Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Tuesday 17 December 2013

ឧត្តរមានជ័យ ចាប់ឈើហើយលែងវិញ

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖​ ​ការបង្ក្រាប​បទល្មើស​អនុផល​ព្រៃឈើ​នៅ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​បរាជ័យ​ទាំងស្រុង ដោយសារតែ​អ្នកប្រព្រឹត្ត​បទល្មើស​ជា​កងកម្លាំងប្រដាប់អាវុធ ហើយ​ក្រុមចម្រុះ​ដែល​ធ្វើ​សកម្មភាព​ចាប់​រថយន្ត ដឹកឈើ​គ្រញូង​នោះ​ក៏​ជា​សមត្ថកិច្ច​ប្រដាប់អាវុធ​ផងដែរ ត្រូវបាន​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ចោទប្រកាន់ថា ជា​ឆាកល្ខោន​ធ្វើឱ្យ​ល្អមើល​តែប៉ុណ្ណោះ ។​
យោងតាម​សេចក្តីរាយការណ៍​ពី​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពីពេល​ថ្មីៗ​នេះ​បានឱ្យដឹងថា កងកម្លាំង ចម្រុះ​ត្រួតពិនិត្យ​ជាតិ​ផ្ទុះ​មាន​កងកម្លាំង​ប៉ូលិស កងរាជអាវុធហត្ថ​ក្រុង​សំរោង បានធ្វើការ​ត្រួតពិនិត្យ​នៅ​ភូមិ​អូរ​ប្ញ​ស្សី សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ចាប់​រថយន្ត​ម៉ាក​ហាយ​ឡេ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ខ​.​ម ៦៧៦៨ បើកបរ​ដោយ​ឈ្មោះ រ៉ា​ន់ ម៉ាក់ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ជា​អ្នក​បើកផ្លូវ​ឱ្យ​រថយន្ត​ដឹកឈើ​គ្រញូង ម៉ាក​ហាយ​ឡេ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 2A-0991 ។​
ប្រភពព័ត៌មាន​ដដែល​បានឱ្យដឹងថា នៅពេលដែល​កងកម្លាំង​ចម្រុះ​ធ្វើ​ការឃាត់​រថយន្ត​ដឹកឈើ​គ្រញូង​ពណ៌ ទឹកប្រាក់​នោះ ម្ចាស់​រថយន្ត ម៉ាក​ហាយ​ឡេ​ន​ឌ័​រ ពណ៌​ស្ករ ដែល​បើកបរ​ដោយ​ឈ្មោះ រ៉ា​ន ម៉ាក់ ហៅ​គ្រូ​ម៉ាក់ ជា​មន្ត្រី​កងរាជអាវុធហត្ថ បាន​បើករថយន្ត​របស់ខ្លួន​បំ​បុក​របាំង​ឃាត់ឃាំង (​បា​រ៉ា​ស់​)​ដើម្បី​បើកផ្លូវ​ឱ្យ​រថយន្ត​ដឹកឈើ គ្រញូង​តែ​មិនបាន​សម្រេច​ត្រូវបាន​កងកម្លាំង​ចម្រុះ​ធ្វើការ​ឃាត់​ជាប់​ មិនឱ្យ​បើក​រុលទៅមុខ​បាន ។​
ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា នៅពេលដែល​ឃាត់​រថយន្ត​ដឹកឈើ​គ្រញូង​ជាប់​ហើយ​នោះ មន្ត្រីនគរបាល​ឈ្មោះ សត្យា រ៉ូ​មី​អូ បាន​ទៅធ្វើ​ការឆែកឆេរ​តែ​ត្រូវបាន​រារាំង​ដោយ​ប៉េអឹម​ឈ្មោះ រ៉ា​ន ម៉ាក់ ហៅ​ម៉ាក់ តែ​ត្រូវ​ក្រុមប៉ូលិស​ចាប់ខ្លួន​វាយខ្នោះ​រួច​រុញ​ចូល​រថយន្ត​ស៊ី​រ៉ែ​ន ដើម្បី​នាំខ្លួន​ទៅ​ស្នងការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​
​នៅពេលដែល​រថយន្ត​ស៊ី​រ៉ែ​ន ធ្វើដំណើរ​ទៅមុខ​នោះ​មាន​មន្ត្រី​ប៉េអឹម​មួយរូប​ឈ្មោះ សរ បណ្តូល បាន​ព្យាយាម​ធ្វើការ​ដោះលែង ប៉េអឹម​ឈ្មោះ រ៉ា​ន ម៉ាក់ នេះ​ដោយ​បើករថយន្ត​មាន​ល្បឿន​យ៉ាង​យឺត​ដើម្បីឱ្យ​ជនល្មើស​មួយរូប​នេះ លោត​ចេញពី​រថយន្ត​តែ​សកម្មភាព​នេះ​ត្រូវបាន​បរាជ័យ​ជា​លើក​ទី ២ ។​
​ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា នៅក្នុង​សកម្មភាព​បង្ក្រាប​ឈើ​គ្រញូង​មួយ​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ នេះ បាន​ផ្អើល​មនុស្ស​មួយ​ក្រុង​សំរោង តែ​ត្រូវបាន​លោក ហង្ស បូរ ស្នងការ​នគរបាល​ខេត្ត​ធ្វើការ​រឹបអូស​រថយន្ត ម៉ាក​ហាយ​ឡេ​ន​ឌ័​រទាំង​ពីរ​គ្រឿង នាំយកទៅ​ស្នងការដ្ឋាន​នគរបាល​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ។ មុន​ពេលដែល​លោកស្នងការ​ខេត្ត​នាំយក​រថយន្ត​ទាំងពីរ​ទៅ​ស្នងការដ្ឋាន​នគរបាល​ ខេត្ត​នេះ ក៏មាន​វត្តមាន​ឈ្មោះ ហេង ជា​អ្នកបើកបរ​រថយន្ត​ឱ្យ​លោក​អភិបាលខេត្ត និង​លោក សុខ ជា​ប្រធាន​ផ្នែក​ចារកម្ម​ខេត្ត​មានមុខ​នៅ​កន្លែងកើតហេតុ​នោះដែរ ។​
សេចក្តីរាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា ក្រោយពី​នាំ​រថយន្ត​ល្មើស​ទាំងពីរ​គ្រឿង នឹង​ជន​ពាក់ព័ន្ធ​ទាំងអស់​ទៅដល់​ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ សមត្ថកិច្ច​ប៉ូលិស​ជំនាញ​ពុំបាន​កសាង​សំណុំរឿង និង​យក​ភស្តុតាង ព្រមទាំង​ជនល្មើស​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នោះទេ ។ ក៏ប៉ុន្តែ​រយៈពេល​ពីរ​ម៉ោង​ក្រោយ​គឺ​នៅវេលា​ម៉ោង ១០ និង​៣៥​នាទី​យប់ ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ​២០១៣ នេះ វត្ថុតាង​នឹង​ជនល្មើស​ត្រូវបាន​លោកស្នងការ​ធ្វើការ​ដោះលែង ឱ្យមាន​សេរីភាព​រួមទាំង​ឈើ​គ្រញូង និង​រថយន្ត​ផងដែរ ៕ ដោយ ៖ និស្សិត​ខ្មែរ​
17ka4 17ka7

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567