Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Saturday 14 September 2013

Yeay Proeung_STT

អជ្ញាធរ​ខេត្តស្ទឹងត្រែង​មិនអាច​ធ្វើការ​ទប់​ស្គា​ត់​ជំនួញ​ឈើ​ខុសច្បាប់​របស់​យាយ​ព្រឿង

ចុះនៅថ្ថៃៈ 14-09-2013, 12:13 PM, ចំនួនអ្នកអានៈ 447ដង

/ ជ័យជំនេះថ្ងៃ៧មករា
ស្ទឹងត្រែង ៖ ការដឹកជញ្ជូន​ឈើ ខុសច្បាប់ មកពី​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន ចូលមក​ទី​រួម​ខេត្តស្ទឹងត្រែង​ដែលមាន​សកម្មភាព ទាំងយប់​ទាំង​ថ្ងៃ ជាពិសេស​ក្នុង​រដូវ​ទឹក​ដំឡើង​នេះ មានការ​ដឹកជញ្ជូន​ឈើ​តាមផ្លូវ​ទឹក យ៉ាង​អនាធិបតេយ្យ និង​គគ្រឹកគគ្រេង​តែ​អជ្ញាធរ​ខេត្តស្ទឹងត្រែង​ក៏ដូចជា លោក អ៊ីវ ឯក​សាវ​ត្តី ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ហាក់ដូចជា​ស្ពឹក​ត្រគាក​ក្នុងការ​ យកចិត្តទុកដាក់​បង្ក្រាប និង​ទប់ស្កាត់​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ក្រុម​ឈ្មួញ ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ ហើយ​នៅពេល​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិន​សប្បាយចិត្ត​ចំពោះ​ភាពអនាធិបតេយ្យ នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ នៅក្នុង​ខេត្តស្ទឹងត្រែង គេ​សង្កេតឃើញ​លោក អ៊ីវ ឯក​សាវ​ត្តី តែងតែ​រាយការណ៍​ភូតកុហក​ថ្នាក់លើ ដើម្បី​បិទបាំង​អំពើ​គុក​រលួយ​របស់ខ្លួន។

ម​ន្ទ្រី​រាជការ​និង​ប្រជាពលរដ្ឋ​នៅ​ខេត្តស្ទឹងត្រែង​បានលើកឡើង​ថា ក្រៅពី​ឈ្មួញ​រកស៊ី​ឈើ​ជាច្រើន​នាក់ យាយ​ព្រឿង នៅតែ​ជា​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទ្រង់ទ្រាយ​ធំជាងគេ បើទោះបីជា​ពេលខ្លះ គេ​សង្កេតឃើញ​យាយ​ព្រឿង ដើរលេង​ល្បែង​ប្រជាប្រិយ​ក៏ដោយ ក៏​គាត់​មិនដែល​ភ្លេច​ជំនួញ​ឈើ ខុសច្បាប់​ម្តងណា​ឡើយ ហើយ​ពេលខ្លះ​ឃ្លាំង​នៅក្រោយ​ផ្ទះ របស់គាត់​ជាប់មាត់​ទន្លេ ដែល​ពីមុន​មានការ​ដឹកជញ្ជូន​ឈើ យកទៅ​ស្តុក​ទុក​នៅ​ទីនោះ បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​មិនមាន​ការដឹកឈើ​ចូល​ទៀត​ទេ។ ប៉ុន្តែ​នៅពេល​ឈើ​របស់​យាយ​ព្រឿង បញ្ជូន​មកពី​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន មកដល់​ក្រុង​ស្ទឹងត្រែង គាត់​បានរៀបចំ​រថយន្ត​យី​ឌុប ហើយ​ឲ្យ​កម្មករ​លើកឡើង​ពី​ទូក ដាក់ចូល​ក្នុង​រថយន្ត​យី​ឌុប ដើម្បី​ដឹកជញ្ជូន​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម ឆ្លងកាត់​ខេត្តក្រចេះ គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ឡើយ។

បរិវា​របស់​យាយ​ព្រឿង​មួយចំនួន ព្រោះតែ​ចង់យក​គាប់​យក​គួរ បាន​អួតអាង​ថា យាយ​ព្រឿង បាន​ដកខ្លួន​ចេញពី​ការរកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ហើយ ប៉ុន្តែ​រូបភាព​ពិត​យាយ​ព្រឿង គ្រាន់តែ​ដកឃ្លា​មិន​ប្រឡូក ជាមួយ​ជំនួញ​ឈើ​ខុសច្បាប់​ដោយផ្ទាល់ គឺ​គាត់​បាន​បែងចែក​ឲ្យ ប្អូនស្រី និង​ក្មួយ​ជា​អ្នក​ចេញមុខ ឯ​រឿង​រត់ការ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ យាយ​ព្រឿង នៅតែ​ចេញមុខ​ដដែល។ មួយរយៈ​ចុងក្រោយ​នេះ មន្ត្រីធំៗនៅក្នុង​ក្រសួងកសិកម្ម ទទួលបាន​ព័ត៌មាន​ទាក់ទិន នឹង​ភាពមិនប្រក្រតី ហើយ​និង​អំពើពុករលួយ របស់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ប្រចាំខេត្ត​ស្ទឹងត្រែង ដែល​បាន​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញធំៗ រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ ទាំងយប់​ទាំ​ថ្ងៃ​ដែល​ទាមទារ​ឲ្យ លោក​រដ្ឋ​ម​ន្ទ្រី សារុន ត្រូវតែ​ចាត់វិធានការ​ជាបន្ទាន់​អំពី​បញ្ហា​នេះ៕

 

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567