Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Monday 23 December 2013

ឈ្មួញឈើ​វៀតណាម ចូវ វាំងហាយ


ខេត្តរតនគិរី៖ លោក លាវ ស្រេង ប្រធាន​ព្រះរាជអាជ្ញា​ខេត្តរតនគិរី ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ឆែកឆេរ លំនៅដ្ឋាន​មួយកន្លែង​លួច​ផ្ទុក​ឈើប្រណិត​ខុសច្បាប់ នៅក្នុង​ក្រុង​បាន​លុង​។​​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី រសៀល​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៣ ស្ថិត​ត្រង់ចំណុច​ភូមិ​ជ័យ​ជំ​នៈ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី ។​
ប្រភពពី​មន្ត្រីនគរបាល​ក្រុង​បាន​លុង អោយដឹងថា ម្ចាស់​លំនៅដ្ឋាន​ដែល​លួចលាក់​ផ្ទុក​ឈើប្រណិត​ខុសច្បាប់​នោះ​មានឈ្មោះ ចូ​វ វាំង​ហាយ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​វៀតណាម ហើយ​ការចុះ​បង្ក្រាប​នេះ លោក លាវ ស្រេង បានប្រគល់​តួនាទី​នេះ​អោយ​លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ចុះបង្ក្រាប​បន្ត​។ ប្រភព​ដដែល​បន្តទៀត​ថា ការចុះ​ឆែកឆេរ​នេះ បង្ក្រាបបាន​ឈើប្រណិត​ចំនួន​៦​រ៉ឺម៉ក​ម៉ូតូ ក្នុងនោះ​មាន ឈើប្រណិត​ប្រភេទ​ពក​ជាច្រើន និង​មាន​ប្រភេទ​ឈើ​សន្លឹក​ខ្លះ​ដែរ​។
ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​កន្លែងកើតហេតុ​បាន​ខ្សឹប​អោយដឹងថា ជនជាតិ​វៀតណាម​ឈ្មោះ ចូ​វ វាំង​ហាយ ដែល​លួច​ផ្ទុក​ឈើប្រណិត ដែល​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​នគរបាល​ក្រុង​បាន​លុង ដែល​ដឹកនាំ​ដោយ​លោក ព្រះរាជអាជ្ញា​ចុះបង្ក្រាប​លំនៅដ្ឋាន​លួច​ផ្ទុក​ឈើប្រណិត​ខុសច្បាប់​នេះ​បាន រកស៊ី​របរ​នេះ​យូរ​ឆ្នាំ​មកហើយ​។ គេ​បាន​ប្រមូល​ទិញ​ឈើប្រណិត​យកមក​ស្តុក​ទុក​នៅ​លំនៅដ្ឋាន​របស់គេ លុះ​ស្តុក​ទុក​បាន​ច្រើន​ទើប​លួច​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម គេ​មិនដែល​ឃើញ​ជំនាញ​ខាង​ណា​ធ្វើការ​បង្ក្រាប​ឡើយ​។​
ប្រភព​ដដែល​បន្តទៀត​ថា ជនជាតិ​វៀតណាម​ខាងលើនេះ​មិន​ត្រឹមតែ​ជា​ឈ្មួញ​រកស៊ី​ទិញ​ឈើប្រណិត​នោះទេ ពោលគឺ​គេ​ជា​ឈ្មួញ​ដែល​ល្បីល្បាញ​ខាង​ប្រមូល​ទិញ​សត្វព្រៃ​ផងដែរ​។​​ ​ប្រភព​ដដែល​បញ្ជាក់ទៀតថា ជនជាតិ​វៀតណាម​ដែល​មក​រស់នៅក្នុង​ខេត្តរតនគិរី ភាគច្រើន​ពួកគេ​តែងតែ​ប្រកប​របរ​រកស៊ី​ឈើប្រណិត និង​ទិញ​លក់ សត្វព្រៃ របរ​ទាំងនេះហើយ​ធ្វើ​ឲ​ពួកគេ ធ្វើ​មាន ធ្វើបាន ហើយ​ភាគច្រើន​ជនជាតិ​វៀតណាម​ទាំងនេះ​ច្រើនតែ​បើក​សិប្បកម្ម​កែច្នៃ​ឈើប្រណិត ​បាន​យ៉ាង​រលូន​ដោយ​សំអាងថា សិប្បកម្ម​របស់​ពួកគេ​មានច្បាប់​អនុញ្ញាតិ​។​
​​គួរបញ្ជាក់​ផងដែរ​ថា ករណី​ចុះបង្ក្រាប​ឆែកឆេរ​ទីតាំង​ផ្ទុក​ឈើប្រណិត​ខុសច្បាប់​នេះ ជា​ករណី​លើ​ទី​៤ ហើយ​ដែល​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដឹកនាំ​ដោយ​លោក ព្រះរាជអាជ្ញា​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើប្រណិត​ខុសច្បាប់​នេះ​។​
​ដោយ ហ៊ាង រ៉ាត់​
25a1 25a2 25a3

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567