Business and Investment Watch Project

We organize people movement fight for land, forest and other natural resources back from private company and urge government to review legal framework, mechanism, character, attitude, practice and policy.
Please help to support us for activity via ACLEDA Bank Account: 1800-20-531133-1-2

Thursday 12 September 2013

កែវ សុទ្ធី ​ OCIC

Olympia City នឹង​បញ្ចប់​គម្រោង ទី១ នា​ឆ្នាំ ២០១៦

130912_03
Olympia City គឺ​ជា​គម្រោង​ដ៏​ធំ​ ដែល​មាន​អគារ​ខ្ពស់ៗចំនួន២ និង​ផ្សារ​ទំនើប ស្ថិត​នៅ​ចំកណ្តាល​រាជ​ធានី​ភ្នំពេញ ។ រូបថត ហុង មិនា
ភ្នំពេញៈ សំណង់​អគារ​ខ្ពស់​កប់​ពពក​ជាច្រើន​នឹង​លេច​រូប​រាង​នៅ​ក្នុង​រាជធានី ភ្នំពេញ​នា​ឆ្នាំ ២០១៦ ខាង​មុខ ក្នុង​នោះ​ក៏​មាន​គម្រោង​សាង​សង់​ទីក្រុង Olympia City ដែល​ស្ថិត​នៅ​ខាង​ជើង​ពហុ​កីឡដ្ឋានជាតិ​ផង​ដែរ។
លោក ម៉េង ចំរើន ប្រធាន​ក្រុម​វិស្វករ​សាង​សង់​ទីក្រុង​ស៊ីវិល័យ Olympia City បាន​ប្រាប់​ថា នៅ​ពេល​នេះ​ក្រុមហ៊ុន​កំពុង​សាង​សង់​ផ្ទះ​ហាង (ផ្ទះ​លក់​ទំនិញ​នៅ​ផ្នែក​ខាង​ក្រោម និង​ខុនដូ​នៅ​ពី​លើ) គឺ ខុនដូ S1, S2, S3 និង S4 ដែល​ស្ថិត​ក្នុង​គម្រោង​ដំណាក់កាល ទី១ ដោយ​ដំណាក់​នេះ​គ្រោង​នឹង​បញ្ចប់​នា​ពាក់​កណ្តាល​ឆ្នាំ ២០១៦ ខាង​មុខ។ ដោយ​ឡែក​ដំណាក់កាល ទី២ ដែល​រួម​មាន​ផ្សារ​ទំនើប​កម្ពស់ ៧ ជាន់ Olympia Plaza និង​ខុនដូ S5 នោះ នៅ​ពេល​នេះ​ក្រុម​វិស្វករ​កំពុង​ខួង​គ្រឹះ ហើយ​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៤ ឬ​ដើម​ឆ្នាំ ២០១៥ ទើប​ចាប់​ផ្តើម​សាងសង់ រីឯ​ដំណាក់កាល ទី៣ ក្រុមហ៊ុន​មិន​ទាន់​បាន​កំណត់​ពេល​សាង​សង់​នៅ​ឡើយ​ទេ។
លោក​បាន​ថ្លែង​ថា៖ «ការ​សាង​សង់​ដំណាក់កាល ទី៣ ដែល​មាន​អគារ​កម្ពស់ ៤៥ ជាន់ និង​៥៥ ជាន់​យើង​មិន​ទាន់​កំណត់​ថា នឹង​ចាប់​ផ្តើម​នៅ​ពេល​ណា​នោះ​ទេ ព្រោះ​ពេល​នេះ​យើង​កំពុង​សិក្សា​ពី​តម្រូវការ និង​ស្ថានភាព​នយោបាយ​ជា​មុន​សិន»។
លោក​បាន​បន្ត​ទៀត​ថា៖ «គម្រោង​ដំណាក់កាល ទី៣ រួម​មាន​អគារ​កម្ពស់ ៤៥ ជាន់ និង ៥៥ ជាន់​ចំនួន​ពីរ​ដែល​ជា​បណ្តុំ​អគារ​ពាណិជ្ជកម្ម សណ្ឋាគារ អាផាតមិន និង​អគារ​ការិយាល័យ»។
កញ្ញា ឡុង សុភ័ក្រ ប្រធាន​ផ្នែក​លក់​នៃ​គម្រោង​ទីក្រុង Olympia City បាន​និយាយ​ថា ក្នុង​ចំណោម ខុនដូ ទាំង ៥ អគារ អគារ ខុនដូ ទី១ ដែល​មាន​ផ្ទះ​សរុប​ចំនួន ៣៩០ យូនីត មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​លក់​អស់ ៩០ ភាគរយ​ហើយ អគារ​ខុនដូ ទី២ ដែល​មាន​ផ្ទះ​ចំនួន ៣៥៨ Unit លក់​អស់​ជាង ៦០ ភាគរយ ចំណែក​ខុនដូ ទី៣ ទី៤ និង​ខុនដូ ទី៥ ក្រុមហ៊ុន​មិន​ទាន់​ដាក់​លក់​នៅ​ឡើយ​ទេ។ កញ្ញា​បាន​បន្ត​ទៀត​ថា ចំណែក​ផ្ទះ​ហាង​ដែល​មាន​ផ្ទះ​សរុប​ចំនួន ១៥៨ ផ្ទះ​នោះ​មក​ដល់​ពេល​នេះ​លក់​បាន​ប្រមាណ ៩០ ភាគរយ​ហើយ។
ផ្ទះ​ហាង​ក្នុង​គម្រោង នេះ​គឺ​រាប់​ចាប់​ពី​ជាន់ ទី១ ដល់ ទី៤ ហើយ​ចាប់​ពី​ជាន់ ទី៥ ឡើង​ទៅ គឺ​ជា​ខុនដូ។ នៅ​ក្នុង​បរិវេណ​ផ្ទះ​ហាង​ជា​បណ្តុំ​នៃ​កន្លែង​លេង​កម្សាន្ត កន្លែង​ហាត់​ប្រាណ អាង​ហែល​ទឹក និង​ក្លិប​កម្សាន្ត​ជាដើម។
កញ្ញា សុភ័ក្រ បាន​ប្រាប់​ទៀត​ថា ខុនដូ​ដែល​ស្ថិត​នៅ​ក្នុង​គម្រោង Olympia City ទាំង​អស់​មាន​តម្លៃ​ចាប់​ពី ៧០.០០០-៤៣០.០០០ ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង ១ Unit ខណៈ​គម្រោង​សាង​សង់​ខុនដូ​ទាំង​អស់​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់​កណ្តាល ឆ្នាំ ២០១៦ ខាង​មុខ។
ទោះ​ជា​យ៉ាង​ណា​កញ្ញា សុភ័ក្រ បាន​និយាយ​ផ្ទុយ​ពី​លោក ម៉េង ចំរើន ដោយ​កញ្ញា​បាន​ប្រាប់​ថា អគារ​កម្ពស់ ៤៥ ជាន់ និង ៥៥ ជាន់ ដែល​គ្រោង​នឹង​ប្រើ​ប្រាស់​ធ្វើ​ជា​សណ្ឋាគារ អាផាតមិន និង​អគារ​ការិយាល័យ​នោះ​នឹង​បន្ត​ការ​សាង​សង់​ជា​បន្ត​បន្ទាប់​នៅ​ពេល​ខាង​ មុខ ព្រោះ​ពេល​នេះ​ក្រុម​វិស្វករ​ជំនាញ​កំពុង​សិក្សា​ពី​គុណភាព​ដី មុន​ចាប់​ផ្តើម​ដំណើរការ​សាង​សង់។
លោក កែវ សុទ្ធី ជំនួយការ​អគ្គ​នាយក​ក្រុមហ៊ុន OCIC ដែល​ជា​ម្ចាស់​គម្រោង​វិនិយោគ​ទីក្រុង Olympia City មាន​ប្រសាសន៍​ថា៖ «ភាព​ជោគជ័យ​របស់​គម្រោង Olympia City ដោយ​សារ​វា​ស្ថិត​នៅ​ចំ​ទីតាំង​ល្អ​កណ្តាល​រាជធានី​ភ្នំពេញ និង​មាន​តម្លៃ​សមរម្យ»។
លោក​បាន​បន្ថែម​ថា៖ «យើង​ផ្តល់​លក្ខខណ្ឌ​ពិសេស​ដល់​អតិថិជន គឺ​អតិថិជន​អាច​បង់​ប្រាក់​មុន​ត្រឹម ៣០០០ ដុល្លារ​ប៉ុណ្ណោះ ហើយ​ការ​បង់​រំលស់​ឆ្នាំ ទី១ គឺ​យើង​តម្រូវ​ឲ្យ​អតិថិជន​បង់​ក្នុង​មួយ​ខែ ៥០០ ដុល្លារ និង​ចាប់​ពី​ឆ្នាំ ទី២ ទៅ​អតិថិជន​បង់ ១ ខែ ៥៥០ ដុល្លារ»។
លោក គីម ហ៊ាង នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ មាន​ប្រសាសន៍​ថា គម្រោង​នេះ​ល្អ លក់​បាន​ច្រើន​ព្រោះ​ក្រុមហ៊ុន​វិនិយោគ​គម្រោង​នេះ​បាន​ផ្តល់​លក្ខខណ្ឌ​បង់​ ប្រាក់​រំលស់ ពិសេស​ដល់​អតិថិជន​ដែល​មាន​លុយ​ច្រើន ដោយ​មាន​តម្លៃ​ជា​មធ្យម​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ត្រឹម​តែ​១៥០០ ដុល្លារ​ប៉ុណ្ណោះ ហេតុ​នេះ​មាន​អតិថិជន​ចាប់​អារម្មណ៍​ចំពោះ​គម្រោង​នេះ​ច្រើន។
លោក​បាន​បន្ត​ថា៖ «គម្រោង​នេះ​ពិត​ជា​ល្អ​ដោយ​សារ​វា​មាន​ទីតាំង​លេខ ១ ក្រុមហ៊ុន​សាង​សង់​លេខ ១ ប៉ុន្តែ​ចំណុច​ខ្សោយ​របស់​វា​គឺ​ទ្រព្យ​នេះ​មាន​រយៈ​ពេល​ត្រឹម​តែ ៩៩ ឆ្នាំ​ប៉ុណ្ណោះ៕

No comments:

Post a Comment

Thank so much for your comments or idea
please contact us for more detail report
ouchleng@gmail.com
855-16705 567