Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Saturday 21 December 2013

ស្តីអំពីវិនាសកម្មធនធានធម្មជាតិនៅឧិរ៉ាល់



របាយការណ៍
ស្តីអំពីវិនាសកម្មធនធានធម្មជាតិនៅឧិរ៉ាល់
ឆ្នាំ២០១៣​
ដែនជំរកសត្វព្រៃភ្នំឧិរ៉ាល់មានទំហំសរុប ២៥៣,៧៥០ ហិកតា តាមព្រះរាជក្រិត្យឆ្នាំ១៩៩៣ ចុះថ្ងៃទី០១ វិច្ឆិកា ចំណាត់ថ្នាក់តំបន់ភ្នំឧិរ៉ាល់ស្ថិតក្នុងតំបន់ការពារធនធានធម្មជាតិក្នុងចំណោម២៣តំបន់នៅទូទាំងប្រទេសកម្ពុជា។ តំបន់ឧិរ៉ាល់ត្រូវបានវិនាសហិនហោចស្ទើរទាំងស្រុង ដោយសារការផ្តល់ សម្បទានដី សេដ្ឋកិច្ចជូនក្រុមហ៊ុនកជនចំនួន២០ លើផ្ទៃដីសរុប ១៧០ ០១៦ ហិកតា  ដោយសារការកាត់ដីតំបន់ដែនជំរកសត្វព្រៃជូនប្រជាពលរដ្ឋនៅក្នុងអំឡុងពេលប្រមូលប្រជាប្រីយភាពគាំទ្រការបោះឆ្នោតដោយក្រុមយុវជនស្ម័គ្រចិត្តចុះវាស់វែងដីធ្លី ឆ្នាំ២០១២ និង២០១៣​ សរុបមានទំហំ ៦៧ ៥០៧ហិកតា ដែលបានផ្តល់ជូនប្រជាពលរដ្ឋចំនួន ២៦ ០៣៤  គ្រួសារ (តាមការបូកសរុបអានុក្រិត្យកាត់ដីដែនជំរកសត្វព្រៃប្រទានកម្មសិទ្ធិជូនប្រជាលរដ្ឋ។
ជាសរុបរួម វិនាសកម្មនៃការបាត់បង់ព្រៃនិងដីសរុបទំហំ 237 523 ha ព្រៃនៅសល់ 16 227 ha ស្មើនឹង ៦% ដែលជាតំបន់កំពូលភ្នំឧិរ៉ាល់ និងតំបន់ថ្មបាក់ដែលពិបាកក្នុងការធ្វើដំណើរទៅបាន។​  ដូចនេះ តំបន់ឧិរ៉ាល់ បានបាត់បង់៩៤% នៃព្រៃឈើនៅតំបន់ឧិរ៉ាល់ទាំងមូល។​   
មូលហេតុនៃការបាត់បង់
ការផ្តល់ដីសម្បទានដករំលើងដើមឈើទាំងឬស ដើម្បីយកដីដាំដំណាំកសិឧស្សាហកម្ម
ការផ្តល់ដីប្រទានកម្មសិទ្ធិតាមរយៈក្រុមយុវជនវាសវែងដីធ្លីរបស់នាយករដ្ឋមន្ត្រី ដើម្បីដូរនឹងការគាំទ្រគណបក្សប្រជាជនកម្ពុជានាអាណត្តិទី៥។
ការបើកដៃ និងឃុបឃិតកាប់បំផ្លាញព្រៃឈើ ដើម្បីធ្វើមានបាន របស់អ្នកភូមិនៅជុំវិញឧិរ៉ាល់ ជាថ្នូរនឹងការប្រមូលប្រាក់ពីអ្នកដឹកឈើតាមរទេះ និងក្រុមឈ្មួញឈើ។
ការប្រកបមុខរបររបស់សមត្ថកិច្ចទិញ និងដឹកឈើលក់ឲ្យក្រុមហ៊ុនធំៗ បន្ត ដូចជា ក្រុមហ៊ុន ទ្រី ភាព ជាដើម។
វត្តមានរបស់រដ្ឋបានព្រៃឈើ និងក្រុមមន្ត្រីបរិដ្ឋាន ដែលបណ្តាលឲ្យវិនាសព្រៃឈើផងដែរ។   
 More information please contact ouchleng@gmail.com

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567