ខេត្តសៀមរាប៖
គេមិនដឹងថាថៅកែសណ្ឋាគារលំដាប់ផ្កាយប្រាំ ឈ្មោះ ANGKOR ERA
ដែលមានទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិខ្នារ សង្កាត់ជ្រាវ
ក្រុងសៀមរាប ខេត្តសៀមរាប រកស៊ីផ្នែកអូតែល ខាត ឬ
ចំណេញនោះទេបានជាគាត់ពង្រីកបន្ថែមមុខរបរខុសច្បាប់មួយទៀត គឺ
រកស៊ីជួញដូរឈើប្រណិតយ៉ាងសម្បើមអស្ចារ្យ
ដោយគ្មានអាជ្ញាធរមានសមត្ថកិច្ចណាហ៊ានទៅរំខាន ឬ
រារាំងមុខរបរដ៏កក់កបនេះឡើយ។
សត្វថ្ងៃឈើប្រណីតរាប់ពាន់ម៉ែត្រគីបមានប្រភេទ ធ្នង់ នាងនួន បេង ពិសេស ក្រញូង កំពុងត្រូវបានរក្សា និងស្តុកទុកផ្នែកខាងក្នុងបរិវេណអូតែលយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយមួយថ្ងៃៗ មានរថយន្តដឹកឈើប្រណិតគ្រប់ប្រភេទ សាំយ៉ុង នីសាន់ និងកូរ៉េមួយតោនកន្លះដឹកឈើចូលដូចហែរកឋិន។
តាមប្រភពព័តមានពីឈ្នួញរកស៊ីប្រចាំខេត្តសៀមរាប ដែលនិយាយក្នុងលក្ខ័ណ្ឌមិនបញ្ចេញឈ្មោះបានអោយដឹងថា សព្វថ្ងៃឈើរបស់គេបានលក់ទៅអោយថៅកែសណ្ឋាគារអេរ៉ា មានចំនួន ប្រមាណ ១ពាន់ម៉ែត្រគូប ហើយជាក់ស្តែងឈើនៅជាង ៦០០ម៉ែត្រគូបទៀត ដែលនៅជំពាក់គេ តែគេមិនខ្វល់ទេ ក្នុងការរកស៊ីឈើជាមួយសណ្ឋាគារអេរ៉ា ព្រោះថ្លៃថ្នូរណាស់ ហើយជួយលាក់ការបានខ្ពស់ទៀតផង ព្រោះនៅពេលណាមាន សមត្ថកិច្ចមកសួរនាំខាងសណ្ឋាគារគេថា ទិញឈើមានច្បាប់ ដើម្បី ផ្គត់ផ្គង់សំណង់សណ្ឋាគារ តែការពិតគឺទិញសុទ្ធតែឈើអត់ច្បាប់ដើម្បីទៅលក់យកចំណេញបន្ត ។
ប្រភពបានបន្តទៀតថា ខាងសណ្ឋាគារដែលជាអ្នកកម្មង់ទិញបានប្រាប់ថា បើលក់ឈើអោយគេកុំខ្លាចអី ព្រោះគេមានខ្សែស្រឡាយអ្នកធំ ថ្នាក់ឧបនាយកមន្ត្រី ឯណោះសូម្បីតែនៅភ្នំពេញ ក៏គេជាន់ផ្អៀងដែរ អ្នកណាមួយដែលគេមិនស្គាល់ថៅកែខារ៉ាអូខេ ស៊ូល នៅម្តុំ T85 នោះ ។ ការនិយាយបែបនោះ គឺស័ក្តសមដែរ ព្រោះគិតមើលទៅគេហ៊ានរកស៊ីបើកចំហរយ៉ាងនេះហើយមិនមានសមត្ថកិច្ចណា ហ៊ានក្អកជាមួយគេផង នោះគឺមកពីខ្លាចឥទ្ធិពលខ្សែស្រឡាយអ្នកធំហ្នឹងឯង
មួយវិញទៀត បើយើងកត់សំគាល់មើលទៅមួយថ្ងៃៗ គេឧស្សាហ៍ឃើញសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មានតាំងពីខាងមេព្រៃ ប៉ូលីសសេដ្ឋកិច្ចខេត្ត ប៉ូលីសេដ្ឋកិច្ចក្រសួង ប៉េអឹមខេត្ត ប៉េអឹមផ្ទៃប្រទេស ពិសេសមន្ត្រីសាលាខេត្តចូលទៅហាត់ប្រាណ ឬ ស្ទីមនៅក្នុងសណ្ឋាគារអេរ៉ា តែហេតុអ្វីបានជាមិនដឹងថានៅក្នុងសណ្ឋាគារមានការជួញដូរឈើប្រណីត បែបនេះទៅវិញ? គេសង្ស័យថាខាងជំនាញប្រហែលជាត្រូវថ្នាំសណ្តំរបស់ ថៅកែសណ្ឋាគារ ហើយមើលទៀត ? អ្នកយកព័ត៌មានយើងមិនអាចទំនាក់ទំនងទៅម្ចាស់សណ្ឋាគារអង្គរ អេរ៉ា ដើម្បីបំភ្លឺបញ្ហានេះនៅឡើយទេ ។ ហើយមហាជនកំពុងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចពាក់ព័ន្ធក្នុង រឿងនេះ ។ ដោយៈ ច័ន្ទ សុភាព

No comments:
Post a Comment
Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567