Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Sunday 22 December 2013

​យិន ​ប៊ុន​ណា​រី​(​ហៅ​ញ៉​ច​)​ភរិយា​លោក​មិន​ចន្ថា​អធិការនគរបាល​ស្រុក ​ប្រាសាទបាគង​ខេត្ត សៀមរាប​ជា​ឈ្មួញ​រកស៊ី​ឈើប្រណិត​

ខេត្តសៀមរាប​៖ ស្ត្រី​យិន​ប៊ុន​ណា​រី​(​ហៅ​ញ៉​ច​)​ភរិយា​លោក​មិន​ចន្ថា​អធិការនគរបាល​ស្រុក ​ប្រាសាទបាគង​ខេត្ត សៀមរាប​ជា​ឈ្មួញ​រកស៊ី​ឈើប្រណិត​រាប់​ឆ្នាំ​មកហើយ​មិនមាន​សមត្ថកិច្ច​ណា​ ម្នាក់​ហ៊ាន​ប៉ៈ​ពាល់​ឬ​ធ្វើការបង្ក្រាប​នោះទេ ដោយ​គេ​មានការ​សង្ស័យថា​ឈ្មួញ​ឈើ​ដុះ​ស្លែ​រូបនេះ​មានអំណាច​រកស៊ី​ដឹកឈើ​ ប្រណិត​បាន​ដោយសារ​មាន​ប្ដី​ជា​មន្ត្រីប៉ូលិស ហើយ​បើ​អ្នកណា​ហ៊ាន​ចាប់​និង​ប៉ះ​ខុស​ច្បាស់​របស់គាត់ គាត់​នឹង​ប្រាប់​ប្តី គាត់​ដែលជា​អធិការ ជើង​ខ្លាំង​ប្រចាំ​ស្រុក​ប្រាសាទបាគង អោយ​ប្តឹងទៅ​តុលាការ​ថាៈ «​ពីបទ​កំហែង​យក​» ដូច្នេះ ហើយ​មិនមាន​ស្ថាប័ន​ណា​ហ៊ាន​ចាប់​ឡាន​ដឹកឈើ​ឥត​ច្បាប់​របស់គាត់​ទេ ។​
​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ប្រភេទ​បេង​.​ធ្ន​ង​.​នាងនួន​.​របស់​ ស្ត្រី​យិន​ប៊ុន​ណា​រី​(​ហៅ​ញ៉​ច​)​ដោយ​រថយន្ត​ប្រភេទ​ទូ​រិ​ស​១២​កៅអី​ព័​ណ ​ប្រ​ផេៈ​គឺ​បាន​ដឹក​ចេញពី​តំបន់​ស្រុក​គូលែន​ខេត្ត​ព្រៈ​វិហារ​ឆ្លងកាត់​ ស្រុក​ស្វាយ​លើ​ចូលមក​ក្រុង​សៀមរាប​បាន​ដោយមាន​ការបើក​ដៃ​ឃុ​ប​ខិត​គ្នារ​ជា ​ប្រ​ព័​ន្ទ​ជាមួយ​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​ដែល​ដេកចាំ​រាប់​ក្បាល​ឡាន​ យកលុយ​ដោយ​ឥិ​ត​អៀនខ្មាស់​ដោយ​មិនបាន​ធ្វើការ​បង្ក្រាប​ចំពោះ​រថយន្ត​ដឹកឈើ​ ដោយ​ល្មើសច្បាប់​នេៈ​ទេ​គឺ​ចេះ​ជំនាញ​តែមួយ​មុខ​គត់ គឺ​ចាំ​ទទួល​លុយ​ពី​ឈ្មួញ​។​
​តាម​ការពិតទៅ​ឈ្មួញ​ឈើ​ឈ្មោះ យិន ប៊ុន​ណា​រី (​ហៅ​ញ៉​ច​)​នេះ ជា​ស្ត្រី​ជើង​ខ្លាំង ព្រោះ​មាន​ប្តី​ជា​មេប៉ូលីស មានអំណាច មាន​លុយ​ជាច្រើន​សំរាប់​រត់ការ​សេវា​បង់​នៅតាម​ផ្លូវ​កុំ​ឲ្យ​មាន​ក្រុម ទីទុយ​សមត្ថកិច្ច​ជំនាញ ដេញ​ឬ​ធ្វើការ​បង្ក្រាប​ចំពោះ​សកម្ម​របស់គេ​។​
​សមត្ថកិច្ច​តូចតាច​មួយរូប លួចខ្សឹប​ប្រាប់​នគរធំ​ថា ស្ត្រី​ឈ្មោះ ញ៉​ច ដែល​ដឹកឈើ​ប្រណិត​ជា​រៀងរាល់ថ្ងៃ​នេៈ​បានក៍​ដោយសារ​គាត់​ជា​ភរិយា​ មន្ត្រីនគរបាល​ស្រុក​ប្រាសាទបាគង​ដែរ ហើយ​មិនមាន​នរណា​ហ៊ាន​ប៉ៈ​ពាល់​នូវមុខ​ជំនួញ​ដោយ​ខុសច្បាប់​នេៈ​ទេ​។​
​សម្ដេច​តេ​ជោ​ហ៊ុនសែន​ធ្លាប់បាន​ថ្លែង​ប្រមាន​ធ្ងន់ៗ​ចំពោះ​មន្ត្រី​ សមត្ថកិច្ច​ណា​ដែលមាន​ការពាក់​ព័​ន្ទ​ទៅ​និង​បទល្មើស​ព្រៃឈើ​ត្រូវ​ដកខ្លួន​ ជាបន្ទាន់​បើ​មិន​ដកខ្លួន​ទេ​និង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​ក្នុងន័យ​នេៈ ​មិនមែន​ចោទ​លោក​មិន​ចន្ថា​អធិការនគរបាល​ស្រុក​ប្រាសាទបាគង​គាត់​ទៅរក​ស៊ី​ ឈើ​នោះទេ​គឺ​ភរិយា​របស់គាត់​ទេ​ដែល បាន​ប្រលូកប្រឡាក់​រកស៊ី​ដឹកឈើ​ប្រណិត​ទាំងយប់​ទាំង​ថ្ងៃ​គ្នា​នន​ណា​ហ៊ាន​ ទៅ​ក្បែរ​។​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ ​ត្រូវបាន​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​ក៍​ដូចជា​សង្គម ​ស៊ីវិល​បាន​ចាត់ទុកថា​ជា​មន្ត្រីជាន់ខ្ពស់​ដែល​ស្អាតស្អំ​រួមជាមួយ​លោក​ឧ​ ត្ត​ម​សេនីយ​ទោ ស៊​ត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ផងដែរ​នោះ​មេត្តា​គួ​តែមាន​វិធានការ​ចំពោះ​ មន្ត្រី​ណា​ដែល​រកស៊ី​បទល្មើស​ជាសវាង​នូវ​ការ​រិៈ​គន់​ពី​សំណាក់​ ប្រជាពលរដ្ឋ ដើម្បី​កែលម្អរ​។ ជាពិសេស​ករណី​ភរិយា​លោក​អធិការនគរបាល​ស្រុក​ប្រាសាទបាគង​ដែល​រកស៊ី​បទល្មើស​ ព្រៃឈើ​យ៉ាង​ពេញបន្ទុក​នេះ​ថ្នាក់លើ​មិនត្រូវ​មើលរំលង​ចំពោះ​បាតុភាព​នេៈ គំរូ​អាក្រក់​នេះឡើយ វា​អាច​មានការ​ប៉ៈ​ពាល់​យ៉ាងខ្លាំង​ដល់​ស្ថាប​ន័​នគរបាលជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន សម្តេច តេ​ជោ ហ៊ុនសែន ជា​ប្រមុខ ដឹកនាំ
​បើទោះបីជា​មានការ​ប្រមាន​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ ការ​រឹតបណ្តឹង​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​យ៉ាងណាក្ដី​ក៍​ភរិយា​លោក​ អធិការនគរបាល​ស្រុក​ប្រាសាទបាគង​នៅតែ​ផ្គើន​ទៅ​និង​បទបញ្ជា​ថ្នាក់លើ​ដដែល​ ក្នុងការ​ដឹកជញ្ជូន​ឈើ​នៅ​ប៉ែក​ខាងកើត​នៃ​ខេត្តសៀមរាប​ចូលមក​ក្រុង​សៀមរាប​ ដាក់លក់ អណាធិបតេយ្យ យ៉ាង​ធ្ងន់​ធរ និង រោង​សិប្បកម្ម សណ្ឋាគារ​មួយចំនួន​ដែល​ត្រូវការ​ឈើប្រណិត ព្រោះ​មាន​តម្លៃថោក ជាង​ក្រុមហ៊ុន និង​ដេប៉ូ​មានច្បាប់ ។ ច័ន្ទ​សុភាព​
14k4 14k5 14k6

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567