​ភ្លាមៗ​ក្រោយពី​ បានធ្វើ​ការឃាត់​នូវ​រថយន្ត​និង​អ្នក​ស៊ី​ឈ្មួ​ល​រូ​ច​នោះ​លោក​បាន​សហការ​ ជាមួយ​មេព្រៃ​បាគង​ឲ្យ​មកជួយ​នាំ​រថយន្ត​ដឹកឈើ​ក្រញូង​និង​អ្នកស៊ីឈ្នួល​ បញ្ជូនទៅ​តុលាការ​ភ្លាមៗ​ផងដែរ​។​
​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាគង​បាន​ឲ្យ​ដឹងថា​រថយន្ត​ដែល​ដឹកឈើ​ក្រញូង​នេៈ ​ម៉ាក​កូរ៉េ​២​តោន​កន្លៈ​ព័​ណស​ពាក់​ផ្លាកលេខ​ភ្នំពេញ​៣​អា​៥៧៩០​ផ្ទុក​ឈើ​ ក្រញូង​សរុប​មាន​ចំនួន​៦៤៤​ដុំ​ស្មើ​និង​២៤០០​គីឡូក្រាម​ត្រូវបាន​រក្សាទុក​ នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​ចំណែក​វត្ថុតាង​ដូចជា​រថយន្ត​និង​អ្នក​ស៊ី​ ឈ្មួ​ល​ទាំង​២​នាក់​ជា​ជនជាតិ​វៀតណាម​ទី​១​ឈ្មោះ​វៀត​ថា​ញ់​អាយុ​១៩​ឆ្នាំ​ និង​ម្នាក់ទៀត​ឈ្មោះថា​ញ់​ទី​អាយុ​២១​ឆ្នាំ​ស្នាក់នៅ​ក្រុង​សៀមរាប​ត្រូវបាន ​បញ្ជូន​ឲ្យ​ស្ថាប័ន​តុលាការ​ចាត់ការ​ទៅតាម​ច្បាប់​ព្រៃឈើ​៕
08a4 08a5 08a6

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567