Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Thursday 24 July 2014

Blood Sugar

រដ្ឋ​មន្ត្រី​បរិស្ថាន​៖ បើ​អឺរ៉ុប ឈប់​ទិញ​ស្ករអំពៅ​ពី​កម្ពុជា ប្រៀបដូចជា ផ្តាច់​មុខរបរ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​កម្ពុជា​

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ទើប​ឡើង​ថ្មី លោក សាយ សំ​អាល់ ដែល​មាន​វ័យក្មេង បាន​ការពារ​ចំពោះ​បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល បាន​ផ្តល់ឲ្យ​ក្រុមហ៊ុន​ឯកជន សម្រាប់​ដាំ​អំពៅ ធ្វើ​ស្ករស​។ ប៉ុន្តែ​ដី​សម្បទាន​នោះ បាន​បង្ក​ឲ្យមាន​ជម្លោះ​ដីធ្លី ជាមួយ​ប្រជាពលរដ្ឋ ពិសេស​នៅ​កោះកុង និង​នៅ​ខេត្ត​កំពង់ស្ពឺ​។​
​ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ បានបញ្ជាក់​ថា “​ខ្ញុំ​បាន​ជួប​ជាមួយ​អង្គទូត​មួយចំនួន នៅពេល​ដែល​គាត់​ហៅ​អំពៅ ជា​អំពៅ​ឈាម​។ ជាការ​បំផ្លាញ​ចោល​មួយ​នូវ​ឧស្សាហកម្ម​មួយ​។ ប្រជាជន​នៅ​ឱ​រ៉ាល់​នៅ​ខែ​ឧសភា បាន​ទៅ​ឡើង​កាប់​ឈើ ជា​ទំ​លៀម​ទំលាប់​របស់​ពួកគាត់​។ ពេល​មាន​ឧស្សាហកម្ម​អំពៅ​នេះ​ដើរ បងប្អូន​ទាំងអស់​នោះ អាចមករ​ការងារ​ធ្វើបាន ជាមួយនឹង​ចំការ​អំពៅ ជាមួយ​នឹង​រោងចក្រ​អំពៅ និង​ធ្វើ​ពាណិជ្ជកម្ម​លើ​ស្ករ​អំពៅ​”​។
say-samal_cen1
​លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ បន្តថា “​យើង​ត្រូវ​ជម្នះ​ថា ឧស្សាហកម្ម​ណា​ដែល​ជួយរ​ការងារ​ផ្តល់​ការងារ​ឲ្យ​ប្រជាជន​យើង​ធ្វើ ជួយ​ដល់​សេដ្ឋកិច្ច​ប្រទេស​យើង យើង​ត្រូវតែ​ជម្នះ​ការពារ​ឲ្យបាន​។ ប្រសិនបើ​បំផ្លាញចោល​ឧស្សាហកម្ម​អំពៅ​នេះ​ចោល ប្រជាជន​ប្រមាណ​ពាន់​នាក់​នោះ​ទៅ​រក​ការងារ​ឯ​ណា​បាន​ធ្វើ ហើយ​ខឿន​ឧស្សាហកម្ម​មួយ​ត្រូវ​បំផ្លាញ​ចោល​ដោយសារ​រឿង​នយោបាយ យើង​ត្រូវ​គិត​យ៉ាង​ម៉េច​។ យើង​ដឹង​ហើយ​នៅ​ចំការ​អំពៅ​មានទំនាស់ ប៉ុន្តែ​យើង​អង្គុយ​ទល់មុខ​គ្នា​ចរចា​គ្នា ចាំបាច់​អី​បំផ្លាញ​ឧស្សាហកម្ម​អំពៅ​ដែល​យើង​ទើប​តែ​ចាប់​កកើតឡើង​”​។​
​ការលើកឡើង​របស់​លោក​រដ្ឋមន្ត្រី​ដូច្នេះ បាន​ធ្វើឡើង ខណៈពេល​ប្រជាពលរដ្ឋ​មួយចំនួន នៅ​ឃុំ​ជីខ​លើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ កើត​មាន​បញ្ហា​ដីធ្លី យូរ​ឆ្នាំ​មក ជាមួយនឹង​ក្រុមហ៊ុន​ឯកជន ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច ពី​រដ្ឋាភិបាល សម្រាប់​ដាំ​អំពៅ ធ្វើ​ស្ករស​។
​ករណី​ជម្លោះ​នៅ​ខេត្ត​កោះកុង នឹង​ត្រូវ​តុលាការ​នៅ​ប្រទេស​អង់គ្លេស ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​អឺរ៉ុប បើកសវនាការ ជំនុំជម្រះ​លើ​រឿងក្តី ប្រឆាំង​នឹង​ក្រុមហ៊ុន​ស្ករស​អង់គ្លេស ឈ្មោះ Tate & Lyle​។ ក្រុមហ៊ុន Tate & Lyle ដែល​ទទួល​សិទ្ធិ​ទិញ​ស្ករស ពី​ក្រុមហ៊ុន​ផលិត​ស្ករស នៅ​ខេត្ត​កោះកុង​។ បណ្តឹង​នោះ ត្រូវបាន​ប្រជា​សហគមន៍ ក្រោម​ការ​ជ្រោមជ្រែង​ពី​មេធាវី​បរទេស បាន​ដាក់ពាក្យ​ប្តឹង ដោយ​សំអាង​ថា ក្រុមហ៊ុនស្ករស​នៅ​ខេត្ត​កោះកុង រំលោភ​លើ​ដី​របស់​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ បាន​ប្រសិទ្ធិ​នាម​ផលិតផល​ស្ករស​នោះ ថា​ជា ស្ករ​ឈាម​៕​ ប្រភព ៖ CEN

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567