Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Monday 7 July 2014

Sar Kheng ordered provincial authority report on illgela logging

លោក ស ខេង ឲ្យ​គ្រប់​ខេត្ត​ធ្វើ​របាយ​ការណ៍​ព្រៃ​ឈើ

ភ្នំពេញៈ លោក ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី និង​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​ស្នើ​ឲ្យ​គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាល រាជធានី-ខេត្ត ធ្វើ​របាយ​ការណ៍​អំពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ឲ្យ​បាន​មុន​ថ្ងៃ ទី២០ ខែ​កក្កដា ដើម្បី​មាន​មូលដ្ឋាន​ធ្វើ​សេចក្តី​រាយ​ការណ៍​ជូន​ប្រមុខ​រដ្ឋាភិបាល​អំពី​ វិធានការណ៍​ការពារ​ធន​ធាន​ព្រៃ​ឈើ ជលផល និង​តំបន់​ការពារ​ធនធាន​ធម្មជាតិ។
យោង​ទៅ​តាម​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង កាល​ពី​ថ្ងៃ ទី៤ ខែ​កក្កដា បាន​ឲ្យ​ដឹង​ថា ជម្រាប​ឯកឧត្តម​អភិបាល និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល រាជធានី ខេត្ត មេត្តា​ជ្រាប​ថា ដើម្បី​មាន​មូលដ្ឋាន​ធ្វើ​សេចក្តី​រាយ​ការណ៍​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល​ អំពី​វិធានការ​ការពារ​ធន​ធាន​ព្រៃ​ឈើ ជលផល និង​តំបន់​ការ​ពារ​ធនធាន​ធម្មជាតិ​នានា ក្រសួង​មហាផ្ទៃ ស្នើ​ឯកឧត្តម​រៀប​ចំ​របាយ​ការណ៍ ជា​លាយ​លក្ខណ៍​អក្សរ​អំពី​ការ​អនុវត្ត​អនុក្រឹត្យ អំពី​ការ​បង្ការ ទប់​ស្កាត់ បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ជលផល និង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​នានា។
នៅ​ក្នុង​លិខិត​នោះ​ឲ្យ​ដឹង​ថា៖ «វាយតម្លៃ​អំពី​សកម្មភាព​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ បទ​ល្មើស​ជល​ផល ក្នុង​ទូទាំង​ខេត្ត​និង​តំបន់​ដែល​កំពុង​មាន​សកម្មភាព។ ខេត្ត​ដែល​មាន​ច្រក​ទ្វារ​ព្រំដែន និង​ច្រក​របៀង ស្នើ​រាយការណ៍​អំពី​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ទាំង​ស្រប​ច្បាប់​និង​មិន​ស្រប​ ច្បាប់ ព្រម​ទាំង​វិធាន​ការ​របស់​អាជ្ញាធរ»។
នៅ​ក្នុង​លិខិត​ថា រាយការណ៍​ចំនួន​ដេប៉ូ​ទិញ លក់​ឈើ និង​សិប្បកម្ម​កែច្នៃ​ឈើ​ដែល​មាន​ច្បាប់​និង​គ្មាន​ច្បាប់ វិធាន​ការ​គ្រប់​គ្រង​របស់​អាជ្ញាធរ​និង​អនុសាសន៍ សំណូមពរ​នានា​ពាក់​ព័ន្ធ​វិធាន​ការ​ការពារ​ធន​ធាន​ព្រៃ​ឈើ ជលផល​និង​តំបន់​ការពារ​ធម្មជាតិ​នានា និង​បញ្ហា​ប្រឈម​ក្នុង​ការ​បង្ការ​ទប់​ស្កាត់ បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ។
នៅ​ក្នុង​លិខិត​នោះ​ឲ្យ​ដឹង​ទៀត​ថា៖ «របាយ​ការណ៍​នេះ​ត្រូវ​ប្រជុំ​ឆ្លង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត​សាម៉ី និង​ត្រូវ​ផ្ញើ​មក​ដល់​ក្រសួង​មហាផ្ទៃ ឲ្យ​បាន​មុន​ថ្ងៃ ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៤»។
កាល​ពី​ថ្ងៃ ទី២៤ ខែ​មេសា ឆ្នាំ​២០១៤ ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី បាន​ចេញ ស.ជ.ណ ស្តី​ពី​ករណី​សំណើ​សុំ​គោល​ការណ៍​លើ​វិធាន​ការ​នានា ដើម្បី​លើក​កម្ពស់​ការ​គ្រប់​គ្រង​ការ​ប្រើ​ប្រាស់​និង​ការ​អភិរក្ស​ធនធាន​ ព្រៃ​ឈើ ជលផល និង​តំបន់​ការពារ​ធម្មជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​និរន្តរភាព។
លោក ឈឹម សាវុធ នាយក​ប្រតិបត្តិ​អង្គការ​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​បាន​ថ្លែង​ឲ្យ​ ដឹង​ថា អ្វី​ដែល​ក្រសួង​ធ្វើ​នោះ​គឺជា​រឿង​ដដែលៗ​គ្មាន​អ្វី​ដែល​ថ្មី​និង​ប្លែក​ នោះ​ទេ ពី​ព្រោះ​ក្រសួង​គ្រាន់​តែ​ចង់​បង្ហាញ​ទៅ​សាធារណៈ​ជន​ឲ្យ​ដឹង​ថា ក្រសួង​ក៏​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដែរ។
លោក​ថា៖ «ប្រសិន​បើ​រដ្ឋាភិបាល​ចង់​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ពិត​ប្រាកដ​មែន​នោះ ​វា​មិន​ពិបាក​ទេ ពីព្រោះ​បទ​ល្មើស​ព្រៃ​ឈើ​ដឹក​ទាំង​ឡាន​ធំៗ​មិន​មាន​ការ​លាក់​បាំង​ដូច​ គ្រឿង​ញៀន​នោះ​ទេ ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​មិន​ហាន​ធ្វើ​ដោយ​សារ​តែ​អ្នក​ដែល​រក​ស៊ី​ឈើ​នោះ​ មាន​ឋានៈ​ធំ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល»។
លោក​ថ្លែង​ថា ចំពោះ​ក្រសួង​មហាផ្ទៃ​នេះ​លោក​បាន​ធ្វើ​របាយ​ការណ៍​ដាក់​ជូន​ម្តង​រួច​ទៅ​ ហើយ​ដោយ​ប្រាប់​ទាំង​ឈ្មោះ​និង​ទី​តាំង​ប្រព្រឹត្ត​បទ​ល្មើស​ប៉ុន្តែ​បាន​ ត្រឹម​ឆ្លើយ​បំភ្លឺ​វិញ​ថា ឈើ​ទាំង​អស់​ដែល​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ដឹក​នោះ​គឺ​ជា​ឈើ​ស្រប​ច្បាប់​ដែល​បាន​ទិញ​ពី​រដ្ឋាបាល​ព្រៃ​ឈើ។
ឆេង គឹមស៊ុន ប្រតិភូ​រាជ​រដ្ឋាភិបាល ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ ពុំ​អាច​ទំនាក់​ទំនង​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។
យោង​ទៅ​តាម​របាយ​ការណ៍​បូក​សរុប​ការងារ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ប្រចាំ ឆ្នាំ ២០១២-២០១៣ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល ៥​ឆ្នាំ ចាប់​តាំង​ពី ឆ្នាំ​២០០៨ ដល់ ឆ្នាំ​២០១២ រដ្ឋបាល​ព្រៃ​ឈើ​បាន​ដាំ​ឈើ​ឡើង​វិញ​ចំនួន​សរុប​ចំនួន ៨០ ៦៩៣ ហិកតា ដើម្បី​បង្កើន​គម្រប​ព្រៃ​ឈើ​លើ​ផ្ទៃ​ដី​រេច​រឹល​និង​ស្តារ​ព្រៃ​ឈើ​ឡើង​វិញ ស្រប​ពេល​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ព្រៃ​របស់ ប្រទេស​កម្ពុជា បាន​ធ្លាក់​ចុះ​ពី​ប្រហែល ៧២ ភាគ​រយ​នៃ​ផ្ទៃ​ប្រទេស ក្នុង ឆ្នាំ​១៩៧៣ មក​នៅ​ត្រឹម​តែ​ប្រហែល ៤៦ ភាគរយ​ប៉ុណ្ណោះ ក្នុង ឆ្នាំ​២០១៣៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567