Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Wednesday 2 July 2014

Police arrested luxury cut trees for Try Pheap Group

២៩ មេសា ២០១៤

កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយឯកឧត្តម ជា សុមេធី ធ្វើការឃាត់ឈើប្រណិតរាប់ពាន់ដុំនៅស្រុកវើនសៃ ខេត្តរតនគិរី

ខេត្ដរតនគិរី ៖ ឈើប្រណិតរាប់ពាន់ដុំត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តម ជា សុមេធី ឃាត់ធ្វើការពិនិត្យនូវរាល់បទដ្ឋាន បែបបទលិខិតស្នាមផ្សេងៗកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤ នៅមាត់ទន្លេសេសាន ស្ថិតក្នុងស្រុកវ៉ើនសៃ ខេត្ដរតនគិរី ។
ឈើប្រណិតដែលកម្លាំងនាយកដ្ឋានធ្វើការឃាត់នៅមាត់ទន្លេស្រុកវ៉ើនសៃនេះ ត្រូវបានគេដឹងថា ដឹកចេញពីតាមតំបន់នានាដូចជាព្រៃការពារ ព្រៃសហគមន៍ និងតំបន់ឧទ្យានជាតិ ជាដើម ហាក់បីដូចជាមានភាពអនាធិបតេយ្យ យ៉ាងគគ្រឹកគគ្រេង ។
នៅក្នុងការឃាត់ខាងលើនេះដែរ ក្រោយពីសមត្ថកិច្ចចម្រុះ ត្រួតពិនិត្យរាល់បែបបទលិខិតស្នាមគ្រប់គ្រាន់ បានប្រគល់ឈើទាំងនោះជាងមួយពាន់ដុំទៅឱ្យ ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព ព្រោះក្រុមហ៊ុននេះមានអាជ្ញាប័ណ្ណប្រមូលទិញឈើពីតំបន់ព្រៃសម្បទានផ្សេងៗបង់ពន្ធជូនរដ្ឋាភិបាល ។
ប៉ុន្ដែអ្វីដែលជាបញ្ហារិះគន់នោះ រាល់ឈើប្រណីតទាំងអស់នៅក្នុងស្រុកវើនសៃ សុទ្ធសឹងតែកាប់បំផ្លាញដឹកចេញតំបន់ព្រៃសហគមន៍ ព្រៃការពារ និងឧទ្យានជាតិវរៈជ័យដោយ ក្រុមឈ្មួញកណ្ដាលប្រើប្រជាពលរដ្ឋឱ្យចូលព្រៃកាប់ឈើក្នុង១ម៉ែត្រគូបតម្លៃ ចាប់ពី៦០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀល ដើម្បីលក់ឱ្យក្រុមហ៊ុនដោយស្របច្បាប់ ។ បញ្ហានេះសព្វថ្ងៃក្រុមឈ្មួញកណ្តាលតែងតែយកឈ្មោះក្រុមហ៊ុនស្របច្បាប់ទៅលាបពណ៌ដើម្បីរកស៊ីក្នុងផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងប្រយោជន៍មិនត្រឹមត្រូវ ។ សូមបញ្ជាក់ផងដែរថា ឈើប្រណិត ទាំងរាប់ពាន់ដុំនោះមានបាញ់ជាអក្សរ ចំណាំផ្សេងៗគ្នាដូចជា ត,ម,ណ,M-53,Lt ជាដើម ។
ហើយឈើដែលឈ្មួញកណ្ដាលដឹកយកមក តាមមាត់ទន្លេសេសាន ដើម្បីដឹកបន្ដ ចូលក្រុមហ៊ុននេះ មិនត្រូវបានដឹងឈ្មោះឈ្មួញកណ្ដាលនៅឡើយទេ ដោយគេអះអាងថា ឈើនេះជាឈើស្របច្បាប់របស់ក្រុមហ៊ុនឧកញ៉ា ទ្រីភាព ។
ចំណែកកម្លាំងសមត្ថកិច្ចដែលដេកយាមឈើប្រណិតខាងលើនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤ ក៏បានដកថយអស់ទៅវិញផងដែរ ៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567