Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Tuesday 24 December 2013

សមត្ថកិច្ច​ចម្រុះ​ចាប់បាន​ឈើ​គ្រប់​ប្រភេទ ៤៣​ដុំ​


កំពង់ធំ៖ ឈើ​ប្រភេទ​លេខ ១ និង​លេខ ២ ព្រមទាំង​ប្រភេទ​ប្រណីត​ប្រមាណ ៤៣​ដុំ ត្រូវបាន​កងកម្លាំង​ចម្រុះ​ធ្វើការ ចាប់​រឹបអូស​បាន​ពី​ទីតាំង​បង្កប់​ទុក​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​រនាម ឃុំ​ទំរីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ កាលពី​ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ​២០១៤ កន្លងទៅនេះ ។ ចំណែកឯ​ឈ្មួញ​ម្ចាស់​ឈើ​ទាំង​នោះបាន​រត់គេចខ្លួន​បាត់ស្រមោល​នៅពេល ដែល​កងកម្លាំង​ទៅដល់​ទីនោះ ។​
ទាក់ទិន​ទៅនឹង​ការបង្ក្រាប​ចាប់​រឹបអូស​យក​ឈើ​ទាំងនោះ ត្រូវបាន​លោក គឹម ធឿន មន្ត្រីរដ្ឋបាល​ព្រៃឈើ ស្រុក​សណ្តាន់​បានឱ្យដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា ក្រោម​បទបញ្ជា​របស់លោក សៅ វ​ន្នី ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​សណ្តាន់ បាន​ដឹកនាំ​កម្លាំងចម្រុះ​មាន​មន្ត្រី​ជំនាញ និង​កងកម្លាំងប្រដាប់អាវុធ​មាន​មន្ត្រី​កង​ខេមរភូមិន្ទ ព្រមទាំង​កងរាជអាវុធហត្ថ​ស្រុក​សណ្តាន់ បានរួម​កិច្ច​សហការគ្នា​ធ្វើ​ការចាប់​រឹបអូស​ឈើ​គ្រប់​ប្រភេទ បាន​ចំនួន ៤៣ ដុំ នៅ​ចំណុច​ភូមិ​រនាម ឃុំ​ទំរីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។​
លោក គឹម ធឿន បាន​មានប្រសាសន៍​ឱ្យដឹងទៀតថា ក្រោយពី​មាន​សេចក្តីរាយការណ៍​យ៉ាងពិត​ប្រាកដ​មួយ ទៅ​លោក សៅ វ​ន្នី ជា​ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្លាម លោក​ក៏បាន​ដាក់បទបញ្ជា​ភ្លាមៗ​ផងដែរ ដោយ​ចាត់តាំង កម្លាំងចម្រុះ​ទៅដល់​ទីតាំង​លាក់​គំនរ​ឈើ​នោះ​ភ្លាមៗ​ដែរ ។ កងកម្លាំង​បាន​ចាប់​រឹបអូស​បាន​ឈើ ៤៣​ដុំ ដែលមាន​មុខកាត់​ទំហំ ៦០​សង្ទីម៉ែត្រ និង​បណ្តោយ​ចាប់ពី ៩ ទៅ ១០​ម៉ែត្រ ។ ឈើ​ទាំង ៤៣​ដុំ នោះ​ជា​ប្រភេទ​ឈើ​ប្រណីត​ឈើ​ប្រភេទ​លេខ ១ និង​លេខ ២ មានដូចជា ឈើ​នាងនួន ឈើ​កកោះ ឈើទាល និង​ឈើ​ផ្តៀក ។​

លោក គឹម ធឿន បានឱ្យដឹង​ទៀតថា នៅពេលដែល​កងកម្លាំង​ចម្រុះ​ចុះទៅ​ដល់ទី​តាំង​លាក់ទុក​គំនរ​ឈើ​នេះ សមត្ថកិច្ច​ពុំបាន​ប្រទះឃើញ​ម្ចាស់​ឈើ​នោះឡើយ ។ នៅពេលដែល​ដឹងថា កងកម្លាំង​ចម្រុះ​ទៅ​ចាប់​រឹបអូស​យក​ឈើ នោះ ម្ចាស់​ឈើ​ដែល​រកស៊ី​ពុំ​ស្របច្បាប់​នោះបាន​រត់​បាត់ស្រមោល​តែម្តង ។ ឈើ​ទាំង ៤៣​ដុំ នោះ​ត្រូវបាន​កងកម្លាំង ជំនាញ និង​សមត្ថកិច្ច​ប្រដាប់អាវុធ​ធ្វើការ​គ្រប់គ្រង​នៅ​ទីតាំង​ដដែល ដោយសារតែ​មានការ​លំបាក​ក្នុងការ​ដឹកជញ្ជូន យកទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ។​
ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងទៀតថា ទោះបីជា​នៅពេលនេះ​សមត្ថកិច្ច​ពុំបាន​ស្គាល់មុខ​ម្ចាស់​ឈើ​ទាំង ៤៣​ដុំ នោះ​មែន មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​កងយោធពល​ខេមរភូមិន្ទ និង​កងរាជអាវុធហត្ថ​ស្រុក​សណ្តាន់ និង​ធ្វើការ​ស្រាវជ្រាវ​ស្វែង​រកមុខ​ម្ចាស់​ឈើ​នេះ​ឱ្យ​ទាល់តែ​ឃើញ​ដើម្បី​ ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ដើម្បី​ធ្វើការ​ទប់ស្កាត់ ការកាប់បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់​ដែល​បង្កើន​នូវ​ភាពអនាធិបតេយ្យ​ ក្នុងការ​កាប់បំផ្លាញ​ព្រៃឈើ​ដែល​ពុំមាន ការ​អនុ​ញ្ញា​ច្បាប់​ពី​ក្រសួង​ជំនាញ ។​
លោក គឺ​ម ធឿន បាន​បន្ត​ឱ្យដឹងថា បច្ចុប្បន្ន​លោក សៅ វ​ន្នី បានដាក់​បទបញ្ជា​ឱ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅ ក្រោម​ឱវាទ​ទាំង​ខិតខំ​ស្រាវជ្រាវ និង​ធ្វើការ​ទប់ស្កាត់​ឱ្យបាន​រាល់​ការកាប់បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់ ហើយដោយ​ដាក់បទបញ្ជា​ឱ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ទាំងអស់​ខិតខំ​ធ្វើការ​ស្រាវជ្រាវ​រក​ឱ្យឃើញ​ពី​សកម្មភាព​កាប់ បំផ្លាញ​ព្រៃឈើ​ដូច​ករណី ដែល​សមត្ថកិច្ច​ចម្រុះ​បានធ្វើការ​បង្ក្រាប​នាពេល​ថ្មីៗ​នេះ​ក៏ដូចជា ការបង្ក្រាប​កន្លងមក ហើយ​អ្វីដែល​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចាប់អារម្មណ៍​នោះ គឺ​ការទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​នេះ​តែម្តង ។​
​ដោយ ៖ ស៊ីន​
24b2 24b3
ប្រភេ

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567