Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Sunday 1 December 2013

ក្រុមហ៊ុនរ៉ែមាស ប៊ី​ស្កូ​ប្រី

​ខេត្តរតនគិរី៖ គ្រឿងចក្រ​បូម​ខ្សាច់​ដ៏​ចំឡែក​របស់​ក្រុមហ៊ុន ប៊ី​ស្កូ​ប្រី បានធ្វើអោយ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​តា​វែង និង​មជ្ឈដ្ឋាន​ទូទៅ​នៅក្នុង​ខេត្តរតនគិរី មានការ​ភ្ញាក់ផ្អើល និង​មានការ​ព្រួយ​បារ​ម្ម​ចំពោះ​ក្រុមហ៊ុន​ចិន​មួយ​នេះ ដែល​ដាក់​គ្រឿងចក្រ​បួ​ម​ខ្សាច់​មាន​លក្ខណៈ​ជា​គ្រឿងចក្រ​បូម​រ៉ៃ​ដែល​ ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ទូទៅ​សង្ស័យថា ក្រុមហ៊ុន​នេះ​មាន​អាជ្ញាប័ណ្ណ​បូម​ខ្សាច់ តែ​លួច​បន្លំ​ដាក់​គ្រឿងចក្រ​បូម​រ៉ែ​ទៅវិញ​។​
​គ្រឿងចក្រ​ដ៏​ចំឡែក​មួយ​បាន​តំឡើង​នៅក្នុង​ទន្លេ​សេសា​ន្ត ត្រង់ចំនុច​មុខ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​តា​វែង ក្នុងភូមិ​តា​វែង​លើ ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្តរតនគិរី​។ តាម​ការអះអាង​របស់​លោក​ឃឿន ជា​មេបញ្ជាការរង នៃ​កងរាជអាវុធហត្ថ ស្រុក​តា​វែង បានអោយដឹងថា គ្រឿងចក្រ​នេះ​ជា​គ្រឿងចក្រ​បូម​ខ្សាច់ របស់​ក្រុមហ៊ុន​ប៊ី​ស្កូ​ប្រី ជា​ក្រុមហ៊ុន​ចិន​។ គ្រឿងចក្រ​បូម​ខ្សាច់​នេះ​ជា​គ្រឿងចក្រ​ទំនើប​ហើយ​បែងចែក​ខ្សាច់​ជាច្រើន​ សណ្ឋាន ខ្សាច់​មាន​លក្ខណៈ​ជា​គ្រោះ​អាច​ម៌​ផ្កាយ ខ្សាច់​គ្រាប់​ធំៗ​ខ្សាច់​គ្រើម និង​ខ្សាច់​ម៉ត់​។​
​តាម​ប្រសាសន៍​លោក​មួង ប៉ាន អភិបាលស្រុក​តា​វែង​បានអោយដឹងថា លោក​ក៏​ពុំបាន​ដឹង​ដែរ អំពី​បញ្ហា​ក្រុមហ៊ុន​ខាងលើនេះ​ដាក់​គ្រឿងចក្រ ពីព្រោះ​គេ​មិនបាន​ទំនាក់ទំនង​អាជ្ញាធរ​ជាមុន​ទេ ខណៈពេល​លោក​បានឃើញ​គេ​តំឡើង​គ្រឿងចក្រ លោក​ក៏​រាយការណ៍​ទៅ​អាជ្ញាធរខេត្ត អាជ្ញាធរខេត្ត​ក៏​ចេញ​បញ្ជា​អោយធ្វើ​ការផ្អាក​ការតំឡើង​គ្រឿងចក្រ និង​សកម្មភាព​ផ្សេងៗ​ជា​បណ្តោះអាសន្ន​សិន រងចាំ​ការត្រួតពិនិត្យ​អាជ្ញាប័ណ្ណ និង​អោយ​ជំនាញ​ចុះ​ត្រួតពិនិត្យ​សំភារៈ​បច្ចេកទេស​សិន​។ លោក ហែម វ៉ាន់​ថន ប្រធាន​មន្ទីរ​ឧស្សាហកម្ម រ៉ៃ និង​ថាមពល បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នក​សារពត៌មាន​យើង​ថា ចំពោះ​ក្រុមហ៊ុន​ប៊ី​ស្កូ​ប្រី​នេះ មាន​អាជ្ញាប័ណ្ណ​ចេញពី​ក្រសួង គ្រាន់តែ​កន្លងមក​គេ​ពុំបាន​ទំនាក់ទំនង​មក​អាជ្ញាធរ​មូលដ្ឋាន​ប៉ុណ្ណោះ​។
នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៣ កន្លងទៅនេះ​ឯកឧត្តម​ប៉ាវ ហមផាន អភិបាល​នៃ​គណ​អភិបាលខេត្ត​រតនគិរី បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នកយក​ពត៌មាន​យើង​តាម​ទូរស័ព្ទ​ថា ចំពោះ​ក្រុមហ៊ុន​បូម​ខាងលើនេះ ឯកឧត្តម​នឹង​អោយ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​អោយបាន​ច្បាស់លាស់ ​តាម​អាជ្ញាប័ណ្ណ បើសិនជា​បូម​ខ្សាច់​ពិតប្រាកដ​មែន​មិន​អី​ទេ តែបើ​បូម​ខ្សាច់​បន្លំ​បូម​យក​រ៉ែ​វិញ ឯកឧត្តម​និង​បញ្ជា​អោយគេ​ចាប់​តែម្តង ដោយ​ពុំមាន​ល​ក្ខ័​ណ​ណាមួយ​នោះទេ​។
ទោះជា​យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋ​ក្នុងស្រុក​តា​វែង និង​មជ្ឈដ្ឋាន​ទូរ​ទៅក្នុង​ខេត្តរតនគិរី នៅតែមាន​ការពិចារណា និង​ព្រួយ​បារ​ម្ម​ថា ប្រទេស​កម្ពុជា​យើង​មាន​កន្លែង​បូម​ខ្សាច់​ជាច្រើន​កន្លែង​ណាស់ រហូតដល់​រាប់រយ​ឯណោះ ហើយ​ការសាងសង់​ដែល​យក​ខ្សាច់​មកពី​ការដ្ឋាន​បូម​ខ្សាច់​ទាំងនោះ សាងសង់​សំណង់​គ្រប់​ប្រភេទ ស្ទើរ​ពេញ​ប្រទេស​កម្ពុជា​ទៅហើយ ក៏ប៉ុន្តែ​គេ​ពុំដែល​ឃើញ​ម៉ាស៊ីន​បូម​ខ្សាច់ ដូច​គ្រឿងចក្រ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​មួយ​នេះ​ទេ​ហើយ​ចំណុច​ពិសេស​ទៀត​ គ្រឿងចក្រ​នោះ​បំរុង​ធ្វើ​សកម្មភាព​ចំ​តំបន់​ដែលមាន​រ៉ៃ​មាស​តែម្តង​។
​គួរបញ្ជាក់​ផងដែរ តំបន់​ដែល​គេ​ដាក់​គ្រឿងចក្រ​ខាងលើ គឺ​នៅតាម​បណ្តោយ​ក្នុង​ទន្លេ​សេសា​ន្ត ស្រុក​តា​វែង ជា​តំបន់​ដែល​ប្រជាពលរដ្ឋ​រស់នៅ និង​តែង​អាស្រ័យ​ផល​លើ​ការ​រ៉េ​ង​មាស​ដោយ​ដៃ នៅក្នុង​បាតទន្លេ ក្នុងស្រុក​តា​វែង​នេះ ជា​រៀងរាល់ឆ្នាំ​។​​ ដោយ សារ៉ាត់
25b5 25b6

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567