Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Tuesday 17 December 2013

ផ្ទះ ប្រិ​យ ច្រម ​ស្នងការរតនគិរី ជួញឈើ

​ខេត្តរតនគិរី៖ កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​សហការ​ជាមួយ និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ចុះបង្ក្រាប់​ទីតាំង​លួច​ស្តុក​ឈើប្រណិត​ ១​កន្លែង ប្រមូលបាន​ឈើ​ជាច្រើន​ម៉ែត្រគូប​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃទី​១៣-១៤​ធ្នូ ឆ្នាំ​២០១៣ ស្ថិតក្នុង​ភូមិ​ទេស​អន្លង់ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។​
ប្រភពពី​កម្លាំង​កងរាជអាវុធហត្ថ​បាន​ឲ​ដឹងថា ទីតាំង​ដែល​សមត្ថកិច្ច​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​លោក ជា សុភ័ក្ត្រ បាន​ចុះបង្ក្រាប់​នេះ ត្រូវបាន​គេ​ស្គាល់​ថា ជា​ភូមិ​គ្រិះ​លោក ប្រិ​យ ច្រម ជា​ស្នងការរង​ដែល​បាន​ជួល​ផ្ទះល្វែង​ប៉ែក​ខាងក្រោយ​ទៅអោយ​ជនជាតិ​វៀតណាម ឈ្មោះ ស៊ិន ចំណែក​ជនជាតិ​វៀតណាម​ឈ្មោះ​ស៊ិន បាន​ទីតាំង​ខាងលើ​ជួល​ពី​លោកស្នងការ​រង​ក៏​ប្រមូល​ទិញ​ឈើប្រណិត​លួចលាក់​ ទុកជា​ច្រើន​ម៉ែត្រគូប ហើយ​បន្ត​ជំនួញ​ឈើប្រណិត​នេះ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។​
ប្រភព​ខាងលើ​បាន​បញ្ជាក់ថា ដោយ​ចំនួន​ឈើប្រណិត​មាន​ចំនួន​ច្រើន​ទើប​នៅ​រសៀល​ម៉ោង​៤​និង​៣០​នាទី ថ្ងៃទី​១៣ ខែធ្នូ នេះ​ចំណាក់​ការ​នៃ​ការបង្ក្រាប់​ទីតាំង​នេះ​មិន​ត្រូវបាន​បញ្ជ​ប់​ឡើយ ដោយ​តម្រូវ​បន្ត​ឲ​មាន​កម្លាំង​សមត្ថកិច្ច​យាមកាម​ពេញ​១​យប់ រហូត​ឈាន​បន្ត​ចំណាត់ការ​បង្ក្រាប់​នៅ​ពេញ​១​ថ្ងៃ ក្នុង​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៣ នេះ​ថែមទៀត​។​
ប្រភពពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បាន​ឲ​ដឹងថា ចំនួន​ឈើ​ពិតប្រាកដ​នៅ​ពុំទាន់​ដឹង​នៅឡើយ​ទេពី​ព្រោះ​ខាង​កម្លាំង​ជំនាញ​នៅ​ បន្ត​និតិប្រតិបត្តិ​នៅ​ទីតាំង​ស្តុក​ឈើ​ល្មើ​ច្បាប់​ខាងលើ​នៅ​ព្រឹក​ថ្ងៃទី ​១៤ នេះ​បន្តទៀត​។​
មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា ចំពោះ​ជនជាតិ​វៀតណាម​ឈ្មោះ ស៊ិន និង​ជនជាតិ​វៀតណាម​មួយចំនួនទៀត​ប្រព្រឹត្ត​បទល្មើស​ខាងលើ​បាននាំគ្នា​ រត់គេចខ្លួន​បាត់​ស្រមោល​។​
តែ​ទោះយ៉ាងណា​ប្រភពពី​ប្រជាពលរដ្ឋ​លាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ខ្សឹប​ឲ​ដឹងថា ឈ្មោះ​ស៊ិន និង​បក្សពួក ជា​ជនជាតិ​វៀតណាម ដែល​បាន​ជួល​ផ្ទះ​លោក​ស្នងការរង​ដើម្បី​រកស៊ី​ជំនួញ​បទល្មើស​ឈើប្រណិត​នៅ​ ទីតាំង​នេះ គឺ​បាន​ប្រព្រឹត្តិ​ជំនួញ​ឈើប្រណិត​នេះ​រយៈពេល​កន្លះ​ឆ្នាំ​មកហើយ នៅក្នុង​ឆ្នាំ​២០១៣​នេះ តែ​កន្លងមក​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ក៏ដូចជា​មន្ត្រី​ជំនាញ​ណាមួយ​ធ្វើការ​ បង្ក្រាប់​នោះទេ តែ​នៅ​រសៀល​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៣ នេះ ស្រាប់តែ​ត្រូវបាន​សមត្ថកិច្ច​ចុះបង្ក្រាប់​ត្រូវបាន​គេ​ដាក់​ភាព​សង្ស័យថា ជនល្មើស​វៀតណាម​ក្រុម​នេះ​មិនមាន​លទ្ធភាព​ក្នុងការ​សែនព្រេន ដល់​ពួកគេ​ហើយ​មើលទៅ​។​
គួរ​បញ្ជាក់ថា ដោយនៅ​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ​២០១៣ នេះ​ចំណាក់​ការ​នៃ​ការចុះ​បង្ក្រាប់​ទីតាំង​ស្តុក​ឈើប្រណិត​របស់​ឈ្មោះ​ស៊ិន ជនជាតិ​វៀតណាម​នៅ​ចំណុច​នេះ ពុំមាន​ប្រភព​ណាមួយ​បញ្ជាក់ថា តើ​ជន​អន្តោ​ប្រវេ​ស​ឈ្មោះ​ស៊ិន នេះ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ជនល្មើស​បង្ក​លាក់ទុក​បទល្មើស​ឈើ និង​ជំនួញ​ឈើ​ខុសច្បាប់ ខាង​សមត្ថកិច្ច​ដែល​ដឹកនាំ​ដោយ​លោក ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត មាន​ចំណាត់ការ​ចំពោះ​ជននេះ​យ៉ាងម៉េច​នោះទេ​?
​គួរបញ្ជាក់​ផងដែរ​ថា ក្នុងការ​ចុះបង្ក្រាប់​បទ​ល្មើស​ខាងលើនេះ ក្រុម​អ្នក​សារពត៌មាន​យើង​មិន​ត្រូវបាន​សមត្ថកិច្ច ក៏ដូចជា​លោក​ព្រះរាជអាជ្ញារង​អនុញ្ញាតិ​អោយចូល​ថត​ផ្តិត​យក​រូបភាព​ ទាំងស្រុង​នោះទេ​ហាក់បី​ជា​មានការ​លាក់បាំង​អ្វី​ក៏​មិនដឹង​។​
​ដោយ ហ៊ាង រ៉ាត់​


14k1

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567